ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អង់គ្លេស​អនុម័ត​ញត្តិ​ពន្យារពេល​ BREXIT

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន កំពុង​រៀបចំ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​មួយ ក្រោយ​រង​បរាជ័យ​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ទី​៣​កញ្ញា ព្រោះតែ​បណ្ដា​សមាជិក​សភា បោះ​ឆ្នោត​អនុម័ត​ញត្តិ​មួយ​ដែល​គាំទ្រ​ដល់​ការ​ពន្យារពេល​BREXIT​ជា​ថ្មី ដើម្បី​ចៀសវាង​ការ​ចាកចេញ​របស់​ប្រទេស​នោះ​ពី​សហភាព​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ ក្រោយ​ការ​ជជែក​ដេញដោល​គ្នា​ដ៏​តឹងតែង​ក្នុង​សភា…

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន កំពុង​រៀបចំ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​មួយ ក្រោយ​រង​បរាជ័យ​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ទី​៣​កញ្ញា ព្រោះតែ​បណ្ដា​សមាជិក​សភា បោះ​ឆ្នោត​អនុម័ត​ញត្តិ​មួយ​ដែល​គាំទ្រ​ដល់​ការ​ពន្យារពេល​BREXIT​ជា​ថ្មី ដើម្បី​ចៀសវាង​ការ​ចាកចេញ​របស់​ប្រទេស​នោះ​ពី​សហភាព​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង​។

ក្រោយ​ការ​ជជែក​ដេញដោល​គ្នា​ដ៏​តឹងតែង​ក្នុង​សភា បណ្ដា​សមាជិក​សភា​ដែល​ប្រឆាំង​BREXIT​ដោយ​គ្មាន​កិច្ចព្រមព្រៀង បាន​អនុម័ត​ញត្តិ​នោះ​ដោយ​សំឡេង​៣២៨​ទល់​នឹង​៣០១​សំឡេង​ប្រឆាំង​។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​លោក​បូ​រី​សច​ន​សុ​ន ដែល​សម្រេច​អនុវត្ត​BREXIT​ចាប់ពី​ថ្ងៃ​ទី​៣១​តុលា​ទៅ ទោះ​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប បាន​រៀបចំ​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​មួយ​។

ក្រោយ​ការ​អនុម័ត​ញត្តិ​នេះ​បណ្ដា​សមាជិក​សភា​ដែល​បោះ​ឆ្នោត​គាំទ្រ អាច​រៀបចំ​ចាប់់ពី​ថ្ងៃ​ទី​៤​កញ្ញា​ទៅ នូវ​គម្រោង​ច្បាប់​មួយ​ដែល​ចាប់បង្ខំ​នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម ស្នើ​ពន្យារពេល​BREXIT​ រហូត​ដល់​ថ្ងៃ​ទី​៣១​មក​រា​ឆ្នាំ​២០២០ ក្នុង​ករណី​ពុំ​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហភាព​អឺរ៉ុប​។

បណ្ដា​សមាជិក​សភា​ប្រឆាំង ទទួល​បានការ​ចូលរួម​គាំទ្រ​ញត្តិ​នោះ ពី​សំណាក់​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម​២១​រូប​ដែល​ប្រឆាំង​BREXIT​ដោយ​គ្មាន​កិច្ចព្រមព្រៀង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ