ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កែ​លំអ​​សួន​ច្បារ​ដើម្បី​សោភ័ណ​ភាព​ទី​រួម​ខេត្ត

13 ឆ្នាំ មុន

ខេត្ត​តា​កែវ ៖ មន្ត្រី​រាជ​ការ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ដូន​កែវ ខេត្ត​តា​កែវ មាន​ចិត្ត​សប្បាយ​រី​ក​រាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​សួន​ច្បារ​​៤​កន្លែង​ ត្រូវ​បាន​រៀប​ចំ​កែ​លំអ​កាន់​តែ​មាន​សោភ័ណ​ភាព ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​មក​​កំសាន្ត​ និង​បាន​​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព ។ លោក​គាំ សុខុម នាយក​ទី​ចាត់​ការ​ហិរញ្ញ​វត្ថុ​សាលា​ខេត្ត​បាន​ប្រាប់​កោះ​សន្តិ​​ភាព​ឱ្យ​ ដឹង​ថា ក្រោម​គំនិត​ផ្តួច​ផ្តើម​​របស់​លោក​ស្រី បេន អភិ​បាល​ខេត្ត​តាកែវ យើង​បាន​រៀប​ចំ​កែ​លំអ

ខេត្ត​តា​កែវ ៖ មន្ត្រី​រាជ​ការ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ដូន​កែវ ខេត្ត​តា​កែវ មាន​ចិត្ត​សប្បាយ​រី​ក​រាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​សួន​ច្បារ​​៤​កន្លែង​ ត្រូវ​បាន​រៀប​ចំ​កែ​លំអ​កាន់​តែ​មាន​សោភ័ណ​ភាព ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​មក​​កំសាន្ត​ និង​បាន​​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព ។ លោក​គាំ សុខុម នាយក​ទី​ចាត់​ការ​ហិរញ្ញ​វត្ថុ​សាលា​ខេត្ត​បាន​ប្រាប់​កោះ​សន្តិ​​ភាព​ឱ្យ​ដឹង​ថា ក្រោម​គំនិត​ផ្តួច​ផ្តើម​​របស់​លោក​ស្រី បេន អភិ​បាល​ខេត្ត​តាកែវ យើង​បាន​រៀប​ចំ​កែ​លំអ​សួន​ច្បារ​សាធា​រណៈ​ក្នុង​ខេត្ត​ចំនួន​៤​​កន្លែង ឱ្យ​មាន​សោភ័ណ​ភាព​កាន់​តែ​ល្អ​ថែម​មួយ​កំរិត​ទៀត ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​យើង​ទាំង​ទី​ជិត​ទី​ឆ្ងាយ​មក​អង្គុយ​លំហែ​កាយ​លេង និង​ងាយ​ស្រួល​ហាត់​ប្រាណ​​ដើម្បី​សុខ​ភាព​ផង​ដែរ ។

លោក​ស្រី បេន អភិ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា សួន​ច្បារ​សាធា​រណៈ​ដែល​យើង​បាន​រៀប​ចំ​កែ​លំអ​ថ្មី​ទាំង​៤​កន្លែង​នោះ​ ១-​សួន​ច្បារ​មាត់​បឹង​តា​កែវ យើង​បាន​រៀប​ការ៉ូ​ឡា​ជា​ផ្លូវ​ព័ទ្ធ​ជុំ​វិញ ទំហំ​៣.១២២​ម៉ែត្រ​ការ៉េ និង​កែ​រូប​សំណាក​កសិ​ករ​រែក​ទឹក​ត្នោត និង​សង់​រូប​សំណាក​នាង​សុវណ្ណ​មច្ឆា ព្រម​ទាំង​ដាំ​ដើម​ត្របែក​ព្រៃ​ចំនួន​៣៨​ដើម​នៅ​ក្នុង​សួន​ច្បារ​ ដែល​​ពេល​នេះ​អនុ​វត្ត​បាន​៩៥%​ហើយ ។ ២-កែ​លំអ​​សួន​ច្បារ​ និង​ស្តូប​មិត្ត​ភាព​កម្ពុជា​-វៀត​ណាម ពី​ខាង​ត្បូង​សាលា​ខេត្ត​ដោយ​រៀប​​ការ៉ូ​ឡា​ជុំ​វិញ​សួន​ និង​ស្តូប និង​តភ្លើង​​តាម​បង្គោល​ភ្លើង​នីមួយៗ​សំរាប់​បំភ្លឺ​ ។ ៣-កែ​លំអ​សួ​ន​ច្បារ​ខាង​លិច​វិមាន​ឯក​រាជ្យ​ដោយ​រៀប​ការ៉ូ​ឡា​ព័ទ្ធ​ជុំ​វិញ​សួន និង​ចាក់​សាប​ព័ទ្ធ​ស្រះ​ទឹក​ ព្រម​ទាំង​សាង​សង់​រូប​សេះ​ស​ នៅ​រង្វង់​មូល​មុខ​សាកល​វិទ្យា​ល័យ​អង្គរ​ខេមរា​ផ្សារ​ចាស់ និង​៤-​កែ​លំអ​សួន​ច្បារ​ និង​កែ​លំអ​​រូប​សំណាក​តាកែវ​យាយ​កែវ ខាង​លិច​ផ្សារ​តាកែវ រៀប​ចំ​សួន និង​ដាំ​ស្មៅ ។

លោក​ស្រី បេន មាន​ប្រសាសន៍​បន្ត​ទៀត​ថា នៅ​ពេល​យើង​កែ​លំអ​សួន​សាធា​រណៈ​ក្នុង​ខេត្ត​​​រួច​រាល់​​ហើយ​នោះ​ បង​ប្អូន​មន្ត្រី​រាជ​ការ​នៅ​ពេល​ចូល​មក​ដល់​ក្នុង​​ខេត្ត​ពិត​ជា​ប្លែក​ភ្នែក​ និង​ចង់​នៅ​អង្គុយ​លេង​កំសាន្ត​ ។ ម៉្យាង​ទៀត​ចំណុច​សំខាន់​គឺ​ឱ្យ​ប្រជា​ពល​រដ្ឋ​យើង​មាន​​កន្លែង​ល្អ​សំរាប់​ហាត់​ប្រាណ​ទាំង​ពេល​ល្ងាច និង​ពេល​ព្រឹក ព្រោះ​ពេល​នេះ​ប្រជា​ពល​រដ្ឋ​យើង​​បាន​មក​ហាត់​ប្រាណ​​កាន់​តែ​ច្រើន​ឡើង ដោយ​សារ​ពួក​គាត់​យល់​ថា​ មនុស្ស​យើង​គ្រប់​រូប​ក្រចុះ​ឱ្យ​តែ​មាន​សុខ​ភាព​ល្អ​កំលាំង​មាំ​មួន បើ​មាន​ហើយ​​ ប៉ុន្តែ​សុខ​ភាព​មិន​ល្អ​នោះ​ តើ​មាន​ន័យ​អី​រស់​នៅ​ក្នុង​សង្គម ៕