ក្រសួង​អប់រំ ៖ ស្រង់​បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ប្រឡង​បាន​៧០%​ហើយ​លទ្ធផល​នឹង​ប្រកាស​តាម​គម្រោងទុក


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការ​ស្រង់​បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិ​ន្ធុ​រហូត​មក​ដល់​ពេល​នេះ​បាន​៧០% ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ខាង​មុខ​នេះ ។

លោក​បណ្ឌិត រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៥ សីហា​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​៣០ សីហា រហូត​ដល់​ថ្ងៃ​ទី​៨ កញ្ញា​ខាង​មុខ​នេះ គឺជា​ដំណាក់កាល​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​សម័យ​ប្រឡង​១៩ សីហា ឆ្នាំ​២០១៩ មក​ដល់​ថ្ងៃនេះ (​ថ្ងៃ​ទី​៥ កញ្ញា​) ការងារ​ស្រង់​បូក​ពិន្ទុ ដោយ​កុំព្យូទ័រ និង​ពិនិត្យ​ផ្ទៀង​ផ្ទា ត់​បាន​បញ្ចប់​៧០%​ហើយ ។ លោក​បណ្ឌិត​បន្ត​ថា លទ្ធផល​ជា​ផ្លូវការ និង​ធ្វើការ​ប្រកាស​ដូច​តាម​ការ​គ្រោងទុក គឺ​នៅ​តា​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១០​កញ្ញា ចំណែក​រាជធានី​ខេត្ត​២៣​ទៀត​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១១ កញ្ញា ហើយនឹង​មាន​បិទ​ផ្សាយ​នៅ​មណ្ឌល​ប្រឡង រួម​ទាំង​មានការ​ប្រកាស​ផ្សាយ​នៅ​តាម​បណ្តា​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ផង​ដែរ ។

យ៉ាងណា​ក្តី​សម្រាប់​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​នេះ ដែល​ក្រសួង​មិន​ទាន់​បាយ​តម្លៃ​ថា មាន​ចំនួន​ជាប់​ច្រើន ឬ​ធ្លាក់​ច្រើន​នោះ​ទេ ។ ចំណុច​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ក្រសួង​មិន​ហ៊ាន​ទស្ស​ទាយ​ពី​លទ្ធផល​ប្រឡង​ទុ​តយ​ភូមិ​នេះ​ទេ ប៉ុន្តែ​ក្រសួង​រំពឹង​ទុក​ថា លទ្ធផល​វិជ្ជមាន​នឹង​កើត​មាន​ចំពោះ​បេក្ខជន​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង ដោយ​យោង​តាម​ទស្សនៈទាន «​អ្នកចេះ គឺ​ជាប់​» របស់​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហើយ​ឈរ​លើក​គោលការណ៍​គោរព​ច្បាប់ យុត្តិធម៌ តម្លាភាព​ទទួលយក​បាន​ដូច​៥​ឆ្នាំ​កន្លង មក​ដែល ពោល គឺ​នៅ​ឆ្នាំ​២០១៤ ក្រសួង​បាន​ធ្វើ​កំណែ​ទម្រង់ការ​ប្រឡង​បាក់​ទុតិយភូមិ​នេះ​» ។

លោក​បណ្ឌិត​បាន​បន្ត​ថា លទ្ធផល​ដែល​ក្រសួង​ទទួល​បាន គឺ​ពឹងផ្អែក​លើ​គ្រប់​ភាគី​ពាក់ព័ន្ធ ជាក់ស្តែង​នោះ​ការងារ​ប្រឡង​ទុតិយភូមិ​នេះ​មានការ​ចូលរួម​ពី​ស្ថា​ប័​ន្ធ​យ៉ាងដូច​ជា ៖ អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ មាតាបិតា និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ។ ពាក់ព័ន្ធ​នឹង​លទ្ធផល​ស្រង់​បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​នេះ​ដែរ​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង បើ​កិច្ចប្រជុំ​សម្រេច​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា​ខាង​មុខ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ