ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាត​ឱ្យ​គូស្នេហ៍​ខាង​ប្រុស​វិល​ទៅ​ផ្ទះ​…​​ក្រោយ​អង្កេត​រួច

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ សេចក្តីរាយការណ៍បន្ត​លើ​ករណី​រឿង​គូ​ស្នេ​ហ៍​មួយគូ​ ដែល​លេបថ្នាំ​សម្លាប់​ខ្លួន​ក្នុងផ្ទះ​សំណាក់«សុខាសម្បត្តិ»បន្ទាប់​ពី​រក​មូលហេតុ​ឃើញនិង​ស្រាវជ្រាវ​​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច័យ​ខេត្តកណ្តាល និង​លទ្ធផល​ពី​គ្រូ​ពេទ្យ ​ហើយក៏​មានការ​ឯកភាព​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាលដែរនោះ ក៏បាន​សម្រេច​​ឱ្យ​ខាង​ប្រុស​វិល​ត្រឡប់​ទៅ​ផ្ទះ​…

ខេត្តកណ្តាល ​៖ សេចក្តីរាយការណ៍បន្ត​លើ​ករណី​រឿង​គូ​ស្នេ​ហ៍​មួយគូ​ ដែល​លេបថ្នាំ​សម្លាប់​ខ្លួន​ក្នុងផ្ទះ​សំណាក់«សុខាសម្បត្តិ»បន្ទាប់​ពី​រក​មូលហេតុ​ឃើញនិង​ស្រាវជ្រាវ​​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច័យ​ខេត្តកណ្តាល និង​លទ្ធផល​ពី​គ្រូ​ពេទ្យ ​ហើយក៏​មានការ​ឯកភាព​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាលដែរនោះ ក៏បាន​សម្រេច​​ឱ្យ​ខាង​ប្រុស​វិល​ត្រឡប់​ទៅ​ផ្ទះ​ ​​ព្រោះ​មិន​ជាប់​​ពាក់​ព​័ន្ធ​​បទល្មើស​ឃាតកម្ម​នោះ​ឡើយ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​សម្បត្តិ រតនា អធិការរង​ទទួល​ផែន​យុត្តិ ធម៌​នៃ​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ​បាន​ប្រាប់​កោះសន្តិភាព​ ។

គួររំលឹកថា ពិតជា​មិន​គួរ​ឱ្យ​ជឿ​ឡើយ ដែល​ការ​លេបថ្នាំ​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់ បណ្តាល​ឱ្យ​ស្ត្រី​ដែល​គេ​សន្មត់​ជា​គូស្នេហ៍​ស្លាប់ ឯ​បុរស​បាន​ត្រឹម​ឡេ​ឡឺ​ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ។ ដោយសារ​តែ​ប្រុស​ស្នេហ៍​នៅ​មានជីវិត ទើប​អ្វី​ៗ​ត្រូវ​បាន​លាតត្រដាង​ការ​ពិត​ខ្លះ​ៗ ជុំវិញ​ការ​លេប ថ្នាំ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​ផ្ទះសំណាក់ ។

តាម​បុរស​ជា​គូស្នេហ៍​និយាយ​ឱ្យ​ដឹង​ថា ស្ត្រី​ជា​គូស្នេហ៍​ជានា​រី​ដែល​មាន​ប្តី​ហើយ ឯ​រូប​ខ្លួន​ជា​សង្សារ​ក៏​មាន​ប្រពន្ធ​ហើយ​ដែរ ។ គាត់​ឈ្មោះ យ៉ែ​ម នៅ អាយុ​៣២​ឆ្នាំ ឯ​ស្រី​ស្នេហ៍​ឈ្មោះ មួន ចាន់​ធឿ​ន អាយុ​២៩​ឆ្នាំ ។ តាម​ឈ្មោះ យ៉ែ​ម នៅ និយាយ​ថា នាង​មាន​ទំនាស់​ជាមួយ​ប្តី​ជា​ជនបរទេស​នៅ​ប្រទេស​ជប៉ុន បាន​បបួល​ខ្លួន​ជា​គូ​កំណាន់ចិត្ត​ទៅ​ដើរ​កម្សាន្ត​នៅ​ក្រុងព្រះសីហនុ តែ​ខ្លួន​បាន​បដិសេធ​មិន​ទៅ​ក៏​នាំ​គ្នា​មក​ដេក​ផ្ទះ សំណាក់ ដើម្បី​បន្ធូរ​អារម្មណ៍ ។

កំពុង​ដេក ខណៈ​ខ្លួន​បាន​ដើរ​ចូល​បន្ទប់ទឹក​មួយសន្ទុះ ចេញ​មក​វិញ​ក៏​ឃើញ​នាង​បែកពពុះមាត់ ហូរ​ឈាម​តាម​ច្រមុះ​តាម​មាត់ ។ ពេល​ឃើញ​បែប​នេះ ខ្លួន​ភិតភ័យ​ដើរ​ចូល​បន្ទប់ទឹក​វិញ​បម្រុង​ចង​.​ក តែ​មិន​ដាច់​ចិត្ត ក៏​ស​ម្រ​ចម​ក​លេបថ្នាំ​ដែល​សល់​ទើប​បណ្តាល​ឱ្យ​របួស ។ តាម​ការ​រៀបរាប់​ថា ពួក​គេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​អស់​រយៈពេល​៧​ខែ​មក​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរ​ប ា​ល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២ កញ្ញា ។ ការ​ស្រឡាញ់​គ្នា​ជា​គូស្នេហ៍​គឺ​ប្តូរផ្តាច់ ទោះបីជា​ខាង​ស្រី​មាន​ប្តី និង​ខាង​ប្រុស​មាន​ប្រពន្ធ​រួច​ហើយ​ក្តី ក៏​គូស្នេហ៍​នេះ​បាន​ព្រមព្រៀង​លេបថ្នាំ​ផ្តាសាយ ថ្នាំ​បំបាត់​ក្តៅខ្លួន រហូត​ហួស​កម្រិត​ធ្វើ​ឱ្យ​ខាង​ស្រី​ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់ ចំណែក​ខាង​ប្រុស​ត្រូវ​បាន​សង្គ្រោះ​ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ ។​

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ សីហា វេលា​ម៉ោង​១៥ និង​១០​នាទី នៅ​ក្នុងផ្ទះ​សំណាកបន្ទប់​លេខ​A១០១ ផ្លូវ​១១០ ភូមិ​ថ្មី​២​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ស្ត្រី​ដែល​លេបថ្នាំ​សម្លាប់​ខ្លួន​ឈ្មោះ មួន ចាន់​នឿ​ន អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ និង​មានស្រុក​កំណើត​ភូមិ​ឱ​ម៉ា​ល់ ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ សីហា វេលា​ម៉ោង​ប្រហែល​២​រសៀល ឈ្មោះ ជួន កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ ដើរមក​មើល​ភ្ញៀវ​ព្រោះ​ដល់​ពេល​សម្អាត​បន្ទប់ ហើយ​ដល់​ម៉ោង​ដើម្បី​ឱ្យ​ភ្ញៀវ​បង់លុយ​ថ្មី​ទៀត បាន​ទៅ​គោះ​ទ្វារ​បន្ទប់​លេខ​A១០១ តែ​មិន​ព្រម​បើកទ្វារ ក៏​បាន​យក​សោ​បន្ទប់​មក​ចាក់ ហើយ​ឃើញ​ខាង​ប្រុស​ឈ្មោះ យ៉ែ​ម នៅ បាន​ដើរ​ចុះ​ដើរ​ឡើង​ក្នុង​បន្ទប់ មាន​ស្ថានភាព​ឡេ​ឡឺ​ៗ​បាន​សួរ​មិន​ស្តី ឯ​ស្ត្រី​ជា​គូស្នេហ៍​ដេក​លើ​ពូក ។

បន្ទាប់​មក​ក៏​ហៅ​បុគ្គលិក មក​ជួយ​មើល ឃើញ​ស្ត្រី​ដេក​បែក​ចំពុះ​មាត់​នៅ​លើ​ពូក​ស្លាប់​ទៅ​ហើយ ។ បន្ទាប់​មក​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ ។​តាម​ព័ត៌មាន​ថា ខាង​ប្រុស​បាន​ចូល​មក​សម្រាក​ក្នុង​បន្ទប់​លេខ​A101 នៅ​ថ្ងៃ​ទី​២៩ សីហា វេលា​ម៉ោង​២០​និង​២០​នាទី និង​សម្រាក​បាន​មួយ​យប់​ស្រាប់តែ​នៅ​ថ្ងៃ​ទី​៣០ វេលា​ម៉ោង​១០​ព្រឹក ស្ត្រី​ដែល​ស្លាប់​ក៏​មក​រួមដំណេក​ជាមួយ លុះដល់​ថ្ងៃ​ទី​៣១ សីហា ក៏​កើតហេតុ​ការណ៍​បែប​នេះ​ឡើង ។ (​សម្រួល​ដោយ​៖​ស្រី​ណា​)

អត្ថបទសរសេរ ដោយ