មិនដឹង​យ៉ាងណា​ហើយ​ទេ​បើ​លេង​បុក​ប្លោង​ចូល​ក្រោម​ឡាន​អូស​ខ្ទេច​បែប​ហ្នឹង


រាជធានី​ភ្នំពេញ ៖ កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក​១​គ្រឿង​វ៉ា​រថយន្ត​១​គ្រឿង​នៅ​ខាង​មុខ​ក៏​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ហើយ​ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត​ទៅ​ដល់​បុក និង​កិន​ម៉ូតូ​ជាប់​ពីក្រោម​ខ្ទេច​ទាំងស្រុង​តែ​ម្ដង និង​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​ង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។ យុវជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កែវ ប៊ុ​ន​ធឿ​ន អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ផ្លា​ក​លេខ តាកែវ 1S-5967 បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​វ៉ា​រថយន្ត​១​គ្រឿង​ដែល​កំពុង​បើកបរ​នៅ​ខាង​មុខ​ក្នុង​ទិស​ដៅ​ស្របគ្នា និង​បាន​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បាន​វាក់​ជាមួយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត ពណ៌​ស ពាក់​ផ្លា​ក​លេខ ចង្កូត​ស្តាំ KPS -0534 ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ហើយ​គេច​មិន​ទាន់​ក៏​ត្រូវ​បាន​រថយន្ត​បុក និង​កិន​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខាងលើ​ខ្ទាត​ប្លោង​បោក​ផ្ទប់​ជាមួយ​ក្បាល​រថយន្ត​រង​របួស​ធ្ងន់ធ្ងរ ។

ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ជាប់​ពីលើ​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​រថយន្ត​ពេទ្យ​ឯកជន​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​ក្រោយមក​រថយន្ត និង​ម៉ូតូ​ក៏​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ