លក្ខណៈ​សម្គាល់បញ្ជាក់ថា មនុស្ស​ស្រី​កំពុង​​តែ​មាន​អ័រម៉ូន​ឡើង​ខ្ពស់ហើយ


អេ​ស្ត្រូ​ជែ​ន​គឺជា​អ័រម៉ូន​ភេទស្ត្រី​ដ៏​សំខាន់​មួយ​ដែល​មាន​នាទី ឬ​ទទួលខុសត្រូវ​លើ​ការ​មក​រដូវ ហើយ​វា​ក៏​សំខាន់​សម្រាប់​ការ​អភិ​វ​ឌ្ឈ​ន៍​សរីរាង្គ​ភេទ​របស់​ស្ត្រី​ដែរ​។​អ័រម៉ូន​មួយ​នេះ​ត្រូវ​បាន​ផលិត​ចេញ​ច្រើន​ជាងគេ​ពី​ក្រពេញ​អូ​វ៉ែ ព្រមទាំង​ចេញពី​ក្រពេញ​លើ​តម្រងនោម និង​កោសិកា​ខ្លាញ់​ផង​ដែរ​។ ខណៈ​ពេល​ដែល​កម្រិត​នៃ​អ័រម៉ូន​មួយ​នេះ​មាន​ភាព​ខុស​ៗ​គ្នា​ពី​ស្ត្រី​ម្នាក់​ៗ​នោះ ដូច្នេះ​រាង​កាយ​អាច​នឹង​ផលិត​អ័រម៉ូន​នេះ​ច្រើន​ហួសកំណត់​ក៏​មាន​ដែរ​។

អ្នកជំនាញ​ខាង​រោគ​ស្ត្រី​បាន​និយាយ​ថា កាលណា​រាង​កាយ​មាន​អ័រម៉ូន​ភេទ​មួយ​នេះ​ច្រើន​ពេក គឺជា​ហេតុផល​មួយ​នៃ​ជំងឺមហារីក​សុដន់ និង​ស្បូន​។ យ៉ាងណាមិញ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ការ​ឡើង​ខ្ពស់​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​អាច​ព្យាបាល​បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ស្ត្រី​គ្រប់​រូប​គួរតែ​យល់​ដឹងផង​ដែរ​នៅ​ពេល​ដែល​រាង​កាយ​មាន​អ័រម៉ូន​ភេទ​ខាងលើ​ឡើង​ខ្ពស់ តាម​រយៈ​ការ​សម្គាល់​អាកា​រៈ​ដូច​ខាងក្រោម​នេះ​៖

១-សម្ពាធ​ឈាម​ឡើង​ខ្ពស់
២- អារម្មណ៍មិនល្អ ជា​ពិសេស​ងាយ​នឹង​បាក់ទឹកចិត្ត និង​ពិបាកចិត្ត
៣- មានការ​រអ៊ូរទាំ​ច្រើន និង​ពិបាក​ផ្ចង់អារម្មណ៍
៤- សុដន់​តឹង និង​ឈឺ​ខ្លាំង ព្រមទាំង​អាច​មាន​អារម្មណ៍​ថា​មាន​ដុំ​អ្វីមួយ​ក្នុង​សុដន់​ទៀត​ផង
៥- ឈឺក្បាល
៦- រដូវ​មក​មិន​ទៀង និង​មក​រដូវ​ច្រើន​ៗ
៧- ហើមពោះ
៨- ត្រជាក់​ចុងដៃចុងជើង
៩- ជ្រុះ​សក់
១០ ឡើង​ទម្ងន់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ