ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លេង​សុទ្ធតែ​រាប់​ពាន់​ម៉ែត្រ​បែប​ហ្នឹង​…រឿង​អី​មិន​ហិនហោច !

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​បាន​ធ្វើ​ឡើង​នៅ វេលា​ល​ម៉ោង​៨​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ព្រែក​រលំ​ពោធិ ឃុំ​មៀន ស្រុក​ព្រៃឈរ…

ខេត្តកំពង់ចាម ៖ សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​បាន​ធ្វើ​ឡើង​នៅ
វេលា​ល​ម៉ោង​៨​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ព្រែក​រលំ​ពោធិ ឃុំ​មៀន ស្រុក​ព្រៃឈរ រឹប​អូ​ប​បាន​ឧ​បករ​ណ៏​នេសាទ​ជា​ច្រើន និង​បាន​ដុត​កំទេច​ចោល ។

លោក​ឧត្តម​សេនី​យ៏​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​នូវ​សេចក្តី​រាយ​ការ​ណ៏​ពី​មូលដ្ឋាន​មក​ថា ត្រង់​ទីតាំង​ព្រែក​រលំ​ពោធិ​មាន​ប្រជាពលរដ្ឋ​ខិលខូច​មួយ​ចំនួន​បាន​នាំ​គ្នាដាក់​ស្បៃ​មុង​ដើម្បី​ចាប់​យក​ត្រី​តូច​ធំ​ដោយ​ខុសច្បាប់ ហើយ​រូប​លោក​ក៏​បាន​ចាត់​ឲ្យ​លោក​វរ​សេនី​យ៏​ឯក ស្រេង ធា​រី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​កម្លាំង​ដោយ​បាន​សហការ​ជាមួយនគរបាល​ស្រុក​ព្រៃឈរ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​មៀន ។

លោកស្នងការ​នគរបាល​ខេត្ត​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ដោយ​រឹបអូស​បាន​រួម​មាន
របាំង​ស្បៃ​មុង​ប្រវែង​៥៥០​ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន​១១​មាត់ បង្គោល​ចំនួន​១៧៥​ដើម ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឧ​បករ​ណ៏​នេសាទ​ត្រូវ​បាន​បំផ្លាញ និង​ដុត​កម្ទេច​ចោលដោយ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ។

កន្លង​ទៅ​ថ្មី​ៗ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន​២​ករណី​ក្នុង​នោះ​មាននៅ​ចំណុច​ព្រែក​តានី ក្នុងភូមិ​ទី​៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ដោយ​ដកហូត​បាន​អា​គុយ​៤០​អំពែ​ចំនួន​០២​គ្រឿង ដង​ឆក់​ចំនួន​២​គូរ អាំង​វ៉ិ​ច​ទ័​រ​ចំនួន​០២​គ្រឿង​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ។

ហើយ​១​ក​ណី​ទៀត​នៅ​ត្រង់​ចំណុច​បឹង​បេ​៦ ឃុំ​ស្តៅ ស្រុក​កងមាស សមត្ថកិច្ច​រឹបអូស​បាន​លូ​ស្បៃ​មុង​ប្រវែង​២៥០០​ម៉ែត្រ បង្គោល​ចំនួន​១៣០​ដើម ចាក់​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ធម្មជាតិ​៣០​គីឡូក្រាម​ចំពោះ​ឧ​បករ​ណ៏​នេសាទ​ល្មើសច្បាប់​ត្រូវ​បាន​បំផ្លាញ​ចោល ដោយ​មានការ​ឯកភាព​ពី​លោក​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ