ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​នឹងទិញ​ទំនិញ​​បន្ថែមពី​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម ប្រទេស​ទាំង​ពីរ​កើន​​៤០០​លាន​ដុល្លារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង​វិនិយោគ​រវាង​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​ថ្នាក់ដឹកនាំ ប្រទេស​ទាំង​ពីរ​ធ្វើការ​វាយតម្លៃ​ជា​វិជ្ជមាន ក៏​ដូច​ជា​វត្តមាន​ធុរកិច្ច​ម៉ា​ឡេ​ស៊ី​ជា​ច្រើន​កំពុង​តែ វិនិយោគ​នៅ​កម្ពុជា ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ម៉ា​ឡេ​ស៊ី មាន​ចំនួន​ប្រមាណ​៥០០…

​រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង​វិនិយោគ​រវាង​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​ថ្នាក់ដឹកនាំ
ប្រទេស​ទាំង​ពីរ​ធ្វើការ​វាយតម្លៃ​ជា​វិជ្ជមាន ក៏​ដូច​ជា​វត្តមាន​ធុរកិច្ច​ម៉ា​ឡេ​ស៊ី​ជា​ច្រើន​កំពុង​តែ
វិនិយោគ​នៅ​កម្ពុជា ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ម៉ា​ឡេ​ស៊ី មាន​ចំនួន​ប្រមាណ​៥០០ លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់
ឆមាស​ទី ១ នៃ ឆ្នាំ​២០១៩ ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ជាង
៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ស​ន្និសីទ​សារព័ត៌ មាន​រួម​គ្នា​ជាមួយ និង​លោក មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ ស៊ី​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា​ម្សិលមិញ​នេះ​នៅ​វិមាន​សន្តិភាព​។​ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ នាយក​រដ្ឋមន្ត្រី ម៉ា​ឡេ​ស៊ី​បាន​និយាយ​លោក​នឹង​ប្រាប់ប្រជាពលរដ្ឋ​ម៉ា​ឡេ​ស៊ី ជា​ពិសេស​ធុរជន ម្ចាស់​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី ត្រូវ​សម្លឹង​មើល​ពី​ទំនិញចាំបាច់​របស់​កម្ពុជា​ដើម្បី​នាំ​ចូល​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ក្នុង​នោះ​គឺ​ពិត​ណាស់ អាច​ទិញ​អង្ករ​កម្ពុជា និង​ផ្លែ​ឈើ​របស់​កម្ពុជា និង​ព្យាយាម​ជួយ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្មរបស់​កម្ពុជា ។

លោក មហា​ធា មហាម៉ាត់ បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​មាន​សារៈសំខាន់​ណាស់ ព្រោះ​ប្រទេស​ទាំង​ពីរ សុទ្ធតែ​ជា​សមាជិក​អាស៊ាន ហើយ​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​គ្នា បើសិនជា​មាន​បញ្ហា​ជាមួយ​គ្នា​វា​នឹង​កើត​មានរឿងអវិជ្ជមាន​ជា​ច្រើន ។ លោក​បាន​បន្ត​ថា​សម្រាប់​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ម៉ា​ឡេ​ស៊ីនៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​មាន​កម្រិត​នៅឡើយ ពោល​គឺ​នៅ​មាន​តិចតួច ដែល​ត្រូវ​បង្កើនទំហំ​ពាណិជ្ជកម្ម​អោយ​ធំ​ឡើង តែ​ក្នុង​នោះ​ម៉ា​ឡេ​ស៊ី​មាន​ប្រៀប​ជា​ប្រទេស​កម្ពុជា មាន​ន័យ​ថា​ម៉ា​ឡេ​ស៊ី​បាន​នាំ​ចេញ​មក​កម្ពុជា​ច្រើន​ជាង​កម្ពុជា​នាំ​ចូល​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ធ្វើ​អោយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​មាន​ភាព​ខុស​គ្នា​ច្រើន ។

លោក​បាន​បន្ត​ថា «​នៅ​ពេល​ដែល​យើង​ត្រលប់​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ យើង​នឹង
ប្រាប់​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី អោយ​ពិចារណា​ក្នុង​ការ​សម្លឹង​មើល​ផលិតផល​អ្វី ដែល​អាច​នាំ​ពី​កម្ពុជា
ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន ហើយ​ក្នុង​នោះ​ផលិតផល​អង្ករ​និង​ផ្លែ​ឈើ អាច​ជា​ផលិតផល
អាទិភាព​សម្រាប់​ម៉ា​ឡេ​ស៊ីក្នុង​ការ​ចូល ។ ការ​បង្កើន​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស
ម៉ា​ឡេ​ស៊ី អាច​ជួយ​កម្ពុជា​មិន​អោយ​មាន​ឱនភាព​ពាណិជ្ជកម្ម​ខ្លាំង​ពេក »​។ លោក​បន្ថែម​ថា ក្រៅពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី ក្នុង​នាម​ជា​អ្នកដឹកនាំ​ប្រទេស​មួយ​រូប យើង​ចង់​ឃើញ​ទំនាក់ទំនង​ទេសចរណ៍​កាន់តែ​ច្រើន​ផង​ដែរ ។ យើង​នឹង​ជំរុញ​អោយ​ភ្ញៀវទេសចរ​ម៉ា​ឡេ​ស៊ី មក​លេង​កម្ពុជា​អោយ​បាន​ច្រើន និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កម្ពុជា ទៅលេង​ម៉ា​ឡេ​ស៊ី​ច្រើន​ដូច​គ្នា ។

លោក មហា​ធា មហាម៉ាត់ បាន​មាន​ប្រសាសន៍​បន្ត​ថា « ទេសចរណ៍ ជា​វិស័យ​សំខាន់
ណាស់ ហើយ​មិនមែន​ជួយ​តែ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​បង្កើន​ទំនាក់ទំនង​ល្អ​រវាង
ប្រទេស​និង​ប្រទេស​ផង​ដែរ ដូច្នេះ​យើង​នឹង​លើកទឹកចិត្ត​អោយ​ប្រជាជន​ប្រទេស​ទាំង​ពីរ បំពេញ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក » ។

សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នា​ពេល​បច្ចុប្បន្ន​ទំនាក់ទំនង​ពាណិជ្ជ
កម្ម និង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ម៉ា​ឡេ​ស៊ី មាន​ភាពល្អ​ប្រសើរ ក្នុង​នោះ​ដែរ
មាន​វត្តមាន​ធុរកិច្ច​ម៉ា​ឡេ​ស៊ី​ជា​ច្រើន​នៅ​កម្ពុជា កំពុង​បណ្ដាក់ទុន​វិនិយោគ ។ ក្នុង​ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ា​ឡេ​ស៊ី​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក តែ​គ្រាន់តែ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ ។

​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា « ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង
ប្រទេស​ទាំង​ពីរ ខ្ញុំ​និង​ឯកឧត្តម​មហា​ធៀ បាន​ឯកភាព​អោយ​ស្ថាប័ន​ប្រទេស​ទាំង​ពីរ​រិះរក​វិធី
ពង្រីក​សហប្រតិបត្តិការ​វិស័យ​នេះ​បន្ថែម​ទៀត​ផង​ដែរ » ។

យោង​តាម​របាយការណ៍​របស់​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន
អោយ​ដឹង​ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ម៉ា​ឡេ​ស៊ីក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​ទំហំ
ប្រមាណ​៥៥៨​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​ម៉ា​ឡេ​ស៊ី​នាំ​ចូល​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ​៣៨៣​លាន​ដុល្លារ​អា​មេ​រិ​ក​និង​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​មាន​ទឹកប្រាក់​ប្រមាណ​១៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​វិស័យ​ទេសចរណ៍ របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ​ភ្ញៀវ​ទេសចរ​ម៉ា​ឡេ​ស៊ី មក​ទស្សនា​នៅ​កម្ពុជា​មាន​ចំនួន​ជាង២០​ម៉ឺន​នាក់ និង​ភ្ញៀវ​ទេសចរ​កម្ពុជា​ប្រមាណ​៩​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ​ដែរ​ម៉ា​ឡេ​ស៊ី​រំពឹង​ថា​នឹង​ទាញ​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ទស្សនានៅ​ម៉ា​ឡេ​ស៊ី​ប្រមាណ​១០​ម៉ឺន​នាក់ និង​១១​ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២០​ខាង​មុខ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ