ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! បន្តិចទៀត​អាច​នឹង​មាន​ផ្លូវ​ថ្មើរជើង​ថ្មី​នៅ​តាម​មាត់ទន្លេ​មុខ​វាំង​ដើម្បី​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​លើក​គម្រោង​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មើរជើង​ថ្មី​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ស្រប​តាម​ដង​ទន្លេសាប​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ចុះ​សិក្សា​ពី​បញ្ហា​ផ្សេង​ៗ​ជុំវិញ​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​ដែល​ចេញពី​មុខ​ប្រៃសណីយ៍​កម្ពុជា​ឆ្ពោះទៅ​តំបន់​មុខ​ព្រះ​បរមរាជវាំង​នៅ​ពេល​ឆាប់​ៗ​នេះ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​របស់​សាលា​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​លើក​គម្រោង​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មើរជើង​ថ្មី​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ស្រប​តាម​ដង​ទន្លេសាប​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ចុះ​សិក្សា​ពី​បញ្ហា​ផ្សេង​ៗ​ជុំវិញ​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​ដែល​ចេញពី​មុខ​ប្រៃសណីយ៍​កម្ពុជា​ឆ្ពោះទៅ​តំបន់​មុខ​ព្រះ​បរមរាជវាំង​នៅ​ពេល​ឆាប់​ៗ​នេះ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​របស់​សាលា​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ​នឹង​ក្លាយជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ដើរ​ស្រូប​យក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ និង​ទស្សនា​ទេសភាព​ទន្លេ​៤​មុខ​ដ៏​ស្រស់​ត្រកាល​ដោយ​គ្មាន​ប្រទេស​ណា​មាន​ដូច ។

អភិបាល​បាន​ណែនាំ​ដល់​ក្រុមការងារ​ឱ្យ​សិក្សា​ពី​ពេលវេលា ប្រព័ន្ធ​បញ្ចៀស​ចរាចរណ៍ និង​កន្លែង​ចំណត​យានយន្ត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​កញ្ចប់​សេវា​ទេសចរណ៍​ថ្មី​នេះ​បាន​ដំណើរការ​ដោយ​រលូន គ្មាន​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ ។

កន្លង​មកនេះ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់​មាន​ប្រសាសន៍​ថា កញ្ចប់​ទេសចរណ៍​ផ្លូវ​ថ្មើរជើង​នេះ​អាច​បង្កើត​ឡើង​ក្នុង​មួ​យស​ប្តា​ហ៍​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​មិន​អនុញ្ញាតិ​ឱ្យ​មាន​យាន្ត​ជំនិះ​ផ្សេង​ៗ​ឆ្លងកាត់​ឡើយ​គឺ​សម្រាប់​តែ​ថ្មើរជើង​តែ​ប៉ុណ្ណេះ ។

លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ចង់​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ​ដើម្បី​បង្អួត​ភ្ញៀវ​ទេសចរ​ពី​ចំណុច​ពិសេស​នៃ​រាជធានី​ភ្នំពេញ​គឺ​មាន​ទេសភាព​នៃ​ចំណុចប្រសព្វ​ទន្លេ​៤​ដ៏​ស្រស់​ស្អាត​ដែល​ទី​ទាក់ទាញ​ដ៏​ខ្លាំង ។

សូម​បញ្ជាក់​ថា គម្រោង​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មើរជើង​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងទេសចរណ៍​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឧបនាយក​រដ្ឋ​ម​ន្រី្ត អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ