ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​គេង​ស​ង្គ្រឺ​ត​ធ្មេញ​ពេល​យប់​មែន​ទេ គន្លឹះ​ទាំង​នេះ​​ជួយ​អ្នក​​បញ្ឈប់​បាន

4 ឆ្នាំ មុន

ពេទ្យធ្មេញ​របស់​អ្នក​អាច​ជួយ​អ្នក​ជាមួយនឹង​ការពារ និង​ជួយ​ឲ្យ​អ្នក​បញ្ឈប់​ពី​ការ​ខាំធ្មេញ​ក្នុង​អំឡុងពេល​គេង​របស់​អ្នក​។ ប្រសិនបើ​ភាព​តានតឹង គឺជា​ហេតុ​បណ្តាល​ឲ្យ​អ្នក ខាំធ្មេញ​របស់​អ្នក សូម​សួរ​គ្រូពេទ្យ​ជំនាញ ឬ​ពេទ្យធ្មេញ​របស់​អ្នក​អំពី​ជម្រើស ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​របស់​អ្នក​។ ចូរ​ចូលរួម​ក្នុង​ការ​ផ្តល់​ប្រឹក្សា​សម្រាប់​ភាព​តានតឹង ចាប់ផ្តើម​កម្មវិធី​ការ​ធ្វើ​លំ​ហាត់ប្រាណ…

ពេទ្យធ្មេញ​របស់​អ្នក​អាច​ជួយ​អ្នក​ជាមួយនឹង​ការពារ និង​ជួយ​ឲ្យ​អ្នក​បញ្ឈប់​ពី​ការ​ខាំធ្មេញ​ក្នុង​អំឡុងពេល​គេង​របស់​អ្នក​។ ប្រសិនបើ​ភាព​តានតឹង គឺជា​ហេតុ​បណ្តាល​ឲ្យ​អ្នក ខាំធ្មេញ​របស់​អ្នក សូម​សួរ​គ្រូពេទ្យ​ជំនាញ ឬ​ពេទ្យធ្មេញ​របស់​អ្នក​អំពី​ជម្រើស ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​របស់​អ្នក​។

ចូរ​ចូលរួម​ក្នុង​ការ​ផ្តល់​ប្រឹក្សា​សម្រាប់​ភាព​តានតឹង ចាប់ផ្តើម​កម្មវិធី​ការ​ធ្វើ​លំ​ហាត់ប្រាណ ជួប​ជាមួយ​គ្រូពេទ្យ​ព្យាបាល​រាង​កាយ ឬ​ការ​ទទួល​បាន​វេជ្ជបញ្ជា​សម្រាប់​ការ​សម្រាក​របស់​សាច់ដុំ ដែល​ស្ថិត​ក្នុង​ចំណោម​មួយ​ចំនួន​នៃ​ជម្រើស​ដែល​អាច​នឹង​ត្រូវ​បាន​ផ្តល់​ជូន​។

មាន​គន្លឹះ​ផ្សេង​ៗ​ទៀត ដើម្បី​ជួយ​អ្នក​ក្នុង​ការ​បញ្ឈប់​ការ​ខាំធ្មេញ​របស់​អ្នក​អាច​រួម​មាន ៖

១-ជៀសវាង ឬ​កាត់​បន្ថយ​ការ​ទំពារ​ចំណីអាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ភើរ និង​ភេសជ្ជៈ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ដូច​ជា​ទឹកក្រូច សូកូឡា និង​កាហ្វេ

២-ជៀសវាង​ការ​ផឹក​គ្រឿង​ស្រវឹង

៣- ចូរ​កុំ​ខាំ​នៅ​លើ​ខ្មៅ​ដៃ ឬ​ប៊ិ​ច ឬអ្វី​ដែល​មិនមែន​ជា​ម្ហូបអាហារ ហើយ​ចូរ​ជៀសវាង​ការ​ទំពារ​ស្ករ​កៅស៊ូ ដូចដែល​វា​ធ្វើ​ឲ្យ​សាច់ដុំ​ថ្គាម​របស់​អ្នក​ឧស្សាហ៍​ធ្វើការ និង​ធ្វើ​ឲ្យ​អ្នក ងាយ​នឹង​ខាំធ្មេញ​នៅ​ពេល​យប់

៤- ហ្វឹកហ្វឺន​ដោយ​ខ្លួនឯង​មិន​ឲ្យ​ខាំ ឬ​ស​ង្គ្រឺ​ត​ធ្មេញ​របស់​អ្នក ៖ ប្រសិនបើ​អ្នក សម្គាល់​ឃើញ​ថា​អ្នក​បាន​ស​ង្គ្រឺ​ត​ធ្មេញ​ក្នុងអំឡុងពេល​ថ្ងៃ ចូរ​ដាក់​អណ្តាត​របស់​អ្នក​នៅ​ចន្លោះ​រវាង​ធ្មេញ​របស់​អ្នក ពីព្រោះ​ការ​អនុវត្ត​នេះ​អាច​ហ្វឹកហាត់​ឲ្យ​សាច់ដុំ​ថ្គាម​របស់​អ្នក​សម្រាក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ