ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងមានរឿងអ្វី! ជិត​៣០នាក់ព្រួតវាយ​៥នាក់ ផ្អើលពេញហាង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ឥណ្ឌា​និង​ជា​ម្ចាស់​ហាង​លក់​ម្ហូប​នៅ​លើ​ផ្លូវ​១៧២ ខណៈ​ម្ចាស់​ហាង​កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​៤​ទៅ​៥​នាក់​នៅ​ក្នុង​ហាង​សុខ​ៗ ស្រាប់តែ​មាន​ជន​បង្ក​មួយ​ក្រុម​មាន​គ្នា​ជិត​៣០​នាក់​ជា​ជនជាតិ​បង់​ក្លា​ដែ​សបាន​នាំ​គ្នា​ព្រួត​​វាយ​បង្ក​អោយ​ផ្អើល​ពេញ​​​ក្នុងហាង​ បន្ទាប់​ពី​កើតហេតុ​ក្រុម​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​អស់​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​គេ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ឥណ្ឌា​និង​ជា​ម្ចាស់​ហាង​លក់​ម្ហូប​នៅ​លើ​ផ្លូវ​១៧២ ខណៈ​ម្ចាស់​ហាង​កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​៤​ទៅ​៥​នាក់​នៅ​ក្នុង​ហាង​សុខ​ៗ ស្រាប់តែ​មាន​ជន​បង្ក​មួយ​ក្រុម​មាន​គ្នា​ជិត​៣០​នាក់​ជា​ជនជាតិ​បង់​ក្លា​ដែ​សបាន​នាំ​គ្នា​ព្រួត​​វាយ​បង្ក​អោយ​ផ្អើល​ពេញ​​​ក្នុងហាង​ បន្ទាប់​ពី​កើតហេតុ​ក្រុម​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​អស់​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​គេ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៧២​កែង​ផ្លូវ​១៩ នៅ​ចំណុច​ហាង​មួយ​កន្លែង​មាន​យីហោ PUNJABI KITCHEN ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ភាគី​ខាង​ជនជាតិ​ឥណ្ឌា មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ចំណែក​ភាគី​ខាង​ជនជាតិ​បង់​ក្លា​ដែ​ស​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បានឃើញ​ជនជាតិ​ឥណ្ឌា​មួយ​ក្រុម​បាន​អង្គុយ​ផឹកស៊ី​ក្នុង​ហាង​ខាងលើ​ជាមួយ​ម្ចាស់​ហាង​មាន​គ្នា​៤​ទៅ​៥​នាក់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គេ​មិនដឹង​ថា​ភាគី​ខាង​ជន​រង​គ្រោះ​មាន​គំនុំ​អ្វី​ជាមួយ​ភាគី​ខាង​ជន​បង្ក​ជា​ជន​ជាតិ​បង់​ក្លា​ដែ​ស​នោះ​ទេ ទើប​បានជា​ជន​បង្ក​លើកគ្នា​ជិត​៣០​នាក់ ខ្លះ​មាន​ដំបង ខ្លះ​មាន​ដប​ស្រា ទៅ​ព្រួត​វាយ​ជនជាតិ​ឥណ្ឌា​ដល់​ក្នុង​ហាង ហើយ​ក៏​មាន​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ហាង បណ្តាល​អោយ​ខូចខាត​សម្ភារៈ​នៅ​ក្នុង​ហាង ហើយ​មនុស្ស​២​នាក់​បាន​រង​របួស ។ ភ្លាម​ៗ​នោះ​ដែរ ភាគី​ខាង​ជន​បង្ក​ជា​ជនជាតិ​បង់​ក្លា​ដែ​សបាន​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​នៅ​តែ​ជន​រង​គ្រោះ​​និង​ការ​ខូចខាត​សម្ភារៈ​ក្នុង​ហាង​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ជ័យ​ជំនះ​ដើម្បី​ស្រាវជ្រាវ​ចាប់​ជន​បង្ក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ