ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុស ទាំងស្រី ចេះ​នាំ​គ្នា​សម្ងំ​ធ្វើ​រឿង​បែប​ហ្នឹង​កើត

4 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ជនសង្ស័យ​ចំនួន​០៦​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ដោយ​ប្រើ​វិធាន​ញុះញង់​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ការ​ចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​៧​មក​រា…

ខេត្ត​រតនគីរី ៖ ជនសង្ស័យ​ចំនួន​០៦​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ដោយ​ប្រើ​វិធាន​ញុះញង់​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ការ​ចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​០៦​នាក់​ក្នុង​នោះ​ស្រី​០២​នាក់ ហើយ​ជនសង្ស័យ​ទាំងអស់​រួម​មាន​ទី​១-​ឈ្មោះ សាង វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដ​, ទី​២-​ឈ្មោះ រាជ្យ រស្មី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដ​, ទី​៣-​ឈ្មោះ ម៉ី ភិ​រម្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដ​, ទី​៤-​ឈ្មោះ ហៀ​ប ទូត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដ​, ទី​៥-​ឈ្មោះ អ៊ី ភ័​ស្ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដ និង​ទី​៦-​ឈ្មោះ បិ​ន ស្រី​លាភ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដ ។

ជនសង្ស័យ​ខាងលើ​បាន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំងអស់ និង​វត្ថុ​តាង​រឹបអូស​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៨​ថង់​(៤​ថង់​ធំ​៤​ថង់​ទូច​)​ទម្ងន់​១៥,៣៨​ក្រាម​ទាំង​សំបក​ថង់ រួម​ជាមួយនឹង​ម៉ូតូ​ចំនួន​០១​គ្រឿង ទូរស័ព្ទ​០៤​គ្រឿង ជ​ញ្ជី​ញ​០២​គ្រឿង ថង់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ទៀត និង​សម្ភារ​សេព​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ