ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ក្រញាញ់​ខួរ​ក្រោយ Spure ចេញ​ឈុត​ថ្មី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ក្លិប Tottenham Spurs បាន​បញ្ចេញមតិ​ផ្សេង​ៗ​គ្នា​ទៅ​លើ​ឈុត​ថ្មី​របស់​ក្លិប​នេះ​ដែល​បាន​បញ្ចេញ​ឱ្យ​ឃើញ​កាលពី​ម្សិលមិញ ក្រោយ​ពី​បែកធ្លាយ​លើ​អន​ឡាញ​អស់​រយៈពេល​១​ខែ ។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ក្លិប Tottenham Spurs បាន​បញ្ចេញមតិ​ផ្សេង​ៗ​គ្នា​ទៅ​លើ​ឈុត​ថ្មី​របស់​ក្លិប​នេះ​ដែល​បាន​បញ្ចេញ​ឱ្យ​ឃើញ​កាលពី​ម្សិលមិញ ក្រោយ​ពី​បែកធ្លាយ​លើ​អន​ឡាញ​អស់​រយៈពេល​១​ខែ ។

គ្រាន់តែ​ចេញ​ជា​ផ្លូវការ​ភ្លាម អ្នកគាំទ្រ Spurs មិន​បាន​បង្អង់​យូរ ហើយ​ក៏​នាំ​គ្នា​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម ។ អ្នកខ្លះ​មានការ​ពេញចិត្ត​នឹង​ពណ៌​ថ្មី​របស់​ឈុត​នេះ តែ​អ្នកខ្លះ​ទៀត​គិត​ថា​គួរតែ​យក​វា​ទៅ​ចោល​នៅ​ក្នុង​ធុងសម្រាម ។

ម្ចាស់​គណនី​ឈ្មោះ​ថា @craighfccoys បាន​សរសេរ​ថា​៖ «​មក​យក​លុយ​ខ្ញុំ​ទៅ​»​។ ខណៈ​ដែល @Charpercy84 ថា​៖«​នេះ​គឺ​ពិតជា​ស្អាត​ណាស់​» និង @JblincoTHFC បាន​សរសេរ​ថា​៖«​នេះ​គឺ​ស្អាត​ណាស់​។ ខ្ញុំ​នឹង​ទិញ​វា​ជា​មិន​ខាន​»​។

តែ​អ្នកខ្លះ​ទៀត​បែរជា​គិត​ថា វា​មិន​ស្អា​តទៅ​វិញ​។ @LoBargain បាន​សរសេរ​ថា​៖«​នេះ​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ណាស់​» ខណៈ​ដែល @NCSpursCOYS បាន​បន្ថែម​ថា​៖«​នេះ​គឺ​ពិតជា​របស់​ដែល​អាក្រក់​ជាងគេ ដែល​ខ្ញុំ​ធ្លាប់​ឃើញ​នា​ពេល​កន្លង​មក​»​។ @MichalBylicki បាន​សរសេរ​ថា​៖ «​ពណ៌​របស់​ឈុត​នេះ​មើលទៅ​មិន​ស្អាត​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Spurs ភាគច្រើន​ប្រើប្រាស់​ពណ៌​ខៀវ​ស្រាល​សម្រាប់​ឈុត​អាវ​ខោ​របស់​ពួក​គេ​តាំងពី​ខ្ទង់​ឆ្នាំ​១៩៨០ ហើយ​វា​គឹ​ជា​ពណ៌​ដែល​កីឡាករ​ខ្លាំង​ៗ​ដូច​ជា Glenn Hoddle, Teddy Sheringham, Rabbie Keane, Rafael van der Vaart និង Gareth Bele ពាក់​។ នៅ​ពេល​នេះ គេ​សង្ឃឹមថា វា​នឹង​នាំ​មក​នូវ​អតីតកាល​ដ៏​ត្រចះត្រចង់​ទាំងនោះ​មក​វិញ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ