ខេត្តកណ្ដាល ៖ ការដាក់ឈ្មោះភូមិ ឃុំ ស្រុក និងខេត្តនីមួយនៅទូទាំងព្រះរាជាណាចក្រកម្ពុជាភាគច្រើន គឺសុទ្ធតែមានជាប់ទាក់ទងទៅនឹងដំណើររឿងព្រេងបុរាណ ឬរឿងរ៉ាវរបស់ព្រះរាជា មេទ័ពព្រមទាំងអ្នកខ្លាំងពូកែ នាសម័យបុរាណកាល ព្រមទាំងប្រវត្តិសាវតានៃភូមិសាស្ត្រនានាផង ។
ជាក់ស្ដែងដូចជា ឈ្មោះភូមិ និង ឃុំ «ឆក់ឈើនាង» របស់ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាដើមដែលមានជាប់ទៅនឹងប្រវត្តិរឿងព្រះនាងបុត្រីព្រះមហាក្សត្រ១អង្គ នាសម័យកាលលង្វែកដែលរត់គេចព្រះកាយពីការតាមកាប់សម្លាប់របស់កងទ័ពដែលជាសត្រូវរបស់ព្រះរាជវង្សព្រះនាង ។ ច្រកផ្លូវដែលព្រះនាងរត់ភៀសព្រះកាយនោះមានព្រៃក្រាស់ និងមានដើមឈើនាងអមសង្ខាងផ្លូវ ហើយពេលដែលសត្រូវតាមទាន់នោះប្រុង និងចាប់ព្រះនាងបានទៅហើយ ប៉ុន្តែត្រូវកងទ័ពដែលស្ម័គ្រ និងព្រះនាងបានស្ទុះទៅឆក់ព្រះហស្ថព្រះនាងឡើងជិះសេះគេចព្រះកាយបន្តទៀត ។ ទើបទីនោះអ្នកស្រុកហៅថា «ច្រកឈើនាង» លុះក្រោយមកបានហៅក្លាយទៅជា ឆក់ឈើនាង ទៅវិញនេះ បើតាមការនិទានរឿងប្រាប់ឲ្យសារព័ត៌មានកោះសន្តិភាពបានដឹងពីសំណាក់ចាស់ទុំ ក្នុងតំបន់នោះតែម្ដង ។
ដ្បិតតែឈ្មោះភូមិ និងឃុំ នេះត្រូវបានប្រើរាល់ថ្ងៃ ហើយមានអ្នកធ្លាប់ឮ និងឃើញរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែប្រវត្តិនៃរឿងដែទាក់ទងទៅនិងការដាក់ឈ្មោះភូមិ និងឃុំនេះត្រូវបានកប់ចោលរាប់រយឆ្នាំមកហើយ ។ ដែលគ្រាន់តែឮឈ្មោះពិតជាបានធ្វើឲ្យមនុស្សជាច្រើនសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាភូមិ -ឃុំ ខាងលើនោះ មានឈ្មោះបែបនេះ? ហើយក៏ចង់ដឹងពីប្រវត្តិផងដែរ មិនតែប៉ុណ្ណោះរហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកដែលបានដឹងពីសាវតាដើមចមនៃរឿង គឺមានតិចបំផុតស្ទើរតែគ្មានទៅហើយ ។ ព្រោះចាស់ព្រឹទ្ធាចារ្យដែលបានដឹងរឿងលម្អិតបានស្លាប់ជាបន្តបន្ទាប់ ប៉ុន្តែពួកគាត់ក៏ធ្លាប់បានបាននិទានរឿងនេះប្រាប់ដល់កូនចៅរបស់ពួកគាត់មួយចំនួនបានដឹងផងដែរ ។
កាលពីដើមឡើយទីនោះសម្បូរទៅដោយដើមឈើម្យ៉ាងឈ្មោះដើមឈើនាង ប៉ុន្តែពេលនេះដើមឈើប្រភេទខាងលើបាត់បង់ស្ទើរអស់ទៅហើយ ដែលនៅសល់តែ២ដើមប៉ុណ្ណោះនៅតំបន់ប្រវត្តិសាស្ត្រនោះ និងមានអាយុកាលរាប់រយឆ្នាំមកហើយ។
សូមបញ្ជាក់ថា ភូមិឆក់ឈើងនាង ឃុំឆក់ឈើនាង មានទីតាំងស្ថិតនៅក្នុងដែនរដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្ដាល ប៉ែកខាងលិចរាជធានីភ្នំពេញ បើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅដល់រង្វង់មូលថ្នល់បំបែកចោមចៅ សូមបន្តដំណើរទៅតាមផ្លូវជាតិលេខ៤ ។ លុះពេលទៅដល់ចំណុចគីឡូម៉ែត្រលេខ២៣ ខាងកើតសាលាស្រុកអង្គស្នួលនោះ និងបានឃើញខ្លោងទ្វារវត្តឆក់ឈើនាង ស្ថិតនៅខាងស្ដាំដៃ ហើយសូមបត់ចូលទៅតាមខ្លោងទ្វារវត្តនេះចម្ងាយប្រហែល៣គីឡូម៉ែត្រប៉ុណ្ណោះ ។ នោះលោកអ្នក និងបានទៅដល់ ភូមិ ឃុំ និងវត្តឆក់ ឈើនាងដែលជាតំបន់ប្រវត្តិសាស្ត្រនេះហើយ ។ ប៉ុន្តែសព្វថ្ងៃក្រៅពីភូមិ ឃុំ និងវត្តគ្មានអ្វីផ្សេងទៀតឡើយ គឺមានតែដើមឈើ១ប្រភេទឈ្មោះដើមឈើនាងធំៗចំនួន២ដើមប៉ុណ្ណោះ ដែល១ដើម ស្ថិតនៅខាងកើតវត្តម្ដុំវាលស្រែមួយកន្លែងឈ្មោះថា«ស្រែម៉ឺនរាជ» និង១ដើមទៀត ស្ថិតនៅខាងលិចវត្តចម្ងាយប្រហែល៣០០ម៉ែត្រ ។
ដើម្បីឲ្យបានដឹងកាន់តែច្បាស់ពីប្រវត្តិឈ្មោះ ឆក់ឈើនាងនេះភ្នាក់ងារកោះសន្តិភាពបានជួបសម្ភាសន៍លោកផាន់ មឿក អាយុ៦០ឆ្នាំ មុខរបរពេទ្យសត្វ មានទីលំនៅក្នុងភូមិសាំងដំរី ជាប់និងភូមិឆក់ឈើនាងនោះដែរ ដោយលោកបានប្រាប់ថា លោកក៏មិនបានកើតទាន់សម័យកាលនោះទេ ។ ប៉ុន្តែលោកបានចេះចាំ និងដឹងរឿងនេះខ្លះៗទៅតាមរយៈការនិទាន ប្រាប់ពីជីតារបស់លោកក៏ដូចជាព្រះគ្រូចៅអធិការសុខ ស៊ុន ដែលទើបសុគត៣ឆ្នាំមុនរួមនិងគណៈកម្មការអាចារ្យវត្តដំណាលប្រាប់ជារឿយៗមកថា ឈ្មោះឆក់ឈើនាងនេះ គឺមានប្រវត្តិរឿងពាក់ព័ន្ធទៅ និងបុត្រីព្រះមហាក្សត្រខ្មែរនាសម័យកាលលង្វែក ប៉ុន្តែមិនដឹងថា ជាស្ដេចអង្គណា ហើយព្រះនាងមាននាមអ្វីពិតប្រាកដនោះឡើយ ។
ម្យ៉ាងទៀតក្រៅពីភូមិឆក់ឈើនាងក៏នៅមានភូមិសាំងដំរី និងវត្តអង្គប្រាសាទធ្លាយដែលបច្ចុប្បន្នប្ដូរមកជាវត្តអង្គប្រាសាទមានជ័យដែលស្ថិតនៅជាប់ៗគ្នានោះមានជាប់ទាក់ទងទៅនិងប្រវត្តិនៃរឿងនិទានខាងលើនេះផងដែរ ។ លោកផាន់ មឿក បានដំណាលថា៖ កាលនោះមានសង្គ្រាមរវាងខ្មែរ និងខ្មែរគ្នាឯងមិនមែនរវាងខ្មែរ និងសៀមនោះទេ ហើយមានព្រះរាជបុត្រី១អង្គបានរត់ភៀសព្រះកាយពីការតាមកាប់សម្លាប់ព្យាបាទពីកងទ័ពរបស់គាត់ត្រូវរបស់រាជវង្សព្រះនាង ។
ដោយព្រះនាងបានរត់តាមផ្លូវដែលមានព្រៃក្រាស់ និងមានដើមឈើនាងនៅអមសង្ខាងផ្លូវនោះផងដែរ ពេលនោះកងទ័ពសត្រូវបានដេញតាមទាន់ព្រះនាងត្រង់ចំណុចវត្តឆក់ឈើនាងសព្វថ្ងៃ ។ គ្រានោះកងទ័ពដែលដេញតាមបម្រុងចាប់ព្រះនាង ប៉ុន្តែត្រូវបានកងទ័ពដែលស្មោះត្រង់ និងព្រះនាងស្ទុះទៅឆក់ព្រះហស្ថព្រះនាង (ឆក់ដៃ) ឡើងជិះលើខ្នងសេះរួចបំផាយគេចព្រះកាយទាន់ពេលវេលា ។ ហើយគ្រានោះដែរកងទ័ពទាំងសងខាងមិនបានប្រយុទ្ធគ្នានៅទីនោះទេ ហើយទ័ពសត្រូវបានសម្រាកត្រឹមនោះ ចំណែកព្រះនាងបានគេចព្រះកាយដោយសុវត្ថិភាព ។ ច្រកផ្លូវដែលព្រះនាងរត់គេចព្រះកាយនេះហើយ ដែលត្រូវបានអ្នកស្រុកហៅថា«ច្រកនាង» គឺសម្ដៅផ្លូវដែលព្រះនាងរត់ឆ្លងកាត់ ប៉ុន្តែក្រោយៗមកពាក្យច្រកនាងនេះបានក្លាយទៅជា «ឆក់ឈើនាង» វិញរហូតមកដល់សព្វថ្ងៃដែលពាក្យ «ឆក់» គឺសំដៅទៅលើការដែលកងទ័ពឆក់ព្រះហស្ថព្រះនាងឡើងខ្នងសេះគេចព្រះកាយ និងពាក្យ រីឯពាក្យថា «ឈើនាង» គឺសំដៅលើដើមឈើនាងដុះក្នុងព្រៃអមផ្លូវ និងតួអង្គព្រះនាងផងដែរ ។
បន្ទាប់មកអ្នកស្រុកបានដាក់ឈ្មោះភូមិ ឃុំ របស់ខ្លួនតាមនោះឯង ហើយកាលពីសម័យបារាំងដាក់អាណានិគមអ្នកស្រុកបានធ្វើផ្ទះនៅរកេតរកូតត្រង់នេះ១ត្រង់នោះ១ ហើយដោយសារតែសម័យនោះមានចោរប្លន់ច្រើនទើបបារាំងប្រមូលឲ្យមករស់នៅជុំជិតគ្នារហូតដល់សព្វថ្ងៃ ។ មិនតែប៉ុណ្ណោះវត្តមួយដែលបានកសាងឡើងតាំងពីសម័យកាលលង្វែកមកនោះត្រូវបានដាក់ឈ្មោះថា វត្ត«ច្រកនាង»ដែរ លុះពេលក្រោយមកក៏បានដូរដាក់ឈ្មោះតាមពាក្យក្លាយឆក់ឈើងនាងនេះវិញ ។
ហើយក៏មានអក្សរចារឹកលើដុំសិលាដែលជាឫសសីមា ហើយត្រូវបានខ្មែរក្រហមគាស់រំលើងនោះបានបញ្ជាក់ពីឈ្មោះវត្តថា «វត្តច្រកនាង» និងកសាងឡើងនាឆ្នាំ១៥០០ ជាង ដោយព្រះគ្រូចៅអធិការនាម «បាឡាត់»ដែលស្រករទៅនិងវត្តភ្នៀតសិម្ពលីនៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែរ ។ ហើយលោក និងគណៈកម្មការអាចារ្យវត្តសុទ្ធតែធ្លាប់បានឃើញដុំឫសសីមា ដែលមានចរឹកអក្សបុរាណនោះយ៉ាងច្បាស់ ប៉ុន្តែលោកមិនបានចាំថាវត្តនេះកសាងឡើងនៅឆ្នាំ១៥០០ប៉ុន្មានឡើយ ។ ព្រោះដុំសិលានោះត្រូវបានបញ្ចុះជាមួយ និងសីមាព្រះវិហារថ្មីកាលពីអំឡុងឆ្នាំ១៩៩៦បាត់ទៅហើយ ម្យ៉ាងទៀតបើគិតរហូតមកទល់ និងពេលនេះវត្តខាងលើមានព្រះចៅអធិការ១៦ជំនាន់មកហើយ ។ នឹងផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ហេតុអ្វីបានជាឆ្នាំសិរីទាំង៨មានលាភមានសំណាងដាច់គេ ? បើតាមគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃទី៦,៧,៨, ដើមខែធ្នូនេះជាថ្ងៃឡើងបុណ្យស័ក្តិ ឡើងលាភសំណាង ជោគជតារាសី...
រាជធានីភ្នំពេញ ៖ តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុនមកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការមិនមកចូលរួមពិធីប្រគល់ពាន Ballon d’Or ជាលើកទីពីរស្ទួនៗជាប់ឆ្នាំគ្នា កាលពីថ្ងៃចន្ទ ត្រូវបានមហាជន...
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ បានកំណត់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត...
រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះកាន់តែមានកំណើនច្រើនឡើង ស្របតាមការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែលជា...
រាជធានីភ្នំពេញ ៖ លោកយាយម្នាក់អាយុ៧១ឆ្នាំបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតទទួលសញ្ញាបត្រ ។ ពិតណាស់ លោកយាយជានិស្សិតដែលបានតស៊ូសិក្សារៀនសូត្ររហូត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករវ័យក្មេងកើតនៅអាហ្វ្រិក បានចុះកុងត្រាថ្មីជាមួយនឹងក្លិបយក្សអ្នកមានបុណ្យ Barcelona ដែលមានតម្លៃបង់ផ្តាច់កុងត្រាឡើងដល់ទៅ ៤០០...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានយកពានបាល់មាសលើកទី៦ ឈ្នះគូប្រជែងសិបឆ្នាំ Cristiano Ronaldo មក ជើងខ្លាំង Lionel Messi បាននិយាយពីគម្រោងចូលនិវត្តន៍ ។កាលពីរាត្រីថ្ងៃ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកប្រាក់ដែល សប្បុរសជនចូលជាមួយរាជរដ្ឋាភិបាល និងបូកជាមួយថវិការដ្ឋបានកើនឡើងដល់ជាង១០០ដុល្លារ...
រោគផ្សិតលើក្រចកអាចបង្កផលប៉ះពាល់ទាំងលើក្រចកជើងនិងក្រចកដៃ។ មូលហេតុចម្បងបំផុតមួយនៃបញ្ហានេះ គឺបណ្ដាលមកពីកង្វះអនាម័យ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេប...
រាជធានីភ្នំពេញ ៖ ជប៉ុនបានចាប់អារម្មណ៍ និងសរសើរពីគុណភាពសូត្រខ្មែរថា មានគុណភាពល្អតែថា មិនទាន់អនុវត្តបានពេញលេញហើយខុសពីសូត្រជប៉ុន ។ លោក TAMURA Tsutomu នាយកចាត់ការទូទៅ...
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់លំនៅឋានជាង៦០០ខ្នង នៅក្នុងឃុំមួយចំនួនក្នុងស្រុកព្រៃនប់ បានរងគ្រោះដោយខ្យល់ព្យុះរដូវបោកបក់ ចាប់ពីវេលាទៀបភ្លីថ្ងៃទី៣ ខែធ្នូមក ...
ដីទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលជា«ដីត្រូវប៉ាន់» ត្រូវបានគេលួចខ្សឹបប្រាប់ថា មានក្រុមហ៊ុនលួចរត់ការទិញយកបាត់ទៀតហើយ ក្រោមរូបភាពដោះ...
រាជធានីភ្នំពេញ ៖ បើក្រឡេកមើលនៅតាមបណ្ដោយដងផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រយៈពេលជាង១០ឆ្នាំកន្លងមក មានហាង...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៩ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានរៀបចំដុតកម្ទេចផលិត...
បព្វជិតគួរពិចារណាថា ឥឡូវនេះ អាត្មាអញមានភេទផ្សេងអំពីគ្រហស្ថហើយ កិរិយាមារយាទណាៗ ដែលជារបស់អ្នកបួស អាត្មាអញត្រូវតែធ្វើឱ្យបាន អាត្មាអញមិនត្រូវប្រព្រឹត្តល្មើស...
ខេត្តកំពង់ឆ្នាំង ៖ និស្សិតមួយក្រុមដែលបញ្ចប់ការសិក្សាផ្នែកកសិកម្មបែបទំនើបនៅប្រទេសអ៊ីស្រាអែល បានរួមគ្នាបង្កើតកសិដ្ឋានមួយកន្លែងឈ្មោះកសិដ្ឋាន (អេដេនហៃ...
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលការអំពាវនាវពីក្រុមគ្រួសារស្ត្រីរងគ្រោះម្នាក់ដែលមានជំងឺមហារីកសុដន់យ៉ាងធ្ងន់ធ្ងរ ហើយដង្ហោយរកជំនួញ ដើម្បី...
ព្រះដ៏មានបុណ្យទ្រង់ទេសនាអប់រំដល់បរិស័ទថា អំពើល្អទោះជាមានប្រមាណតិចក៏ដោយ បុគ្គលត្រូវតែសន្សំជានិច្ច ធ្វើឱ្យរឿយៗយូរៗទៅក៏គង់នឹងពេញដោយបុណ្យចម្រើនដោយ...
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខណៈកំពុងបើកបរម៉ូតូកង់បីឥណ្ឌាធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច ដោយសារ...