ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ស្ពាន​ស្ទឹង​សំរោង​បើក​ឲ្យ​ចរាចរណ៍​តែ​រថយន្ត​តូច​ប្រភេទ​ទេសចរណ៍ប៉ុណ្ណោះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បិទ​ផ្អាក​ចរាចរណ៍​ច្រើន​ម៉ោង​កាលពី​យប់មិញ មក​ទល់​នឹង​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា​នេះ អ​ជ្ញា​ធរ​បាន​បើក​អោយធ្វើ​ចរាចរណ៍​ឆ្លងកាត់​ឡើង​វិញ​ជា​ធម្មតា​ហើយ តែ​បាន​តែ​រថយន្ត​តូច​ៗ ។ ដោយ​មូលដ្ឋាន…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បិទ​ផ្អាក​ចរាចរណ៍​ច្រើន​ម៉ោង​កាលពី​យប់មិញ មក​ទល់​នឹង​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា​នេះ អ​ជ្ញា​ធរ​បាន​បើក​អោយធ្វើ​ចរាចរណ៍​ឆ្លងកាត់​ឡើង​វិញ​ជា​ធម្មតា​ហើយ តែ​បាន​តែ​រថយន្ត​តូច​ៗ ។

ដោយ​មូលដ្ឋាន អហ ស្រុក​កំពង់​សិលា គិត​ទល់​ពេល​នេះ ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ 115-116 ក្នុងភូមិ​សាស្ត្រ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ស្រក​ទៅ​វិញ​បាន ០.១៥(​មួយ​តឹក​កន្លះ​) កម្ពស់​ទឹក ៥.៧៥​ម៉ែត្រ​ពី​បាត​ស្ទឹង ក្នុង​នោះ​ទឹក​លើ​ថ្នល់ជាតិ មាន​កម្ពស់ ០.២០ (​តឹក​កន្លះ​) ហូរ​កាត់​តាម​បណ្តោយ​លើ​ផ្លូវជាតិ​ប្រវែង​ប្រហែល​១០០​ម៉ែត្រ អាកាសធាតុ​មេឃ​នៅ​តែ​បន្ត​ភ្លៀង​ស្រិច​ៗ​ដដែល​។

ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង បើក​អោយ​ដំណើរការ​ចរាចរណ៍​តែ​រថយន្ត​តូច​ប្រភេទ​ទេសចរណ៍ ចំណែក​រថយន្ត​ធន់​ធំ រួម និង​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​ធ្ងន់​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរការ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ។

បច្ចុប្បន្ន​កម្លាំង​មូលដ្ឋាន អហ ស្រុក​កំពង់​សិលា និង អហ ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កំ​ម្លាំ​ង​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សីលា នៅ​គោលដៅ​ស្ពាន​ស្ទឹង​សំរោង បើក​អោយ​ចរាចរណ៍​តែ​រថយន្ត​តូច​ប្រភេទ​ទេសចរណ៍ ចំពោះ​រថយន្ត​ធន់​ធំ និង​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​ធ្ងន់​ធ្វើការ​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ