តារា​ល្បី​ៗ វិវត្តន៍​ខ្លួន​ជា​កីឡាករ​បាល់​ទាត់​អាជីព


រាជធានី​ភ្នំពេញ ៖ មិនមែន​គ្រាន់តែ​ចូលប្រកួត​លេង​ៗ​ដើម្បី​សុខភាព​ដូច​មុន​នោះ​ទេ ប៉ុន្តែ​គេ​​កត់​សម្គាល់ថា តារាចម្រៀង​និង​តារា​ល្បី​ៗ​មួយចំនួន​កំពុង​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​តែ​ម្ដង ហើយ​តារា​ទាំងនោះ​ទទួល​បានការ​គាំទ្រ​ក្នុង​អាជីព​ថ្មី​នោះ​ទៀត​ផង ។

កន្លង​មក គេ​កត់សម្គាល់​តែ​កីឡាករ​រូប​សង្ហា​ៗក្នុង​ពិភព​បាល់ទាត់ បាន​ក្លាយជា​តារា​សម្ដែង ដូច
ជា លោក លី វ៉ា​ហេ​ទ និង​កីឡាករ ចាន់ វ​ឌ្ឍ នា​កា​ជាដើម ប៉ុន្តែ​សម្រាប់​តារា​អាជីព​ល្បី​ៗ ដែល​បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ខ្លាំង​ៗ​វិញ គ ហាក់​មិនសូវ​ចាប់អារម្មណ៍​ទេ ។ អ៊ីចឹ​ង​ហើយ ទើប​កោះសន្តិភាព​សូម​បង្ហាញ​ជូន​នូវ​សមាសភាព​កីឡាករ​មួយ​ចំនួន ដែល​សុទ្ធសឹងតែ​ជាតា​រាល្បី​ៗ​។

តារាចម្រៀង ខេ​ម ថ្វី​ដ្បិត​ជា​តារាចម្រៀង​ក៏​ពិតមែន តែ​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​អ្នក​ទាត់​បាល់​អាជីព​មួយរ​យៈមក​ហើយ ដោយ​ស្ថិត​ក្នុង​ក្រុម Cambodia Super Star និង​បាន​បង្ហាញ​វត្តមាន​លេង​ជាមួយ​ក្រុម​ថៃ​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា កន្លង​ទៅ ជួយ​ឲ្យ​ក្រុម​ទាំងមូល​បាន​ឈ្នះ​ក្រុម​ថៃ​ក្នុង​លទ្ធ​ផល​៥​ទល់​៤ កក្រើក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ទៀត​ផង ។

សេង មង្គល អតីត​ហ្វ្រេ​សស៊ីប៊​យ និង​ជាតារា​សម្ដែង​ល្បីឈ្មោះ​រូប​នេះ បាន​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ប្រមាណ​១​ឆ្នាំ​មក​ហើយ ក្នុង​ក្រុមបាល់ទាត់​មហាហង្ស និង​ក្នុង​ក្រុម Cambodia Super Star ។ រូបគេ​គឺជា​សមាជិក​ក្រុម​ដែល​មាន​ថ្វី​ជើង និង​មាន​ស្នាដៃ​ទាត់​បាល់​ចូល​ទី ធ្វើ​ឲ្យ​ក្រុម​របស់​គេ​មាន​គ្រាប់​បាល់​ជា​ប្រចាំ ។

សេង មង្គល ត្រូវ​បាន​ក្រុម​ចាត់​ទុក​ថា​ជា​សមាជិក​ឆ្នើម​ក្នុង​ក្រុម​ទៀត​ផង ដែល​ការ​ប្រកួត​បាល់​បាន​ល្អ ទាំង​កម្លាំង​រត់ ទាំង​បច្ចេកទេស​ស៑ុត​បាល់ បាន​ល្អ​មិន​ចាញ់​កីឡាករ​បាល់ទាត់​អាជីព​ឡើយ​។

ភឹ​ម តារា​វិបុល តារា​សម្ដែង​រូប​នេះ​ក៏​ជា​កីឡាករ​បាល់ទាត់​អាជីព​ដែល​មាន​សមត្ថភាព​មិន
អន់​ដែរ ។ រូបគេ​គឺជា​អ្នកចាំទី​ដែល​សង្គ្រោះ​គ្រាប់​បាល់​បាន​យ៉ាង​ល្អ ស្ទើរតែ​គ្រប់ពេល​ក្រុម​មហាហង្ស​មានមុខ​ប្រកួត​ក្នុង​ក្រុម​អាជីព និង​ពាក់កណ្ដាល​អាជីព ។

ហេង នរៈ​កក្កដា តារា​សម្ដែង​រូប​នេះ​លេង​ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្រុម​មហាហង្ស និង​ក្រុម Cambodia Super Star ដោយ​ស្វែងរក​គ្រាប់​បាល់​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ស្ទើរ​គ្រប់​លើក ។ ក្រៅពី​ការ​សម្ដែង រូបគេ​ចំណាយ​ច្រើន​លើ​ការ​ហ្វឹកហាត់​បាល់ទាត់ និង​ទទួល​លេង​បាល់ទាត់​ជាមួយ​ក្រុម​ផ្សេង​ជា​ផ្លូវការ​កម្រ​បាត់​មុខ​ណាស់ ។ ហេង នរៈ​កក្កដា បាន​ទាំង​ប្រកាស​ថា អាជីព​បាល់ទាត់​គឺ​អាជីព​ទី​២​របស់​ខ្លួន​ក្រៅពី​សម្ដែង​នោះ​ផង ។

ជា សុវណ្ណ​ន​រា​ហ៍ តារា​សម្ដែង​រូប​នេះ​ក៏​លេង​បាល់ទាត់​បាន​ល្អ​ណាស់​ដែរ បើ​ទោះជា​រូបគេ​មិន​សូវ​សកម្ម​ដូច​តារា​ប៉ុន្មាន​នាក់​ខាងលើ ដែល​ស្ទើរតែ​ចាប់​បាល់ទាត់​ជា​អាជីព​ក្តី ។ ក្រៅពី​តារា​ខាងលើ នាយ​ពែ​ក​មី នាយ​ចឺម វី​ជេ​ដា​ដា នាយ​ក្ដី និង​តារា​សម្ដែង តារាចម្រៀង​ជា​ច្រើន​នាក់​ទៀត ក៏​កំពុង​សកម្ម​ក្នុង​កីឡាបាល់ទាត់​ដែរ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​គ្រាន់តែ​តារា​ប៉ុន្មាន​នាក់​ខាង​លើ គឺ​សកម្ម​និង​លេចធ្លោ​ជាង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ