ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​បោះទុន​ក្នុង​វិស័យ​សំណង់​មាន​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រឹមតែ​៧​ខែ​ដើមឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ការ​អភិវឌ្ឍ​វិស័យ​សំណង់​របស់​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​មានការ​សាងសង់​អគារ​និង​ការ​បណ្តាក់ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​មួយ​នេះ​មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្តែង​ត្រឹមតែ​៧​ខែ​ដើមឆ្នាំ​២០១៩​នេះ​វិនិយោគិន​បាន​បោះទុន​វិនិយោគ​ទៅ​ក្នុង​វិស័យ​ជា​រួម​មាន​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ​ យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ចេញផ្សាយ​ដើម​ស​ប្តា​ហ៍​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​២.០៤៧​គម្រោង មាន​ផ្ទៃក្រឡា​សាងសង់​សរុប…

​រាជធានី​ភ្នំពេញ​៖ ការ​អភិវឌ្ឍ​វិស័យ​សំណង់​របស់​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​មានការ​សាងសង់​អគារ​និង​ការ​បណ្តាក់ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​មួយ​នេះ​មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្តែង​ត្រឹមតែ​៧​ខែ​ដើមឆ្នាំ​២០១៩​នេះ​វិនិយោគិន​បាន​បោះទុន​វិនិយោគ​ទៅ​ក្នុង​វិស័យ​ជា​រួម​មាន​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ​

យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ចេញផ្សាយ​ដើម​ស​ប្តា​ហ៍​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​២.០៤៧​គម្រោង មាន​ផ្ទៃក្រឡា​សាងសង់​សរុប ជាង​៧​លាន​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៣.៣៩២​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​ទៅ​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៨​មាន​១.៦៤៣​គម្រោង មាន​ផ្ទៃក្រឡា​សាងសង់​ជាង​៥​លាន​ម៉ែត្រការ៉េ ហើយ​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​២.១៥៣​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​៥៧,៥៧%​។ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថាបើ​គិត​សរុប​សម្រាប់​រយៈពេល ៧ ខែ​ក្នុង​ឆ្នាំ​២០១៩ វិញ​គឺ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន ២.៥៧២​គម្រោង​មាន​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជាង​៤.៥៦៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នៅ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៩​នេះ ការ​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​តាម​រយៈ​សម​ត្ថិ​កិច្ច​ក្រសួង​មាន​១៩៨ និង​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត​២.៣៧៤​គម្រោង​។

​លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូបី​យ​កម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា កន្លង​ទៅ​នេះ​ថា ការ​អភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ បាន​ក្លាយជា​សសរស្តម្ភ​ស្នូល ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។ ជាក់ស្តែង​នៅ​ឆ្នាំ​២០០០ ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ត្រឹមតែ ៣២៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឈាន​ដល់​កម្រិត​កំពូល​ដែល​មិន​ធ្លាប់​មាននៅ ឆ្នាំ​២០០៧ មាន​ទំហំ​វិនិយោគ​រហូត​ដល់​៣.២១១​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ការ​វិនិយោគ​មានការ​ថមថយ​បន្តិច ចាប់ពី​ឆ្នាំ​២០០៨ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​និង​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំប​ផុត​នៅ​ឆ្នាំ​២០១១ មាន​ទំហំ ១.២២៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​បន្ត​កើន​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០១២​មាន​ទំហំ​២.១០៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​បន្ត​កើនឡើង​រហូត​ដល់​ឆ្នាំ​២០១៨​មាន​ទំហំ​៥.៧៥៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ក្នុង​យៈ​ពេល​៧​ខែ​ឆ្នាំ​២០១៩​មាន​ជាង​៤,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល កម្ពុជា​តាម
រយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ បាន​ផ្តោត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ពង្រឹង​ការ​គ្រប់គ្រង​នគរូបនីយកម្ម​និង​ការ​អភិវឌ្ឍ​ទីក្រុង​ដែល​មាន​បរិស្ថាន​រស់នៅ​ល្អ ធានា​គុណភាព​សុវត្ថិភាព សោ​ភ​ណ្ឌ័​ភាព សុខុមាលភាព​និង​ប្រសិទ្ធភាព​សង្គម សេដ្ឋកិច្ច តាម​រយៈ​គោលការណ៍​ទីក្រុង​វៃឆ្លាត ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ណិ​ង​បរិ​យា​ប័ន្ន តាម​រយៈ​ការ​ជំរុញ​អភិវឌ្ឍ​និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ ច្បាប់​និង​បទដ្ឋាន​គតិ​យុ​ត្ត បទដ្ឋាន​បច្ចេកទេស ការ​សាង​ផែនការ​រៀបចំ​ដែន​ដែនដី ប្លង់​គោល ផែនការ​ប្រើប្រាស់​ដី ផ្សារ​ភ្ជាប់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទីក្រុង​ជាមួយ​ការ​អនុវត្ត​និង​ការ​អភិវឌ្ឍ​នគរូបនីយកម្ម​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ