អ្វី​ៗ​មាន​អានុភាព​ធៀប​នឹង​ព្រះធម៌​ពុំ​បាន​ឡើយ


មាន​តែ​ព្រះធម៌​តែ​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​ព្រះធម៌​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ជាដើម ឲ្យ​បានជា​មនុស្ស​ប្រសើរ​ខ្ពង់ខ្ពស់ រហូត​ដល់​ទេវតា ឥន្ទ្រ ព្រហ្ម​ប្រណម្យ​អញ្ជលី​សំពះ​ថ្វាយបង្គំ​ទៀត​ផង ។

ព្រះធម៌​មិន​បាន​ឃ្លាត​ចាក​ពី​លោក​នេះ​ទៅ​ឡើយ មាន​តែ​សត្វលោក​ទេ ដែល​ចេះ​តែ​លះបង់​ព្រះធម៌​ចោល ។ ព្រះធម៌​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​ឲ្យ​មានការ​ទុកចិត្ត​ចំពោះ​ព្រះធម៌​ចុះ គឺ​ល្អ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​ទាំងអស់ ។

ព្រះ​ភគវា​ទ្រង់​បាន​ទេសនា​អប់រំ​ឲ្យ​បរិស័ទ​តម្កល់​ខ្លួន​ដោយ​ប្រពៃ គឺ​តម្កល់​ខ្លួន​ក្នុង​គុណធម៌ ឬ ឲ្យ​ព្រះធម៌​មាននៅ​ក្នុង​ខ្លួន​ជា​និច្ច ទោះបី​ភប់ប្រសព្វ​នូវ​សេចក្តី​ទុក្ខ​លំបាក​យ៉ាងណា ក៏​កុំ​ចោល​ព្រះធម៌ ។

ការ​បើ​យើង​មាន​ព្រះធម៌ តាំងនៅ​ក្នុង​ខ្លួន​បាន​មាំមួន​ល្អ​ហើយ យើង​រឹងរឹតតែ​ចេះ​សម្លឹង​មើល​បុគ្គល​និង​ហេតុការណ៍​ផ្សេង​ៗ​បាន​កាន់តែ​ល្អ​ឡើង ធ្វើ​ចិត្ត​ឲ្យ​បាន​ស្ងប់ ជីវិត​បាន​សុខ​ដ៏​ប្រណីត​ជា​និរន្តរ៍ ។ (​ដោយ​សាន សា​រិ​ន​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ