ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ទៅ​ផ្លែ​សាវម៉ាវ​មាន​ប្រយោជន៍​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

ដំណាំ​សាវម៉ាវ ជា​ប្រភេទ​ឈើ​ហូប​ផ្លែ ។ វា​ផ្តល់​ផ​ប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព ។ ក្រសួងកសិកម្ម​បានអោយ​ដឹង​ថា សាវម៉ាវ​មាន​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​មនុស្ស​។ ផ្លែ​សាវម៉ាវ​មាន​រសជាតិ​ផ្អែម និង​ជូរ​បន្តិច​នៅ​ពេល​ណា​យើង​បេះ​វា​មក​ទុក​ក្នុង​រយៈពេល​ខ្លី ។…

ដំណាំ​សាវម៉ាវ ជា​ប្រភេទ​ឈើ​ហូប​ផ្លែ ។ វា​ផ្តល់​ផ​ប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព ។ ក្រសួងកសិកម្ម​បានអោយ​ដឹង​ថា សាវម៉ាវ​មាន​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​មនុស្ស​។ ផ្លែ​សាវម៉ាវ​មាន​រសជាតិ​ផ្អែម និង​ជូរ​បន្តិច​នៅ​ពេល​ណា​យើង​បេះ​វា​មក​ទុក​ក្នុង​រយៈពេល​ខ្លី ។ ក្រៅពី​តម្រូវការ​ហូប​ផ្លែ​ស្រស់ គេ​អាច​យក​ទៅ​កែ​ច្នៃ​ដាក់​ក្នុង​កំប៉ុង ធ្វើ​ជា​សាវម៉ាវ​កំប៉ុង ប៉ុន្តែ​រសជាតិ​របស់​វា​ត្រូវ​បាន​ថយ​ចុះ​បន្តិច ។

លើស​ពី​នេះ​ទៅ​ទៀត​ផ្លែ​សាវម៉ាវ​គេ​យក​ទៅ​ធ្វើ​ជា​ថ្នាំ សម្រាប់​ឃាត់ឈាម ដោយ​ឬ​ស​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនក្តៅ ដោយ​យក​ឬ​ស​នេះ​ទៅ​រំងាស់​នឹង​ទឹក ។ រី​សំបក​របស់​វា​គេ​យក​ទៅ​ធ្វើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ឈឺក្បាល ដោយ​យក​សំបក​ទៅ​រោល​នឹង​រងើកភ្លើង ហើយ​យក​ក្រណាត់​រុំ រួច​យក​មក​ស្អំ​ក្បាល ។

នៅ​ក្នុង​ផ្លែ​សាវម៉ាវ​មួយ​ផ្លែ ទម្ងន់​របស់​វា​អាច​ពី​១៨ រហូត​ដល់​៤៥​ក្រាម ហើយ​បើ​យើង​បរិភោគ​មាន​បរិមាណ​សារធាតុ​ទឹក​ចំនួន​៨២៩​ក្រាម ប្រូតេអ៊ីន​៩​ក្រាម ខ្លាញ់​០.១​ក្រាម កាបូន​អ៊ី​ដ្រា​ត​១៤៥ ក្រាម ជាតិ​សរសៃ​១១​ក្រាម វីតាមីន A និង​វីតាមីន C ៣១ មី​លី​ក្រាម កម្លាំង​ថាមពល គឺ ២៦៥Kj/១០០​ក្រាម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ