ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ferdinand ថា Van Dijk មិន​សម​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​គួរតែ​២​រូប​នេះ​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ជំនាន់​មុន​របស់​ក្លិប​បិសាច​ក្រហម Rio Ferdinand បាន​អះអាង​ថា Virgil van…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ជំនាន់​មុន​របស់​ក្លិប​បិសាច​ក្រហម Rio Ferdinand បាន​អះអាង​ថា Virgil van Dijk មិន​សម​នឹង​ទទួល​បាន​ពាន Champions League ទេ ។

Ferdinand ជឿជាក់​ថា កីឡាករ​ក្លិប​ហង្ស​ក្រហម Dijk គឺជា​កីឡាករ​ខ្សែការពារ​ខ្លាំង​ជាងគេ​លើ​លោក​នៅ​ពេល​នេះ តែ​លោក​យល់​ថា​គ្មាន​នរណា​ទៅ​ហ៊ាន​ជះ​លុយ​មក​មើល​ការ​លេង​របស់​ខ្សែការពារ​ឡើយ ។

គណនី @rioferdy5 ដែល​ជា​គណនី​របស់​លោក Ferdinand នៅ​លើ Twitter បាន​សរសេរ​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ចំពោះ Van Dijk តែ​នៅ​ពេល​មាន​នរណា​ម្នាក់​រក​គ្រាប់​បាល់​៥០​គ្រាប់ វា​មិន​សម​នោះ​ទេ​»​។

កីឡាករ Van Dijk អាយុ​២៨​ឆ្នាំ​គឹ​ជា​កីឡាករ​ចម្បង​នៅ Liverpool ដោយសារ​តែ​បាន​លើក​ពាន Champions League ជា​លើក​ទី​ប្រាំមួយ ហើយ​ក៏​ជា​កីឡាករ​ម្នាក់​ដែល​អាច​នឹង​យក​បាន​ពាន Ballon d’Or នៅ​ពេល​ខាង​មុខ​នេះ ។

បើ​ទោះបីជា​ដូចនេះ​ក៏​ដោយ ខ្ញី​ចាស់ Ferdinand ប្រាប់​សារព័ត៌មាន BT Sport ថា​៖«​វា​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​ថា Virgil van Dijk គឹ​ជា​ខ្សែការពារ​ខ្លាំង​ជាងគេ​លើ​លោក​នៅ​ពេល​នេះ​ទេ​។ តែ​នៅ​ពេល​ដែល​មាន​អ្នក​អាច​ស៊ុត​បាន​៥០​គ្រាប់​ក្នុង​មួយ​រដូវ​កាល ដូច​ជា Messi ឬ Cristiano Ronaldo យើង​មិន​អាច​រើស​នរណា​លើស​ពី​អ្នក​ទាំង​ពីរ​ឡើយ​។ ពួក​គេ​គឺជា​កីឡាករ​ខ្លាំង​ជាងគេ​»៕

ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ