ទោះជាយ៉ាងណា សាមីខ្លួនបានអះអាងថា សម្រាប់ការបង្ហាញបែបនេះ គឺក្នុងបំណងមួយឆ្ពោះទៅកាន់ការប្រកួតខ្នាតអន្តរជាតិនាប្រទេសភូមា ។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាសម្តែង ទ្រី តារាវុទ្ធ នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ផ្នែកបុរស Man Of The Year ។
នេះគឺជាឱកាសថ្មីមួយដែលតារាសម្តែងរូបនេះ ទទួលបានក្រោយពីជោគជ័យលើការងារសម្តែងក្នុងស្រុករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ទ្រី តារាវុទ្ធ បានឱ្យដឹងថា លោកនឹង តំណាងប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិ Man Of The Year ដែលប្រទេសមីយ៉ាន់ម៉ា គឺជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៩ នេះ ។
ជាមួយគ្នានោះ កំលោះសង្ហារ រូបនេះក៏បានបន្ថែមទៀតថា សម្រាប់កម្មវិធី Man Of The Year នេះនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ដល់២១ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុននេះ ដោយលោកសង្ឃឹមថា នឹងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់បងប្អូនទាំងអស់ផងដែរ ។
ចែករំលែកព័តមាននេះ