ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្សំ​ប្រាក់​នៅ ប្រា​សាក់ ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត

4 ឆ្នាំ មុន

នៅ​យុគសម័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឬ FinTech ការ​ប្រើ «​គណនី​សន្សំ​» ពិតជា​ជម្រើស​ដ៏​ឆ្លាត​វៃ​របស់​ប្រជាជន​កម្ពុជា ជា​ពិសេស​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដើម្បី​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព ធានា​បាន​នូវ​សុវត្ថិភាព…

នៅ​យុគសម័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឬ FinTech ការ​ប្រើ «​គណនី​សន្សំ​» ពិតជា​ជម្រើស​ដ៏​ឆ្លាត​វៃ​របស់​ប្រជាជន​កម្ពុជា ជា​ពិសេស​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដើម្បី​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព ធានា​បាន​នូវ​សុវត្ថិភាព និង​ភាព​ងាយស្រួល​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់​លើ​មុខរបរ​ទទួលទាន ឬ​អាជីវកម្ម ព្រមទាំង​បាន​ចំណូល​ការ​ប្រាក់​បន្ថែម​ផង​ដែរ ។

ប្រា​សាក់ ជា​គ្រឹះស្ថាន​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ពិតជា​ដៃគូ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​សម្រាប់​អតិថិជន ពិសេស​ផ្តល់​ជូន​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់​របស់​ខ្លួន​ជាមួយនឹង​ការ​បើក​គណនី​សន្សំ​នៅ ប្រា​សាក់ ។

អតិថិជន​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់ និង​អាច​គ្រប់គ្រង​ចំណូល និង​ចំណាយ​បាន​យ៉ាង​ងាយស្រួល ក៏​ព្រោះតែ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​បាន​ដោយ​ខ្លួនឯង​តាម​រយៈ​សេវា​ធនាគារ​ចល័ត និង​ម៉ាស៊ីន​អេ​ធី​អឹ​ម ប្រា​សាក់ ដោយ​មិន​គិត​កម្រៃ​សេវា បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព ហើយ​អាច​ធ្វើការ​ត្រួតពិនិត្យ​របាយការណ៍​ប្រើប្រាស់​សាច់ប្រាក់​បាន​ថែម​ទៀត​ផង ។

លោកស្រី ស៊ុ​យ សុខ​នាង នាយិកា​នាយកដ្ឋាន​សេវា​ធនាគារ​របស់ ប្រា​សាក់ បាន​លើក​ឡើង​ថា ៖ «​យើងខ្ញុំ​សូម​ស្វាគមន៍​សាធារណជន​ទាំងអស់​ដែល​មាន​បំណង​ចង់​បើក​គណនី​សន្សំ​នៅ ប្រា​សាក់ ជា​ពិសេស​អតិថិជន​ដែល​មាន​គណនី​សន្សំ​នៅ ប្រា​សាក់ នឹង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត ការ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ដែល​អតិថិជន​អាច​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ពិនិត្យ​របាយការណ៍ និង​សមតុល្យ​គណនី និង​អត្រា​ប្ដូរ​ប្រាក់​ដោយ​មិន​គិត​កម្រៃ​សេវា​» ។

សូម​បើក​គណនី​សន្សំ​នៅ ប្រា​សាក់ ដើម្បី​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់ ងាយស្រួល​គ្រប់គ្រង​សាច់ប្រាក់​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព ជាមួយ​លក្ខខណ្ឌ​ងាយ​ងាយ ។

អំពី​ប្រា​សាក់
ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់ មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង 2,800 លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង 2,370 លាន​ដុល្លារ​អា​មេ​រិ​ក អតិថិជន​ប្រាក់​កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ 177 ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម 129 និង​បុគ្គលិក​ជិត 8,200​នាក់ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា ។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​៖ www.prasac.com.kh ។

សម្រាប់​តម្រូវការ ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់ សូម​ទាក់ទង​សាខា ប្រា​សាក់ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទូរស័ព្ទ​មក​លេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ