ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ចំណតរថយន្ត​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ជន​លិច​ហើយ(មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេ​ចក​ក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា​នេះ ប្រសិនបើ​ភ្លៀង​មិន​រាំង​ទេ ជំនន់​ទឹកភ្លៀង​នឹង​កើត​មាន​កាន់តែ​ខ្លាំង​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ប៉ោយ​ប៉ែ​ត​នឹង​មានការ​ជន់​លិច ដោយនៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រូវ​បាន​ជំនន់​ទឹកភ្លៀង ចាប់ពី​ចំណុច​ផ្លូវ​ចូល​វិទ្យាល័យ​អូ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេ​ចក​ក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា​នេះ ប្រសិនបើ​ភ្លៀង​មិន​រាំង​ទេ ជំនន់​ទឹកភ្លៀង​នឹង​កើត​មាន​កាន់តែ​ខ្លាំង​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ប៉ោយ​ប៉ែ​ត​នឹង​មានការ​ជន់​លិច ដោយនៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រូវ​បាន​ជំនន់​ទឹកភ្លៀង ចាប់ពី​ចំណុច​ផ្លូវ​ចូល​វិទ្យាល័យ​អូ​ជ្រៅ ក្នុងភូមិ​អាល័យ​២ ឆ្ពោះទៅ​សង​តា​ងួ​ន ។

ចំពោះ​ចំណតរថយន្ត​ក្រុង​វិញ បើ​ពុំ​មាន​ទំនប់​ការុង​ខ្សាច់​ទេ មិន​អាច​ចូល​ចត​បាន​ទេ ដោយឡែក​រថយន្ត​ធំ​មិន​អាច​ចូល​ចត​បាន​ទេ សូ​ម្បី​តែ​ផ្លូវ​នៅ​មុខ​ចំណតរថយន្ត​មួយ​នេះ​ក៏​រង​ការ​ជន់​លិច​អស់​ដែរ ។

សូ​ម្បី​តែ​ក្រុមហ៊ុន​មួយ​ដែល​ជា​ក្រុមហ៊ុន​ស៊ីម៉ងត៍​ក៏​បាន​ត្រៀមលក្ខណ​ទប់ស្កាត់​ទឹក​នេះ​ផង​ដែរ​កុំ​ឲ្យ​ទឹក​ហូរ​ចូល​លិច ដោយ​កម្មករ​បាន​ត្រៀម​ការុង​ខ្សាច់​ទប់ ដើម្បី​កុំ​ឲ្យ​ខូច​ស៊ីម៉ងត៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ