ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជា​ច្រើន​បាន​ប្ដី​អាណិកជន តើអ្នក​ណាខ្លះ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាំងពី​មុន​រហូត​មក​ដល់​បច្ចុប្បន្ន មាន​តារា​ជា​ច្រើន​នាក់​មក​ហើយ ទាក់ភ្នែក ទាក់ចិត្ត​បុរស​អាណិកជន​ខ្មែរ​នៅ​បរទេស​ឲ្យ​លង់​ស្នេហ៍ ហើយ​បាន​ស្ម័គ្រ​រៀប​ការ​នឹង​គ្នា ។ សូម​រំឭក​តារា​ស្រី​មួយ​ចំនួន​ដែល​បាន​ម្ចាស់​ស្នេហ៍​នៅ​បរទេស ។ អ្នក​នាង​អម្ពរ…

រាជធានី​ភ្នំពេញ​៖ តាំងពី​មុន​រហូត​មក​ដល់​បច្ចុប្បន្ន មាន​តារា​ជា​ច្រើន​នាក់​មក​ហើយ ទាក់ភ្នែក ទាក់ចិត្ត​បុរស​អាណិកជន​ខ្មែរ​នៅ​បរទេស​ឲ្យ​លង់​ស្នេហ៍ ហើយ​បាន​ស្ម័គ្រ​រៀប​ការ​នឹង​គ្នា ។ សូម​រំឭក​តារា​ស្រី​មួយ​ចំនួន​ដែល​បាន​ម្ចាស់​ស្នេហ៍​នៅ​បរទេស ។

អ្នក​នាង​អម្ពរ ទេវី ,​សុខ ស្រី​មុំ ,​នារី រ​ត្ន័​គ​ន្ឋា ,​ឌី​កាន កុ​ល្លី​ន ,​សៀម ស្រី​ណុ​ច ,​ជិន សេរី​យ៉ា ,​សួ​ស សេង​ស​ប្តា​ហ៍ ,​វ៉េ​ត រតនា ,​លី ម៉ា​រី​ណា ,​ដា​ញ់ ម៉ូ​នី​កា ,​សា​រ៉ា​យ ស​ក្ខ​ណា ,​អតីត​ពិធី​ការិនី​ប៉ុស្តិ៍​លេខ​៥​ឯម គុណ​ក​ល្យា ,​អតីត​ពិធី​ការិនី​ផូ មុនី​ពៅ ,​អតីត​ពិធី​ការិនី​អឿ​ន ដា​លី​ស ,​តារាចម្រៀង​ផា​ន់ ណា​វី ,​តារាចម្រៀង ម៉ែ​ន គង្គា ,​តារាចម្រៀង​ឈួ​ន ស្រី​ម៉ៅ ,​តារាចម្រៀង​ស៊ូ ដា​ណេ ,​តារា​ចម្រៀង​គី​ម លី​ហ្សា និង​តារា​សម្តែង​អ៊ុ​ន អា​លី​ហ្សា ជាដើម ។

ចំពោះ​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ត្រូវ​មហាជន និង​មិត្ត​សិល្បៈ​ចាត់ទុកជា​តារា​មានសំណាង​បាន​ប្តី​ជា​អាណិកជន​នៅ​មេ​រិ​ក​លោក​កែវ មេត្រី ជា​មេធាវី ។ ស​ក្ខ​ណា​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១២ យ៉ាង​គគ្រឹក​គ្រេង ។ ក្រោយ​រៀប​ការ​សា​រ៉ា​យ ស​ក្ខិ​ណា បង្កើត​មុខរបរ​នៅ​ក្នុងស្រុក ដូច្នេះ​ហើយ នាង​ឧស្សាហ៍​មក​ស្រុក ។ ពេល​នេះ​នាង​មានកូន​ស្រី​មួយ​ហើយ ។

ដា​ញ់ ម៉ូ​នី​កា វិញ​ក៏​មាន​សច​ក្តី​សុខ​ក្នុង​ចំណងស្នេហា​ឆ្លង​ទ្វីប​មិន​អន់​ដែរ ដោយ​នាង​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ឃ្លាតឆ្ងាយ​ស្រុក តែ​ម៉ូ​នី​កា​តែងតែ​នាំ​ប្ដី និង​កូន​២​នាក់ មក​លេង​ស្រុក​កំណើត​ជា រឿយ​ៗ ។ ដា​ញ់ ម៉ូ​នី​កា រៀប​ការ​រួច​ក៏​ទៅ​នៅ​អូស្ត្រាលី​តាម​ប្តី ហើយ​បច្ចុប្បន្ន​នាង​មានកូន​២​នាក់ ។ នាង​ឆ្លៀត​បង្កើត​មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ​ចេញពី​ប្រទេស​អូស្ត្រាលី ដោយ​មាន​សាខា​ចែកចាយ​នៅ​ក្នុងស្រុក ។

អតីត​តារាចម្រៀង​សៀម ស្រី​ណុ​ច ដែល​ជាប់​ងារ​ជា​ស្រី​ស្អាត​ដាច់​គេ​ក្នុង​ចំណោម​តារា​ស្រី​ផ្សេង​ទៀត​ក៏​ជួប​ស្នេហា​ឆ្លង​សមុទ្រ​បណ្ដាល​ឲ្យ​បាត់​មុខ​ឈឹង​ពី​ពិភព​សិល្បៈ ដោយ​នាង​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា ។ បើ​ទោះបីជា​ញឹកញាប់​សៀម ស្រី​ណុ​ច មក​លេង​ស្រុក តែ​នាង​កម្រ​បង្ហាញ​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ដូច​តារា​ស្រី​ផ្សេង​ណាស់ ។ អ្នកសិល្បៈ​សរសើរ​ពី​ភ័ព្វសំណាង​របស់​សៀម ស្រី​ណុ​ច ដែល​ប៉ះ​ប្តី​អាណិកជន រស់នៅ​យ៉ាង​មាន​សុភមង្គល ។

អតីត​តារាចម្រៀង​ផលិតកម្ម​រៃ​មាស​តោ​មាស​ផា​ន់ ណា​វី ភ្ជាប់​ចំណងស្នេហា​ឆ្លង​ដែន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ ណា​វី​រៀប​ការ​ជិត​១០​ឆ្នាំ​ហើយ និង​មានកូន​ប្រុស​២​នាក់ ។ ម្តងម្កាល​នាង​ច្រៀង​នៅ​តាម​រង្គសាល​នៃ​រដ្ឋ​មួយ​ចំនួន​របស់​អា​មេ​រិ​ក តាម​បំណង​របស់​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។

អ្នក​នាង​ផា​ន់ ណា​វី ឧស្សាហ៍​មក​លេង​ស្រុក តែ​កម្រ​បង្ហាញមុខ​តាម​កម្មវិធី​សិល្បៈ​ឲ្យ​ទស្សនិកជន​បាន​ឃើញ​ណាស់ ។ នៅ​តាម​ហ្វេ​ស​ប៊ុ​ក​តែងតែ​ឃើញ​នាង​បង្ហោះ​រូបភាព​ប្រកបដោយ​សេចក្តីសុខ​ក្នុង​គ្រួសារ ។ នាង​ក៏​បាន​ធានា​ម្តាយ​ចេញ​ទៅ​រស់នៅ​ជាមួយ​ផង​ដែរ ។

អ្នកចម្រៀង​ឈួ​ន ស្រី​ម៉ៅ ទើបតែ​ចេញ​ទៅ​នៅ​អា​មេ​រិ​ក​៣​ទៅ​៤​ឆ្នាំ​មកនេះ​ក្រោយ​ពេល​រៀប​ការ​ជា​មួ​យែ​ស្វាមី​ដែល​មានរ​បរជា​អ្នក​រៀបចំ​កម្មវិធី​សម្តែង​នៅ​តាម​រដ្ឋ​នានា​នៅ​ទីនោះ​។ រហូត​មក​ទល់​ពេល​នេះ​ស្រី​ម៉ៅ នៅ​មិន​ទាន់​មានកូន​ទេ ។

អ្នក​នាង​ម៉ែ​ន គង្គារ បាត់​មុខ​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​រស់នៅ​អា​មេ​រិ​ក​ជា​ស្វាមី​។ ម៉ែ​ន គង្គារ ជា​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​SSB​ដែល​មាន​លោក​ហ្វៃ សំអាង ជួយ​បណ្តុះ​បណ្តាល ជ្រោមជ្រែង ។ ឡើង​កូដ​មួយ​រយៈ​ម៉ែ​ន គង្គារ​ក៏​បាន​រៀប​ការ និង​ទៅ​នៅ​អា​មេ​រិ​ក​ជាមួយ​ស្វា​ម​មក​ទល់​ពេល​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ