ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​អឹ​ម​ប៊ី​កម្ពុជា បើក​សម្ពោធ​ទី​ស្នាក់​ការ​កណ្តាល​ជា​ផ្លូវការ​ក្រោម​វត្ត​មាន​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ​អឹ​ម​ប៊ី​កម្ពុជា បាន​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ ២០១៩​នេះ​។ ពិធី​នេះ​ឡើង​មានការ​ចូលរួម​ជា​អធិបតីភាព​លោក ជា ចាន់​តូ…

រាជធានី​ភ្នំពេញ ៖ ធនាគារ​អឹ​ម​ប៊ី​កម្ពុជា បាន​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ ២០១៩​នេះ​។ ពិធី​នេះ​ឡើង​មានការ​ចូលរួម​ជា​អធិបតីភាព​លោក ជា ចាន់​តូ ទេសាភិបាល​នៃ​ធន​គារ​ជាតិ​កម្ពុជា រួម​ជាមួយ​វត្តមាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អ្នកការទូត និង​ពាណិជ្ជករ​។

ការ​បើក​ការិយាល័យ​ថ្មី​នៅ អាគារ​លេខ ១៤៦ មហាវិថី​ព្រះ​នរោត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ និង​ការ​ពង្រីក​អាជីវកម្ម​របស់​ធនាគារ​អឹ​ម​ប៊ី កម្ពុជា​។

នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ធនាគារ​អឹ​ម​ប៊ី កម្ពុជា ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​យីហោ​របស់​ខ្លួន និង​ដើម្បី​បម្រើ​ឱ្យ​តម្រូវការ​អតិថិជន​ក្នុងស្រុក​កាន់តែ​ប្រសើរ​ឡើង​។

សាខា​ដំបូង​របស់​ធនាគារ​អឹ​ម​ប៊ី នៅ​កម្ពុជា ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ ២០១១ ដោយ​មាន​ដើមទុន​ដំបូង​ចំនួន ៣៩ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ឥឡូវ​ឈាន​ដល់ ៨៥ លាន​ដុល្លារ​អា​មេ​រិ​ក និង​ទ្រព្យសម្បត្តិ​សរុប ១៦៨ លាន​ដុល្លារ​។ «​យើង​មាន​ក្តី​រំភើប​ក្នុង​ការ​ពង្រីក​ជំហរ​របស់​យើង​ទៅ​ជា​សហគមន៍​ដែល​មាន​ភាព​រស់​រវើក​ក្នុង​រាជធានី​ភ្នំពេញ​» ។

លោក ខៀវ សា​រ៉ាង ប្រធាន​ធនាគារ​អឹ​ម​ប៊ី សាខា​អូ​ឬ​ស្សី មាន​ប្រសាសន៍ និង​បន្ត​ផង​ដែរ​ថា «​ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្តោត​លើ​ពាណិជ្ជកម្ម យើង​ជឿជាក់​ថា គុណ​តម្លៃ​និង​ទស្សនវិស័យ​ធនាគារ​ផ្អែក​លើ​ទំនាក់ទំនង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ធនាគារ និង​អាជីវកម្ម​របស់​ប្រទេស​កម្ពុជា​។ យើង​ទន្ទឹងរង់ចាំ​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​ពាណិជ្ជករ​ដែល​រីក​ចម្រើន​»​។

«​ជា​ផ្នែក​មួយ​នៃ​ធនាគារ​អឹ​ម​ប៊ី សាខា​កម្ពុជា ប្តេជ្ញា​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ដែល​មានគុណ​ភាព​ខ្ពស់​ដល់​អតិថិជន​ជាទី​ស្រឡាញ់​របស់​យើង​» លោក ជី​ញ ឌឹ​គ គឿ​ង នាយក​ប្រតិ​បត្តិ មាន​ប្រសាសន៍​។ ទីតាំង​ថ្មី​របស់​យើង នឹង​ជួយ​ពង្រឹង​វត្តមាន​របស់​ធនាគារ​អឹ​ម​ប៊ី និង​ផ្តល់​ជូន​អតិថិជន​នូវ​មធ្យោបាយ​ងាយស្រួល និង​សេវាកម្ម​ធនាគារ​។ ដូច​គ្នា​នេះ​ផង​ដែរ សាខា​ថ្មី​នេះ អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ទីតាំង​ដ៏​ល្អ​របស់​ខ្លួន​ដើម្បី​ជំរុញ​ភាព​មើល ឃើញ​របស់​ខ្លួន​ក្នុង​ចំណោម​សហគមន៍​មូលដ្ឋាន​។

ធនាគារ​អឹ​ម​ប៊ី កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អឹ​ម​ប៊ី គ្រុប​នៅ​ប្រទេស​វៀតណាម​។ សាខា​នេះ​ត្រូវ​បាន​ទទួលស្គាល់​ផង​ដែរ​ថា ជា​អ្នកត្រួសត្រាយ​ផ្លូវ​ម្នាក់​ក្នុង​ការ​អនុវត្ត​បច្ចេកវិទ្យា​ជឿនលឿន ទៅ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល និង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​នៃ​សេវាកម្ម​ធនាគារ​ជាមួយនឹង​ការ​ណែនាំ​កម្មវិធី​ទូរស័ព្ទ ដូច​ជា eMoney សម្រាប់​អតិថិជន​ទាំង​ឯកត្តជន ឬ​សេវាកម្ម​ធនាគារ​អេ​ឡិច​ត្រូ​និក​ផលិតផល​ប្រាក់​កម្ចី និង​សេវាកម្ម​ផ្សេង​ទៀត ដូច​ជា​គណនី​ចរន្ត និង​គណនី​សន្សំ​ប្រាក់​បញ្ញើ​មាន​កាលកំណត់​សន្សំ​ប្រាក់​ចល័ត eSaving លើក​ដំបូង​នៅ​កម្ពុជា ប្រាក់​កម្ចី​រថយន្ត ប្រាក់​កម្ចី​ទិញ​ផ្ទះ ប្រាក់​កម្ចី​អាជីវកម្ម កន្លែង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ ខ្នាត​តូច​និង​មធ្យម​។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ជា​ចាន់​តូ មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​ពីរ​ដែល​ខ្ញុំ​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ធនាគារ អឹ​ម​ប៊ី ភី​អិ​ល​ស៊ី​សាខា​កម្ពុជា ដោយ​លើក​ទី​១ ជា​ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ធនាគារ អឹ​ម​ប៊ី ភី​អិ​ល​ស៊ី សាខា​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ​ឆ្នាំ​២០១១​។

លោក​ទេសាភិបាល​លើក​ឡើង​ថា «​ការ​ផ្លាស់​ប្តូរ​មក​ទីតាំង​ស្នាក់​ការ​កណ្តាល​ថ្មី​នេះ បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ធនាគារ​ជា​បន្តបន្ទាប់ ដែល​មាន​អគារ​ការិយាល័យ​ធំ​ទូលាយ និង​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​។ ទន្ទឹម​នេះ​ធនារ​គារ​បាន​បង្កើន​ដើមទុន​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយ​តប​តាម​សំណូមពរ​ថ្មី​ៗ​របស់​អតិថិជន និង​កា​រវិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ​នៃ​ប្រព័ន្ធ​ធនាគារ​ក៏​ដូច​ជា​ដើម្បី​បំពេញ​តាម​បទ​ប្បញ្ញត្តិ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​»​។

លោក​បញ្ជាក់​ថា «​ការណ៍​នេះ​អាច​និយាយ​បាន​ថា វត្តមាន​នៃ​ធនាគារ អឹ​ម​ប៊ី សាខា​កម្ពុជា​បាន​បង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​វៀតណាម មក​លើ​ប្រទេស​កម្ពុជា និង​ការ​ពង្រីក​ចំណងមិត្ត​ភាព​​ជិត​ស្និ​ទ្ធិ​រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​និង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

អំពីធនាគារ​អឹ​ម​ប៊ី កម្ពុជា ៖ សាខា​ទី​មួយ​របស់​អឹ​ម​ប៊ី នៅ​កម្ពុជា ដែល​មាន​យីហោ «​ធនាគារ​អឹ​ម​ប៊ី ភ្នំពេញ​» ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ ២០១១ ហើយ​ឥឡូវនេះ​ធនា​គារ​​អឹ​ម​ប៊ី កម្ពុជា មាន​ទីតាំង​ស្ថិត​នៅ អគារ​លេខ ១៤៦ មហាវិថី​ព្រះរ​នរោត្តម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជា​ធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

ធនាគារ​អឹ​ម​ប៊ី កម្ពុជា ក៏​ជា​ធនាគារ​ដ៏​រឹង​មាំ​ក្នុង​ការ​អភិវឌ្ឍ​សេវាកម្ម​ធនាគារ​ដ៏​ទំនើប ជា​ពិសេស​សេវាកម្ម​ធនាគារ និង​ទូរ​គមនាគមន៍ ហើយ​ក៏​ជា​ធនាគារ​ត្រួសត្រាយ​មួយ​ក្នុង​ការ​ណែនាំ និង​ដាក់​ពង្រាយ​ប្រតិបត្តិការ​ធនាគារ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ ដូច​ជា eMoney សម្រាប់​អតិថិជន និង​អាជីវកម្ម ឬ​សេវាកម្ម​ធនាគារ​អេ​ឡិច​ត្រូ​និ​ច ផលិតផល​ប្រាក់​កម្ចី និង​សេវាកម្ម​ផ្សេង​ទៀត​។ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ