ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ការ​បែកធ្លាយ​ទិន្នន័យ​មួយ Messi ខ្លាំង​ជាង Ronaldo ដាច់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​គេ​ផ្តល់​ជូន​នូវ​ចំណាត់​ថ្នាក់លើ​គូប្រជែង​រាប់​ទស្ស​វត្ស​ន៍ Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​គេ​ផ្តល់​ជូន​នូវ​ចំណាត់​ថ្នាក់លើ​គូប្រជែង​រាប់​ទស្ស​វត្ស​ន៍ Cristiano Ronaldo ដែល​ដំ​ណឺង​នេះ​ដឹង​តាម​រយៈ​ការ​បែកធ្លាយ​របស់ FIFA20​។

គណនី Twitter របស់ FIFA20 News បាន​បង្ហោះ​ឱ្យ​ឃើញ​ថា​កីឡាករ​ទាំង​ពីរ​នាក់​មិន​មាន​ចំណាត់ថ្នាក់​ជាន់​គ្នា​ឡើយ​។ Messi មាន​ពិន្ទុ​ដល់​ទៅ​៩៤ ខណៈ​ដែល Ronaldo បាន​ត្រឹមតែ​៩៣​ប៉ុណ្ណោះ​។

ទាំង Messi និង Ronaldo សុទ្ធតែ​ជា​កីឡាករ​ឈរ​នៅ​លើ​លំដាប់​កំពូល ដែល​ឈរ​នៅ​លើ​កំពូល​នៃ​តារាង​។ អ្នក​បន្ទាប់​មក​មាន​ដូច​ជា Neymar ដែល​បាន​៩២ Eden Hazard បាន​៩១ និង M.Salah, Virgil Van Dijk និង Luka Modric សុទ្ធតែ​បាន​៩០​ដូច​គ្នា​។

ការ​កំណត់​ឱ្យ Ronaldo មាន​ចំណាត់​ថ្នាក់ទាប​ជាង Messi ត្រូវ​បាន​មហាជន​មើលឃើញ​ក្នុង​ទិដ្ឋភាព​ខុស​ៗ​គ្នា ។ មនុស្ស​មួយ​ចំនួន​យល់​ថា នេះ​គឺ​មក​ពី ក្លិប Juventus ដែល Ronaldo កំពុង​លេង បាន​ចាប់​ដៃគូ​ជាមួយនឹង Pro Evolution Soccer ដែល​ជា​គូប្រជែង​ធំ​ជាងគេ​របស់ FIFA​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ ដែល FIFA មិន​មាន​ភាព​ជា​ដៃគូ​ជាមួយនឹង Juventus ដោយសារ​តែ Juventus ពេល​នេះ​ជាប់ចិត្ត​ជាមួយនឹង PES បាត់​ទៅ​ហើយ ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ