ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​សុំ​ដក​មេ​ភូមិ​…​លុះ​បោះ​ឆ្នោត​116​​នាក់​ឱ្យ​បន្ត​…30​នាក់​ឱ្យ​ដក

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ផ្ទុះ​បាតុភាព​របស់​ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួ​សារ បាន​ផ្តិត​មេដៃ​សុំ​ដក​លោក តុ​ប ឆាន​ មេ​ភូមិ​ទ្រា​ត្បូង ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​​នោះ ​កាលពីព្រឹក​ថ្ងៃ​ទី​៤…

​ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ផ្ទុះ​បាតុភាព​របស់​ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួ​សារ បាន​ផ្តិត​មេដៃ​សុំ​ដក​លោក តុ​ប ឆាន​ មេ​ភូមិ​ទ្រា​ត្បូង ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​​នោះ ​កាលពីព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ក្រុមការងារ​ចម្រុះ​ថ្នាក់​ស្រុក បាន​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ក្នុងភូមិ មក​ចូលរួម​ប្រជុំ​ពិភាក្សា​និង​ដោះស្រាយ​នូវ​បាតុភាព​ខាងលើ​នេះ ដោយ​មានការ​អញ្ជើញ​ចូ​ម​រូ​ម​ពី​លោក​ប្រធាន ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក លោក​មេឃុំ មេ​ភូមិ​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០នាក់ ។

លោក សេង វិចិត្រ អភិបាលរង​ស្រុក​រលារ​ប្អៀ​រ​បាន​លើក​ឡើងថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ដែល​មាន​ស្នាម​មេដៃ​ជាង​១០០​នាក់ ​ស្នើ​សុំ​ដក​លោក តុ​ប ឆាន មេ​ភូមិ​ទ្រា​ត្បូង លោកអភិបាលខេត្តបានឱ្យ​មន្ត្រី​ចម្រុះ​ថ្នាក់​ស្រុក ​ចុះ​មក​ស្រាវជ្រាវ​និង​ធ្វើ​របាយ​ការ​ជូន​​លោក​វិញ ដើម្បី​ចង់​ដឹង​រឿង​ឱ្យ​បាន​ច្បាស់ ហេតុនេះ​ហើយ សូម​អោយ​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ក្នុងថ្ងៃនេះ​លើក​ឡើង​នៅ​គុណវិបត្តិ ដែល​នាំ​​ឱ្យ​​ចង់​ដក​មេ​ភូមិ​ចាស់​ដាក់​មេ​ភូមិ​ថ្មី ។

ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​និង​លោក​មេ​ភូមិ​បាន​លើក​ឡើង​ថា មាន​៣​ចំណុច​ដែល​ប្រជាពលរដ្ឋ​ស្នើ​សុំ​ដក​លោក​មេ​ភួ​មិ​ចេញ ទី​១-មេ​ភូមិ​បាន​ប្ដឹង​ប្រជាពលរដ្ឋ​ខ្លួនឯង​ទៅ​តុលាការ​ប្ដឹង​ទៅ​លោក​មេឃុំ ​ជា​ច្រើន​ដង ដោយ​មិន​មានការ​យោគយល់​ដល់​ប្រជាពលរដ្ឋជា​កូនចៅ​ឡើយ ខណៈ​ដែល​គាត់​ជា​មេ​ភូមិ​ជា​ម៉ែ​ជា​
ឪ ។ ទី​២-ប្រជាពលរដ្ឋ​ទៅ​រក​គាត់ ​ដើម្បី​ចុះហត្ថលេខា​លើ​លិខិត​ផ្សេង​ៗ លោក​មេ​ភូមិ​រូប​នោះ​តែងតែ​ប្រើ​ពាក្យ​អសុរោះ ប្រមាថ មក​លើ​ប្រជាពលរដ្ឋ និង​ទារ​សេវា​ថ្លៃ​ពេក​ដូច​ជា​ពេល​ប្រជាពលរដ្ឋ លក់​ដីស្រែ ដីចំការ​បា​អោយ​សេវា​លោក​មេ​ភូមិ​៥០ដុល្លារ គាត់​មិន​យក​ទេ គាត់​ទារ​ដល់​ទៅ​១០០​ដុល្លារ ។​ ពេល​ប្រជា ពលរដ្ឋ​ធ្វើបុណ្យ​ទាន ឬ​មង្គលការ សុំ​លោក​មេ​ភូមិ​ដាក់​ប្រជា​ការពារជួយ​ការពារ លោក​មេ​ភូមិ​ទារ​ដល់​២៥ ម៉ឺន ប្រជាពលរដ្ឋ ឃើញ​ថ្លៃ​ពេក ​ក៏ទៅ​ជួល​ប្រជា​ការពារ​ភូមិ​ផ្សេង​ត្រឹម១៤​ម៉ឺន​រៀល លោក​មេ​ភូមិ​ជេរ​ច្រាស​ឆ្អេះតាមមេក្រូថា​ «ភូមិ​ខ្លួនឯង​មិន​ជួល​ទេ ទៅ​ជួល​ភូមិ​ដទៃ​ចាំ​មើល​មេ​អាសន្ន​អន់​ក្រ ដូច​ជា​ភ្លើង​ឆេះ​ផ្ទះ ចាំ​ទៅ​ហៅ​អ្នក​ភូមិ​ផ្សេង​អោយទៅ​ជួយ​ទៅ​! កុំ​ហៅ​អ្នក​ភូមិ​ខ្លួនឯង !» ។ ពេល​ខ្លះ​ ពលរដ្ឋ​លក់​គោមួយ​​​ ឱ្យលោក​មេ​ភូមិ​ត្រឹម៥​ពាន់​រៀល មិន​យក​ទេ លោក​មេ​ភូមិ​ទារ​ហូត​ទៅ​ដល់២​ម៉ឺន​រៀល​ទើប​
យក ​ ។ រីឯ​ទី​៣-គឺ​លោក​មេ​ភូមិ​មាន រឿង​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​ករណី​ ។

ទោះបីជាយ៉ាងនេះ​ក្តី​ បន្ទាប់​ពី​ស្ដាប់​ភាគី​ទាំង​សងខាង​រួច​មក លោក សេង វិចិត្រ អភិបាលរង​ស្រុក​រលា ប្អៀរ​ជាមួយ លោកសោម វឺ​ន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក​មេឃុំ រួម​ទាំង​ប្រជាពលរដ្ឋ បាន​ឯកភាព​គ្នា ​ដើម្បី​ធ្វើ​ប្រជាមតិ​ដោយ​ធ្វើការ​បោះ​ឆ្នោត​ ។

ជា​លទ្ធផល​ការ​បោះ​ឆ្នោត​ប្រជាពលរដ្ឋចំនួន​146នាក់ ​គឺ​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​លោក​មេ​ភូមិ ឈ្មោះ តុ​ប ឆាន ឱ្យ​បន្ត​អាណត្តិរបស់​ខ្លួន​ទៀត​មាន​116​នាក់ ។ ចំណែក​ប្រជាពលរដ្ឋ​បោះ​សុំ​ដក​លោក​មេ​ភូមិ​ចាស់​ចេញ​ដាក់​មេ​ភូមិ​ថ្មី គឺមាន​ចំនួន30នាក់ប៉ុណ្ណោះ ។ ចុង​ក្រោយ​នៃ​កិច្ច​ដោះស្រាយ​ នៅ​ព្រឹកដដែល លោកសេង វិចិត្រ បាន​មាន​ប្រសា​សន៍​ថា ការ​ប្រជុំ​ថ្ងៃនេះ ​គឺ​ដើម្បី​ស្រង់​ព័ត៌មាន និង​យក​របាយការណ៍​នៃ​អង្គប្រជុំ​ដាក់​ជូន​ទៅ​អភិបាលខេត្ដ ដើម្បី​សម្រេច​តែ​ប៉ុណ្ណោះ​ ហើយ​អាជ្ញា​ស្រុក​មិន​ហ៊ាន​ដោះស្រាយ​យ៉ាងណា​ទេ ។

ប៉ុន្តែ​លោក​ស្នើ​សុំ​ឱ្យ​លោក​មេ​ភូមិ​ជម្រុះ​ចោល​នូវគុណវិបត្តិ​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង និង​សូម​អោយ​ប្រជាពលរដ្ឋ យោគយល់​អធ្យាស្រ័យ និង​សូម​សាមគ្គី​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ដើម្បី​អភិវឌ្ឍន៍​ក្នុងភូមិ​បន្ត​ទៀត ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ