ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ៖ ការ​ជ្រើសរើស​ពលករ​តាម​ផ្ទះ​មានការ​ពិបាក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកអគ្គរដ្ឋទូត​អា​រ៉ាប់​ប៊ី​សា​អូ​ឌី ប្រចាំ​នៅ​កម្ពុជា​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ការ​ជ្រើសរើស​ពលករ​ធ្វើ​ការងារ​តាម​ផ្ទះ​មានការ​ពិបាក​ឥឡូវ ព្រោះ​ពលករ​មិនសូវ​ចាប់អារម្មណ៍​ចំពោះ​ការងារ​នៅ​តាម​ផ្ទះ​នោះ​ទេ ។ ជាមួយ​លោក​សា​អ៊ូ​ឌ ហ្វៃ​សល មហាម៉ាត់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកអគ្គរដ្ឋទូត​អា​រ៉ាប់​ប៊ី​សា​អូ​ឌី ប្រចាំ​នៅ​កម្ពុជា​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ការ​ជ្រើសរើស​ពលករ​ធ្វើ​ការងារ​តាម​ផ្ទះ​មានការ​ពិបាក​ឥឡូវ ព្រោះ​ពលករ​មិនសូវ​ចាប់អារម្មណ៍​ចំពោះ​ការងារ​នៅ​តាម​ផ្ទះ​នោះ​ទេ ។ ជាមួយ​លោក​សា​អ៊ូ​ឌ ហ្វៃ​សល មហាម៉ាត់ អាល់​ស៊ូ​វៃ​ឡិ​ម ( Saud F.Mal Suwelim) ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​កម្ពុជា​ដែល​មាន​និវេសនដ្ឋាន​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា នៅ​ទីស្តីការក្រសួង​ភាគី​ទាំង​ពីរ​បាន​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​សហការ​ជាមួយ​គ្នា​យ៉ាង​ល្អ​កន្លង​មក ហើយ​បាន និង​កំពុង​បន្ត​ពង្រឹងពង្រីក​បន្ថែម​ទៀត ។

លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​ទទួល​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ឯកអគ្គរាជទូត​នៃ​ព្រះរាជា​ណា ចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត​យ៉ាង​កក់ក្ដៅ និង​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ ។ មិនតែប៉ុណ្ណោះ​លោក​រដ្ឋមន្ត្រី​ក៏​លើក​ឡើង​ពី​វឌ្ឍនភាព​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរាជទូត​ផង​ដែរ ។ លោក​រដ្ឋ មន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការងារ​តាម​ផ្ទះ​ឥឡូវ​មិនសូវ​ត្រូវ​បាន​ចាប់អារម្មណ៍​ពី​សំណាក់​ពលករ​នោះ​ទេ ព្រោះថា ការងារ​ពេល​កន្លង​មក​កើត​មាន​បញ្ហា​លើក​ពលករ​មួយ​ចំនួន ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បា​នប​ញ្ចូ​ន​ពលករ​ទៅ​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៧៩​នាក់ ។ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ និង​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​កម្ពុជា​មាន​ទិស​ដៅ​ប​ញ្ចូ​ន​ពលករ​ទៅ​ក្រៅប្រទេស រហូត​មក​ដល់​ពេល​នេះ​បាន​បញ្ជូន​ពល​រក​ចំនួន​១​លាន​២​សែន​នាក់​ធ្វើការ​នៅ​ក្រៅប្រទេស​ក្នុង​នោះ ប្រទេស​ថៃ​មាន​១​លាន​១​សែន​នាក់ ប្រទេស​ជប៉ុន កូរ៉េ​…​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​សេវា​គ្រប់គ្រង​ពី​សំណាក់​អា​រ៉ាប់​ប៊ី សា​អូឌីត​ចំពោះ​ពលករ​ក​កម្ពុជា ។ ប៉ុន្តែ​ការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​តាម​ផ្ទះ​មានការ​ពិបាក​ព្រោះថា ករណី​នេះ​កន្លង​មក​ធ្លាប់​មាន​បញ្ហា​ទើប​ពលករ​ផ្នែក​នេះ​មាន​ចំនួន​តិច ។ ព្រោះថា​កម្ពុជា​ទីផ្សារ​កា​ងារ​របស់​ពលករ​កម្ពុជា​បាន​ផ្តោត​លើ​វិស័យ​សំណង់ ឧ​ហ្សា​ហ​កម្ម លើស​ពី​នេះ គឺ​បញ្ហា​ប្រាក់ខែ​ព្រោះថា នៅ​កម្ពុជា​បញ្ហា​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​បាន​កំពុង​តែ​លំអ​ដូច្នេះ​ការ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ត្រូវ​តែ​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង​ក្នុងស្រុក ។

លោក​ក៏​បាន​លើក​ឡើង​ថា ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ជប៉ុន កូរ៉េ​បច្ចុប្បន្ន​ទទួល​បាន​ប្រាក់ខែ​ជាង​១​ពាន់​ដុល្លារ ។ ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ចំនួន​៤០​បាន​ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឲ្យ​ជ្រើសរើស​ពលករ​ទៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត ហើយ​ក្រសួង​ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ វប្បធម៌ របៀបការ​រស់នៅ​ជាដើម ។

ចំណែក​លោក​ឯកអគ្គរដ្ឋទូត​អា​រ៉ាប់​ប៊ី​សា​អី​ឌី​ត បាន​វាយតម្លៃ​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនាក់​ទង​ទ្វេភាគី ។ លោក​ថា ក្នុង​នាម​ជា​ទូត​លោក​នឹង​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​រវាង​ប្រទេស និង​ប្រទេស ដើម្បី​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​ថា អា​រ៉ាប់​ប៊ី​សា​អី​ឌី​ត​ស្វាគមន៍​ចំពោះ​ថ្នាក់ដឹកនាំ​កម្ពុជា ដើម្បី​ធ្វើ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ហើយ​សង្ឃឹមថា កម្ពុជា​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ប​ញ្ជូ​ល​ពលរដ្ឋ​ទៅ​អា​រ៉ា​ប៊​ប៊ី​សា​អូឌីត ។ លោក​ក៏​សង្ឃឹមថា ក្រុមហ៊ុន​បញ្ជូន​ពលករ​កម្ពុជា​នឹង​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ពលករ​អា​រ៉ាប់​ប៊ី​សា​អូឌីត​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ទូត​ក៏​បាន​អះអាង​ទីផ្សារ​នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត បើ​ចំហរ ហើយ​មាន​ពលករ​មក​ពី​គ្រប់​សាសន៍​ទៅ​បម្រើ​ការងារ ។ លោក​ទូត​ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ថា ជា​ការ​ត្រឹមត្រូវ ។ ជា​ចុង​ក្រោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ពលករ​នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​មាន​ជាង​១០​លាន​នាក់ ហើយ​ពលករ​កម្ពុជា​នៅ​ទីនោះ​មាន​ចំនួន​តិច​តូច ។ ក្រសួង​ក៏​បាន​លើកទឹកចិត្ត​ចំពោះ​ការ​បញ្ចូល​ពលករ​ទៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត ប៉ុន្តែ​មិន​ផ្តោត​លើ​ការងារ​បម្រើ​តាម​ផ្ទះ​នោះ​ទេ គឺ​ផ្តោត​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម សំណង់​…​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​អគុណ​ដល់​រា​រដ្ឋាភិបាល​អា​រ៉ាប់​ប៊ី​សា​អូឌីត​ដែល​បាន​ចូលរួម​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​បាន​ជួយ​ពលករ​ខ្មែរ​ដែល​ធ្វើការ​ដោយ​ខុសច្បាប់​ឲ្យ​បាន​មក​ស្រុក​កំណើត​វិញ កាលពី​ពេល​កន្លង​មក​ផង​ដែរ ។ សូម​ជម្រាប​ថា ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​មាន​ចំនួន​ពី​៣០០​ដុល្លារ​ទៅ​៥០០​ដុល្លារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ