ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោមួយ​ហ្វូង​នេះ​មកពីណា​ធ្វើ​ឲ្យ​អ្នកដំណើរ​គេច​គ្រប់​ៗ​គ្នា​លើ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គោ​៦​ក្បាល​បាន​ធ្វើ​ចរាចរណ៍​នៅ​កណ្តាល​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ធ្វើ​អោយ​អ្នកដំណើរ​គេច​គ្រប់​ៗ​គ្នា និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​នៃ​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ទោះបីជា​យ៉ាង គោមួយ​ហ្វូង​បាន​ធ្វើ​ដំណើរ​កណ្តាលផ្លូវ ជាមួយ​យានដ្ឋាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ ដោយ​អ្នកដំណើរ​ខ្លះ​ស្ទើរនឹង​គ្រោះថ្នាក់​ដោយសារ​តែ​ហ្វូងគោ​អនាធិបតេយ្យ​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គោ​៦​ក្បាល​បាន​ធ្វើ​ចរាចរណ៍​នៅ​កណ្តាល​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ធ្វើ​អោយ​អ្នកដំណើរ​គេច​គ្រប់​ៗ​គ្នា និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​នៃ​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ទោះបីជា​យ៉ាង គោមួយ​ហ្វូង​បាន​ធ្វើ​ដំណើរ​កណ្តាលផ្លូវ ជាមួយ​យានដ្ឋាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ ដោយ​អ្នកដំណើរ​ខ្លះ​ស្ទើរនឹង​គ្រោះថ្នាក់​ដោយសារ​តែ​ហ្វូងគោ​អនាធិបតេយ្យ​នេះ ។

តាម​ព័ត៌មាន​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃ​ទី​០៤ ខែកញ្ញា​នេះ គេ​បានឃើញ​គោមួយ​ហ្វូង​ចំនួន​៦​ក្បាល​បាន​រត់​ប្រសាច​នៅ​កណ្តាល​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ចាប់តាំងពី​ស្តុ​ប​ផ្លូវ​២០០៤ ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ទោះបីជា​យ៉ាងណា​គេ​មិនដឹង​ថា គោ​នេះ​បាន​រត់​ឆ្លងកាត់​ផ្លូវ​តាំងពី​ចំណុច​ណា​នោះ​ឡើយ ។

តាម​អ្នកដំណើរ​បានអោយ​ដឹង​ទៀត​ថា គោ​នោះ​បាន​រត់​ផង និង​ដើរ​ផង​ប្រសាច​កណ្តាល​មហាវិថី ស្រប​ជាមួយ​យានយន្ត​យ៉ាងច្រើន​កុះករ ។ ខណៈនោះ​គេ​ឃើញ​អ្នកដំណើរ​ជិះ​ម៉ូតូ​និង​បើករថយន្ត​ទាំង​តូច​ទាំង​ធំ​ធ្វើ​ដំណើរ​មក​ដល់​នាំ​គ្នា គេច​គ្រប់​ៗ​គ្នា និង​ខ្លះ​ទៀត​ត្រូវ​បាន​គោ​រត់​បុក​ផង​ដែរ តែ​ពុំ​បណ្តាល​អោយ​ដួល​នោះ​ទេ ។ តាម​អ្នកដំណើរ​បានអោយ​ដឹង​ទៀត​ថា ហ្វូងគោ​បាន​រត់​កណ្តាល​ថ្នល់​គេច​យានយន្ត តាំងពី​ស្តុ​បរ​ហូត​ដល់​មុខ​អាកាស​ដ្ឋា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ហើយ​គេ​ពុំ​ដឹង​ថា បន្តដំណើរ​រហូត​ទៅ​ដល់​ណា​នោះ​ទេ ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ថា អាជ្ញាធរ​ក៏​ដូច​ជា សមត្ថកិច្ច​គួរ​មាន​វិធាន​ការណ៍​ឃាត់​គោ​នោះ ធ្វើការ​ផាកពិន័យ ជា​ប្រមា​ន​ដល់​ម្ចាស់​កុំអោយ​ចិញ្ចឹម​គោ​លែង​អនាធិបតេយ្យ​លើ​ដង​មហាវិថី​ទៀត ។ ការ​លែងគោ​បែប​នេះ បង្ក​អោយ​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​មុខមាត់​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា ប៉ះពាល់​ដល់​មុខមាត់​ជាតិ​យើង ព្រោះ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ជា​ផ្លូវ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លងកាត់​បែរជា​បង្ក​នូវ​ភាព​អនាធិបតេយ្យ គោ​រត់​ទាំង​ហ្វូង ។

ទិដ្ឋភាព​បែប​នេះ​តែង​បាន​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​កន្លង​មក អាជ្ញាធរ​ក៏​ដូច​ជា សមត្ថកិច្ច បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​ហើយ​ចាប់ខ្លួន​គោ​ទាំងនោះ​យក​មក​ទុក និង​អោយ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ណែនាំ​កុំអោយ​ចិញ្ចឹម​គោ​លែង​បែប​នេះ តែ​ម្ចាស់​នៅ​តែ​មិន​ស្តាប់​តាម​ការ​ណែនាំ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ