ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ ​តាម​ខ្ទាស់​នាយក​រដ្ឋមន្ត្រី​រឿង​ BREXIT

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ រយៈពេល​មិន​ពេញ​២៤​ម៉ោង​ផង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន ជួប​ប្រទះ​នឹង​ការ​តាម​ខ្ទាស់​របស់​សភា​ដល់​ទៅ​៣​លើក​។ នា​យប់​ថ្ងៃ​ទី​៤​កញ្ញា​បណ្ដា​សមាជិក​សភា​អង់គ្លេស បាន​បោះ​ឆ្នោត​បដិសេធ​ញត្តិ​របស់​នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម ដែល​អំពាវនាវ​ឲ្យ​មានការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​នា​ថ្ងៃ​ទី​១៥​តុលា ដែល​ការ​បដិសេធ​នោះ​កើត​មាន​ក្រោយ​​ការ​បោះ​ឆ្នោត​របស់​សភា​នេះ គាំទ្រ​ញត្តិ​ឲ្យ​ពន្យារពេល​ចាកចេញ​របស់​អង់គ្លេស​ពី​សហ​ភាព​អឺរ៉ុប​ហៅ​BREXIT ដែល​គ្រោង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣១​តុលា​ទៅ…

ប្រទេស​អង់គ្លេស ៖ រយៈពេល​មិន​ពេញ​២៤​ម៉ោង​ផង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន ជួប​ប្រទះ​នឹង​ការ​តាម​ខ្ទាស់​របស់​សភា​ដល់​ទៅ​៣​លើក​។ នា​យប់​ថ្ងៃ​ទី​៤​កញ្ញា​បណ្ដា​សមាជិក​សភា​អង់គ្លេស បាន​បោះ​ឆ្នោត​បដិសេធ​ញត្តិ​របស់​នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម ដែល​អំពាវនាវ​ឲ្យ​មានការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​នា​ថ្ងៃ​ទី​១៥​តុលា ដែល​ការ​បដិសេធ​នោះ​កើត​មាន​ក្រោយ​​ការ​បោះ​ឆ្នោត​របស់​សភា​នេះ គាំទ្រ​ញត្តិ​ឲ្យ​ពន្យារពេល​ចាកចេញ​របស់​អង់គ្លេស​ពី​សហ​ភាព​អឺរ៉ុប​ហៅ​BREXIT ដែល​គ្រោង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣១​តុលា​ទៅ ទោះជា​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​។

ញត្តិ​របស់​រដ្ឋាភិបាល​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់ ទទួល​បានការ​គាំទ្រ​តែ​២៩៨​សំឡេង ពោល​តិច​ជាង​សំឡេង​ភាគច្រើន​២​ភាគ​៣ ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ការ​អនុម័ត ព្រោះ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ការងារ ជា​គណបក្សប្រឆាំង​បាន​បោះ​ឆ្នោត​អនុប្បវាទ​។

ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​បាន​តាំងចិត្ត ឲ្យ​ប្រទេស​លោក​ចាក​ចេញពី​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ទី​៣១​តុលា ទោះជា​គ្មាន​កិច្ចព្រមព្រៀង​។ ប៉ុន្តែ​បណ្ដា​សមាជិក​សភា​បាន​ធ្វើ​ឲ្យ​ផែនការ​របស់​លោក​ត្រូវ​បរាជ័យ តាំងពី​មុន​ការ​បោះ​ឆ្នោត​អនុម័ត​លើ​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​។ សភា​បាន​អនុម័ត​សំណើ​ច្បាប់​មួយ​ដែល​មានការ​ចាប់បង្ខំ ស្នើ​ដល់​សហភាព​អឺរ៉ុប​ពន្យារពេល​៣​ខែ​ទៀត​ដល់​BREXIT លើកលែងតែ​មាន​កិច្ចព្រមព្រៀង​មួយ​ពី​ការ​ចាកចេញ​ត្រូវ​បាន​ចុះហត្ថលេខា​។

ដោយ​ប្រឆាំង​ខ្លាំងក្លា​បំផុត​ចំពោះ​រាល់​ការ​ពន្យារពេល​ថ្មី​នៃ​BREXIT លោក​បូ​រី​សច​ន​សុ​ន បាន​ចោទប្រកាន់​បណ្ដា​សមាជិក​សភា​ថា​បំផ្លាញ​ការ​ចរចា ដែល​លោក​បាន​ធ្វើ​ជាមួយ​សហភាព​អឺរ៉ុប​។ លោក​អំពាវនាវ​ដល់​បណ្ដា​សមាជិក​សភា​ឲ្យ​អនុម័ត​ញត្តិ​មួយ ដែល​គ្រោង​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់​ថ្ងៃ​ទី​១៥​តុលា ព្រោះ​លោក​សង្ឃឹមថា អាច​ទទួល​បាន​សំឡេង​ភាគច្រើន​ថ្មី សម្រាប់​​ជួយ​ទ្រទ្រង់​ដល់​យុទ្ធសាស្ត្រ​របស់​លោក ស្ដី​ពី​BREXIT មុន​ក្រុមប្រឹក្សា​អឺរ៉ុប​រួម​ប្រជុំ​នា​ថ្ងៃ​ទី​១៧​និង​១៨​តុលា​។

តែ​បណ្ដា​ផែនការ​របស់​លោក​ត្រូវ​បរាជ័យ ដោយ​លោក​ថែម​ទាំង​បាត់បង់​សំឡេង​ភាគច្រើន​ដាច់​ខាត​ក្នុង​សភា ព្រោះ​សមាជិក​សភា​ម្នាក់​នៃ​គណបក្ស​អភិរក្សនិយម​របស់​លោក​បាន​សុំ​លាលែង ហើយ​២១​រូប​ត្រូវ​លោក​បណ្ដេញចេញ ព្រោះតែ​បោះ​ឆ្នោត​រួម​ជាមួយ​បណ្ដា​សមាជិក​សភា​នៃ​គណបក្សប្រឆាំង គាំទ្រ ញត្តិ​រារាំង​អង់គ្លេស​មិន​ឲ្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង គ្រោង​នា​ថ្ងៃ​ទី​៣១​តុលា​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ