ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អុី​រ៉​ង់​ បោះបង់​ការ​កម្រិត​ស្រាវជ្រាវ​នុយ​ក្លេ​អ៊ែរ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៤​កញ្ញា​ថា លោក​បាន​បញ្ជា​ឲ្យ​បោះបង់​ចោល​រាល់​ការ​កម្រិត​នៃ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​។ ដោយ​លើក​ពី​ដំណាក់កាល​ទី​៣ នៃ​ផែនការ​កាត់​បន្ថយ​ការ​សន្យា​នានា​របស់​អ៊ី​រ៉​ង់​ខាង​វិស័យ​នុយក្លេអ៊ែរ លោក​រូ​៉​ហា​នី​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា អង្គការ​ថាមពលបរមាណូ​អ៊ី​រ៉​ង់ បាន​ទទួល​បទបញ្ជា​ឲ្យ​ចាត់​រាល់​វិធានការ​ចាំបាច់ ខាង​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នុយក្លេអ៊ែរ…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៤​កញ្ញា​ថា លោក​បាន​បញ្ជា​ឲ្យ​បោះបង់​ចោល​រាល់​ការ​កម្រិត​នៃ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​។
ដោយ​លើក​ពី​ដំណាក់កាល​ទី​៣ នៃ​ផែនការ​កាត់​បន្ថយ​ការ​សន្យា​នានា​របស់​អ៊ី​រ៉​ង់​ខាង​វិស័យ​នុយក្លេអ៊ែរ លោក​រូ​៉​ហា​នី​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា អង្គការ​ថាមពលបរមាណូ​អ៊ី​រ៉​ង់ បាន​ទទួល​បទបញ្ជា​ឲ្យ​ចាត់​រាល់​វិធានការ​ចាំបាច់ ខាង​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​បោះបង់​ចោល​រាល់​កិច្ចសន្យា​ក្នុង​វិស័យ​នោះ​។

មុន​នេះ​បន្តិច​អ៊ី​រ៉​ង់​ធ្លាប់​បាន​គំរាម​កាត់​បន្ថយ​ដោយ​មិន​រង់ចាំ បណ្ដា​ការ​សន្យា​ខាង​នុយក្លេអ៊ែរ ចំណែក​សហរដ្ឋអាមេរិក​បាន​ពង្រឹង​ទណ្ឌកម្ម​ហើយ​បដិសេធ​មិន​បន្ធូរ​ការ​គាបសង្កត់ ដែល​បែប​នោះ​កាន់តែ​ធ្វើ​ឲ្យ​ស្មុគស្មាញ​ថែម​ទៀត ដល់​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​បារាំង ដើម្បី​ជម្រុញ​ឲ្យ​មានការ​ចរចា​មួយ​រវាង​ក្រុង​តេ​ហេ​រ៉​ង់​និង​ក្រុង​វ៉ា​ស៊ិន​តោន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ឆ្នាំ​២០១៨ បាន​ប្រកាស​ពី​ការ​ដកខ្លួន​របស់​ប្រទេស​លោក ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉​ង់ ដែល​ចុះហត្ថលេខា​កាលពី​៣​ឆ្នាំ​មុន​នេះ​ជាមួយ​អ៊ីរ៉​ង់ ដើម្បី​រារាំង​ប្រទេស​នោះ​កុំ​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​។ ចាប់តាំងពី​ពេល​នោះ​មក​អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​លើ​ក្រុង​តេ​ហេ​រ៉​ង់ ដោយ​ហាមឃាត់​រាល់​ការ​លក់​ប្រេង​អ៊ី​រ៉​ង់​។

ជា​ការ​សងសឹក​វិញ​អាជ្ញាធរ​អ៊ី​រ៉​ង់ ចាប់ផ្ដើម​ពី​ខែឧសភា​មក ដក​ការ​រិ​ត​ត្បិត​មួយ​ចំនួន​ដែល​បាន​សន្យា សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ពិសេស​ចាប់​បង្កើន​កម្រិត​នៃ​ការ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​របស់​ខ្លួន​។ រួច​នា​ថ្ងៃ​ទី​៧​កក្កដា​អ៊ី​រ៉​ង់​បាន​ទុក​ពេល​៦០​ថ្ងៃ​គឹ​រហូត​ដល់​ថ្ងៃ​ទី​៥​កញ្ញា ដល់​បណ្ដា​អ្នក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ឲ្យ​ជួយ​ខ្លួន ក្នុង​ការ​ពង្វាង​បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​ក ដែល​នាំ​ឲ្យ​ស្ទះ​ដល់​សេដ្ឋកិច្ច​ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹង​លុប​ចោលការ​សន្យា​ឯទៀត​ៗ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ