ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មមាច​មិន​ខ្លាច​ភ្លើង​មែន ដឹង​ហើយ ឮ​ហើយ​នៅ​តែ​ប្រព្រឹត្ត​បែប​ហ្នឹង​ទៀត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​របស់​អធិការ​នគរបាល​ស្រុក​កំពង់ត្រាច​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត បាន​ចុះ​បង្ក្រាប​កន្លែង​ទីតាំង​លាក់ខ្លួន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បី​ក​ន្លែ ង​ផ្សេង​គ្នា​ក្នុងស្រុក​កំពង់ត្រាច​ក្នុង​ថ្ងៃ​តែ​មួយ ។ តាម​ប្រភព​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន ឲ្យ​ដឹង​ថា…

ខេត្តកំពត ៖ កម្លាំង​របស់​អធិការ​នគរបាល​ស្រុក​កំពង់ត្រាច​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត បាន​ចុះ​បង្ក្រាប​កន្លែង​ទីតាំង​លាក់ខ្លួន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បី​ក​ន្លែ ង​ផ្សេង​គ្នា​ក្នុងស្រុក​កំពង់ត្រាច​ក្នុង​ថ្ងៃ​តែ​មួយ ។

តាម​ប្រភព​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​ប្រើប្រាស់​ថ្នាំ​ញៀន និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​តូច ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ឃាត់ ខ្លួន​ជនសង្ស័យ​បី​នាក់​ខាងលើ​រួច​មក នៅ​វេលា​ម៉ោង ២​និង​០០​នាទី​រសៀល​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​មួយ​កន្លែង​ទៀត​ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០២​នាក់​ទៀត រួម​និង​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ ២០១៩ កម្លាំង​ការិយាល័យ​ជំនាញ​គ្រឿងញៀន​ខេត្ត និង​កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ដដែល​បាន​បន្ត​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ថ្នាំ​ញៀន​មួយ​កន្លែង​ទៀត នៅ​ចំណុច​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១១​កញ្ចប់​តូច និង​ឧបករណ៍​សំរាប់​ជក់​មួយ​ឈុត ។

ជនសង្ស័យ​ទាំង​៧​នាក់​រួម និង​វត្ថុ​តាង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ