ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ខែ​នគរបាល​ច​រា​ណ៍​ផ្លូវគោក​ផាកពិន័យ​អ្នក​មិន​គោរ​ច្បាប់​ចរាចរណ៍​បាន​ជាង​៦០០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​មួយ​ខែកក្កដា នគ​បាល​ចរាចរណ៍​ផ្លូវគោក​បាន​ផាកពិន័យ​អ្នក​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក​បាន​ប្រាក់​ជាង​៦០០​លាន​រៀល ។ នេះ​បើ​ការ​លើក​ឡើង​របស់​លោក ស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​មួយ​ខែកក្កដា នគ​បាល​ចរាចរណ៍​ផ្លូវគោក​បាន​ផាកពិន័យ​អ្នក​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក​បាន​ប្រាក់​ជាង​៦០០​លាន​រៀល ។ នេះ​បើ​ការ​លើក​ឡើង​របស់​លោក ស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិកា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រជុំ​បូក​សរុប​លទ្ធ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំខែ​កក្កដា នា​រសៀល​ថ្ងៃ​ទី​៤ សីហា នៅ​ទីស្តីការក្រសួង ។

ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់​ថុ​ល​រដ្ឋមន្ត្រីក្រសួង​សាធារណការ លោកស្រី​បាន​លើក​ឡើង​ថា លទ្ធផល​ត្រួតពិនិត្យ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩ ទទួលលទ្ធផល​ដូច​ជា បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​១៥០.៣៣៥​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៥៦% ។ ដោយ​បាន​រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​៣៤.២៥៩​គ្រឿង ស្មើ​២៣%​។ បាន​ធ្វើការ​អប់រំ​ចំនួន​១១.២៧៧​គ្រឿង ស្មើ​៣៣% ។ បាន​ធ្វើការ​ពិន័យ​ចំនួន​២២.៩៨២​គ្រឿង ស្មើ​៦៧% ។

លោកស្រី​បញ្ជាក់​ថា អនុវត្ត​ការ​បង់ប្រាក់​ពិន័យ​តាម​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បាន​កំណត់​ទទួល​បាន​ប្រាក់​ពិន័យ​ចំនួន​៦៥១.១០០.០០០​រៀល (​ប្រាំមួយ​រយ​ហាសិប​មួយ​លាន​មួយ​សែន​រៀល​គត់​) ។ លោកស្រី​ថា ការ​ត្រួតពិនិត្យ​ល្បឿន​បាន​ដំណើរការ​យ៉ាង​សកម្ម រក​ឃើញ​រថយន្ត​បើកបរ​ល្មើស​ល្បឿន​ចំនួន​៨.៣៦៩​គ្រឿង បាន​ធ្វើការ​អប់រំ​ចំនួន ៤.៤២៨​នាក់ និង​បាន​ធ្វើការ​ពិន័យ​ចំនួន ៣.៩៤១​នាក់ ។

ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​បាន​ចំនួន​១០.៥៤៤​គ្រឿង ក្នុង​នោះ​រថយន្ត​ចំនួន ៤.៦៦២​គ្រឿង និង​ម៉ូតូ​ចំនួន​៥.៨៨២​គ្រឿង រក​ឃើញ​អ្នកបើកបរ​ស្រវឹង​សរុប ២.៧៧៨​នាក់ ស្មើ​២៦% (​អ្នកបើកបរ​ម៉ូតូ​ចំនួន ១.៧៧០ នាក់​) បាន​ធ្វើការ​អប់រំ​ចំនួន ១.៩៣២​នាក់ និង​បាន​ធ្វើការ​ពិន័យ​ចំនួន ៨៤៦​នាក់ ។

ចំពោះ​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​វិញ​លោកស្រី​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន​៣៣៦​លើក បណ្តាល​ឱ្យ​ស្លាប់​ចំនួន​១៤១​នាក់ និង​របួស​ចំនួន ៥៩៨​នាក់ (​របួសធ្ងន់ ៣៤៥​នាក់​) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ