ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​ចោរប្លន់​កក្រើក​ដី​រាជធានី​ទៅ​កាន​តុលាការ​ព្រឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ កញ្ញា នេះ កម្លាំងនគរបាល​​ខណ្ឌ សែនសុខ ​ធ្វើការបញ្ជូន​ក្រុម​ចោរ​​​ប្លន់​ចំនួន១៥នាក់ ​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ កញ្ញា នេះ កម្លាំងនគរបាល​​ខណ្ឌ សែនសុខ ​ធ្វើការបញ្ជូន​ក្រុម​ចោរ​​​ប្លន់​ចំនួន១៥នាក់ ​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោស​​តាម​ច្បាប់នូវអំពើរបស់ខ្លួន ដែលជនសង្ស័យទាំងនេះ កម្លាំង​បានបង្ក្រាប​ជាបន្តបន្ទាប់ ។ សូមបញ្ជាក់​ ជន សង្ស័យទាំង​១៥នាក់ ​ក្នុងនោះ១២នាក់ទើបបង្ហាញខ្លួននិងចាប់កោរសក់ជាសាធារណៈ ឯ៣នាក់ ម្នាក់ទើប​ប្លន់ម៉ូតូរត់ម៉ូតូកង់បី ម្នាក់ហិង្សាលើប្រពន្ធ និងម្នាកទៀតប្រើប្រាស់គ្រឿងញៀន ដែល​សរុបទាំងមាន១៥ នាក់ ។ សូមបញ្ជាក់ទៀតថា៖ ចាប់កោរត្រងោលក្រុមចោរលួច-ប្លន់ មុន នាំទៅតុលាការ

គួររំលឹកថា​ ​ចោរប្លន់​ដែល​ជា​យុវជន​ស្ទាវ​ៗ​និង​អ្នក​ទទួលផល​ចោរកម្ម​ចំនួន​១២​នាក់ រួម​ទាំង​ម៉ូតូ​៤​គ្រឿង ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខជា​សាធារណៈ និង​ហៅ​ជាង​មក​កោរសក់​ជនសង្ស័យ​ទាំងនោះ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ។

ជន​សង្ស័យខាងលើ ​ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត ដែល​កន្លង​មក​ក្រុម​នោះ បាន​ធ្វើ​សកម្មភាព​ចំនួន​៧​លើក ដែល​ក្នុង​នោះ​ប្លន់​ចំនួន​៦​លើក និង​ឆក់​មួយ​លើក ។ នៅ​ក្នុង​សកម្ម ភាព​ប្លន់ ជន​នោះ​បាន​ប្រើ​រូបភាព​ថ្មី មិន​បាន​ប្រើ​កាំភ្លើង កាំបិត ឬ​ដំបង​នោះ​ទេ​គឺ​ធ្វើ​ជា​រករឿង​ទំនាស់​វាយ​តប់​គ្នា ពេល​ដែល​ជន​រង​គ្រោះភ័យ​ស្ទុះ​រត់​ចេញ ជន​នោះ​ក៏​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​តែ​ម្តង ។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ