ជីវិតម្តាយនិង​កូនប្រុស-​ស្រី​​ស្លាប់​​ ឯ​៤​នាក់​ទៀតរបួសធ្ងន់​-​ស្រាល


ខេត្តក្រចេះ ៖ ​រថយន្ត​សាំ​យ៉ុ​ង​មួយគ្រឿង បាន​បុក​ជាមួយ​នឹង​គោ​យន្ត​កន្ត្រៃ នៅ​លើ​ផ្លូវជាតិ​លេខ​៧ កាលពី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់៤​នាក់ ក្នុង​នោះ​មាន​ម្តាយ និង​កូនប្រុស​ស្រី​៣​នាក់​​ស្លាប់​បាត់បង់​ជ​ីវិត ឯ​៤​នាក់​ផ្សេង​ទៀត​ដែល​​រួមដំណើរ​ជា​មួយគ្នា​រង​របួសធ្ងន់​និង​ស្រាល​ ។ គ្រោះថ្នាក់​ផ្ដាច់ជីវិត​ម្ដាយនិង​កូន​ឥត​ប្រណី​នេះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​សន្និដ្ឋាន​ថា ​មក​ពី​ការ​ធ្វេសប្រហែសការ​បើកបរ​លើស​ល្បឿនកំណត់ និង​រថយន្ត​គ្មាន​លក្ខណៈ​បច្ចេកទេសត្រឹម​ត្រូវ​ ។

ជន​រង​គ្រោះ​ជា​ម្តាយ​និងកូន​ដែល​ស្លាប់​បាត់បង់​ជីវិត​ និង​​អ្នក​រួម​ដំ​ណើរ​​៤​នាក់​ទៀតដែល​រង​របូស​ធ្ងន់​និង​ស្រាល សុ​ទ្ធសឹង​មាន​ទីលំនៅ​ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ​ធ្វើ​ដំណើរ​តាម​គោ​យន្ត​ កន្ត្រៃ​ត្រឡប់​មក​ពី​ស៊ី ឈ្នួល​បេះ​សណ្តែក​ឲ្យ​គេ ត្រឡប់ទៅ​​លំនៅ​ឋានវិញ​ ។ មន្ត្រី​នគរបាល​ចរាចរណ៍​និយាយ​ថា រថយន្ត​​សាំ​យ៉ុ​ងបើកបរ​ក្នុង​ល្បឿន​លឿន ខណៈ​​យប់​ងងឹត​និង​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​គោ​យន្ត​មិនមាន​ចំណាំងប្លាត ។

នៅ​ពេល​​មក​ដល់​ឃុំ​ចង្ក្រង់តាម​​ផ្លូវជាតិ​លេខ​៧ រថយន្ត​ក៏​បុក​គោ​យន្ត​កន្ត្រៃពីក្រោយ​ពេញទំហឹង បណ្តាល​​ឲ្យ​អ្នក​ជិះ​លើ​គោ​យន្ត​​ចំនួន​៨​នាក់​ផ្លោង​ខ្ទាត​មាន​​ស្លាប់​និង​​របួសតែម្តង ។ ក្រោយ​កើត​ហេតុ អ្នក​បើករថយន្ត​​បាន​រត់​គេចខ្លួនបាត់ ៕ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ