យប់មិញ​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង​ហក់​ឡើង និង​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរការ​ចរាចរណ៍​ជា​បណ្តោះអាសន្ន


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្រុក​កំពង់​សិលា​គិត​ត្រឹម​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកញ្ញា​នេះ ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ សភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង ដល់​កំរិត​កម្ពស់ ៦.០០​ម៉ែត្រ​ពី​បាត​ស្ទឹង ក្នុង​នោះ​ទឹក​លើ​ថ្នល់ជាតិ​មាន​កម្ពស់ ០.៤៥(​បួន​តឹក​កន្លះ​) ហូរ​កាត់​តាម​បណ្តោយ​លើ​ផ្លូវជាតិ​ប្រវែង​ប្រហែល​១៨០​ម៉ែត្រ ស្រប​ពេល​អាកាសធាតុ​មេឃ​នៅ​តែ​បន្ត​ភ្លៀង​។

ដោយ​ផ្អែក​លើ​មន្ត្រី​ជំនាញ​បច្ចេកទេស​របស់​ក្រសួង​សាធារណៈការ និង​លោក​អភិបាលស្រុក​កំពង់​សិលា គឺ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង ទាំង​រថយន្ត​តូច និង​រថយន្ត​ធន់​ធំ រួម និង​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​ធ្ងន់ ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរការ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ។

បច្ចុប្បន្ន​កម្លាំង​មូលដ្ឋាន អហ ស្រុក​កំពង់​សិលា និង អហ ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កំ​ម្លាំ​ង​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សិលា ដឹកនាំ​ដោយ​លោក សៅ បុរី​វឌ្ឍនៈ អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់​សិលា នៅ​គោលដៅ​ស្ពាន​ស្ទឹង​សំរោង ធ្វើការ​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ