ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ទូរ​ទាំង​ខេត្តឧត្តរមានជ័យ​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​ហើយ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ​បានអោយ​ដឹង​ថា ស្ថានភាព​ទឹកជំនន់​ទូរ​ទៅ​ក្នុង​ខេត្ត​រហូត​មក​ដល់​ពេល​នេះ​ពុំ​បាន​វាយប្រហារ​ធ្ងន់ធ្ងរ​ដល់​លំនៅ​ដ្ឋា​ន ស្រែ​ចំការ ឬ​តាម​ប្រព័ន្ធ​ធារាសាស្ត្រ​នានា…

ខេត្តឧត្តរមានជ័យ ៖ លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ​បានអោយ​ដឹង​ថា ស្ថានភាព​ទឹកជំនន់​ទូរ​ទៅ​ក្នុង​ខេត្ត​រហូត​មក​ដល់​ពេល​នេះ​ពុំ​បាន​វាយប្រហារ​ធ្ងន់ធ្ងរ​ដល់​លំនៅ​ដ្ឋា​ន ស្រែ​ចំការ ឬ​តាម​ប្រព័ន្ធ​ធារាសាស្ត្រ​នានា នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​នៅឡើយ​នោះ​ទេ ។

លោក​បញ្ជាក់​ថា ក្នុង​ករណី​កម្រិត​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ក្នុង​បរិមាណ​ចាប់់ពី​១០០mm​ឡើង​ទៅ ដែល​អំឡុង​ចាប់ពី​២​ទៅ​៣​ថ្ងៃ​ជាប់​គ្នា​ខាង​មុខ​ទៀត​ក៏​នឹង​អាច​តំបន់​មួយ​ចំនួន​រង​ការ​ជន់​លិច​ពី​ជំនន់​ទឹកភ្លៀង​ផង​ដែរ ។

លោក​បន្ត​ថា កម្រិត​ទឹកភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់ពី​២៥mm ទៅ​១០០mm ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ទឹកជំនន់​មិន​ទាន់​ដល់​ប្រកាស​អាសន្ន​ឡើយ​គឺ​ស្ថិត​នៅ​ក្រោម​ការ​ប្រុង​ប្រយ័ត្ន​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រព័ន្ធ​ធារាសាស្ត្រ​ទូរ​ទាំង​ខេត្តឧត្តរមានជ័យ តូច និង​មធ្យម ចំនួន​៧៨​កន្លែង ។

អាង​ស្តុក​ទឹក​មួយ​ចំនួន​មានទឹក​ពេញ​តាម​ស្តងដា​កំណត់ និង​ត្រូវ​បើក​បង្ហូរទឹក​ពី​តំបន់​អាង​ស្តុក​ទឹក​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ឆ្លងកាត់​ស្រុក​អន្លង់​វែង ក្រុង​សំរោង និង​ស្រុក​ចុងកាល់ ព្រោះ​អាង​ស្តុក​ទឹក​នៅ​ផ្នែក​ចុង​ខេត្ត​ដែល​ពុំ​មានទឹក​គ្រប់គ្រាន់​នោះ​ឡើយ ។

លោក​បាន​បន្ថែម​ថា នៅ​ព្រឹក​ថៃ្ង​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​កម្ពស់​១១០mm បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​លើ​កំណាត់​ជាតិ​ប្រវែង​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ត្រាំ​ប៉ោង និង​ផ្លូវលំ ក្នុងភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង ប្រាសាទ ។

ដោយឡែក ចំពោះ​សំពាធ​ភ្លៀង​នៅ​តែ​ធ្វើ​អោយ​តំបន់​ទំនប់​០៥​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវលំ​ប្រវែង​១៣០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រសាទ ។ ក្នុង​នោះ​តំបន់​ប្រវត្តិសាស្ត្រ បឹង​តា​ម៉ុ​ក ស្ថិត​នៅ​ស​ស្រុក​អន្លង់​វែ បាន​ឡើង​ដល់​ភាព​ប្រុង​ប្រយ័ត្ន​៣,៥០​ម៉ែត្រ លោក​ប្រធាន បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ បាន​បញ្ជូន​គ្រឿងចក្រ​មក​ដល់​អាង​ទឹក​តា​ម៉ុ​ក​ហើយ ដើម្បី​ត្រៀមលក្ខណៈ​អន្តរាគមន៍​ជំនន់​ទឹកភ្លៀង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ