ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​បាតុកម្ម​នៅ​សាលា​សុវណ្ណ​កុមារ​ពី​សំណាក់​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ១៦ ខែសីហា កន្លង​ទៅ​នេះ បុគ្គលិក​នៅ​អង្គការ​សុវណ្ណ​កុមារ​ត្រូវ​បាន​បញ្ឈប់​ជា​បណ្តោះអាសន្ន ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ​ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ផ្អែក​ទៅ​លើ​ភស្តុ​តាង​នៃ​ការ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដែល​បាន​រក​ឃើញ​។…

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ១៦ ខែសីហា កន្លង​ទៅ​នេះ បុគ្គលិក​នៅ​អង្គការ​សុវណ្ណ​កុមារ​ត្រូវ​បាន​បញ្ឈប់​ជា​បណ្តោះអាសន្ន ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ​ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ផ្អែក​ទៅ​លើ​ភស្តុ​តាង​នៃ​ការ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដែល​បាន​រក​ឃើញ​។

កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ លោក អា​រុណ សុធា នាយក​ប្រតិបត្តិ​របស់​អង្គការ​សុវណ្ណ​កុមារ​​បាន​ទទួល​លិខិត​បញ្ឈប់​ការងារ តាម​រយៈ​អ៊ី​ម៉ែ​ល ដែល​មានការ​ចុះហត្ថលេខា​ដោយ​លោក​ស្រី Kara Heide ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ Golden Children, Inc ដែល​គ្រប់​គ្រង​​អង្គការ​អន្តរជាតិ Sovann Komar LLC បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បញ្ឈប់​ការងារ​នេះ​ដូច តទៅ​៖

«​ការ​បោកប្រាស់​ផ្នែក​ហិរញ្ញវត្ថុ ការ​ប្រើប្រាស់​មូលនិធិ​របស់​អង្គការ​មិន​ត្រឹមត្រូវ អំពើ​ពុក​រលួយ ការ​​រំលោភ​ការ​ទុកចិត្ត ការ​រំលោភ​បំពាន​លើ​រាង​កាយ ការ​បង្ក​ឱ្យ​មាន​បរិយាកាស​ដែល​ពោ​រ​ពេញ​ដោយ​ហិង្សា ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព និង​សុខុមាលភាព​របស់​កុមារ​ដោយ​បានដឹង​អំពី​ការ​រំលោភ​បំពាន​លើ​រាង​កាយ និង​ផ្លូវភេទ ការ​ធ្វេសប្រហែស ការ​មិន​បំពេញភារកិច្ច បក្ខពួក​និយម និង​ការ​បង្ខិតបង្ខំ​»។​

ក្រុម​មេធាវី​កម្ពុជា​មក​ពី Sovann Komar LLC មាន​វត្តមាន​ក្នុងអំឡុងពេល​បញ្ឈប់​ការងារ​នេះ​។ Sovann Komar LLC កំពុង​បន្ត​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដើម្បី​ដោះស្រាយ​អំពី​ការ​ប្រព្រឹត្ត​អំពើរ​មិន​ត្រឹមត្រូវ ព្រមទាំង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​ភាព​ភាន់​ច្រ​លំ​ផ្សេង​ៗ​ទាក់ទង​នឹង​កុមារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ Sovann Komar LLC ។

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី Kara Heide សន្តិសុខ​នៅ​អង្គការ​សុវណ្ណ​កុមារ​ត្រូវ​បាន​បញ្ឈប់ «​ដើម្បី​ធានា​សុវត្ថិភាព​របស់​កុមារ​»​។

លិខិត​បញ្ឈប់​ការងារ​នេះ ​ត្រូវ​បាន​ប្រគល់​ជូន និង​ទទួលយក​ដោយ​ក្រសួង​ និង​អាជ្ញាធរ​ដូច​ខាង​ក្រោម ​៖ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​​ជន និង​យុវ​នីតិសម្បទា ក្រសួង​ការងារ និង​ក្រសួងមហាផ្ទៃ​ដែល​នឹង​បន្ត​ទទួល​ដំណឹង​ទាក់ទង​ពី​កា​រវិ​វ​ឌ្ឍ​ក្នុង​ករណី​នេះ​ផង​ដែរ​។

កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា មាន​បាតុកម្ម​មួយ​បាន​ធ្វើ​ឡើង​នៅ​មុខ​សាលា​សុវណ្ណ​កុមារ​ពី​សំណាក់​អតីត​​បុគ្គលិក​របស់​អង្គការ​សុវណ្ណ​កុមារ​។ ហើយ​គេ​ជឿ​ថា បាតុកម្ម​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​។ ក្រុម​អ្នក​បាតុកម្ម​បាន​អះអាង​ថា ​ពួក​គេ​បាន​រង់ចាំ​ដោយ​អត់ធ្មត់​ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​ស្ថានភាព​របស់​ពួក​គេ​។ នៅ​ក្នុង​ខ្សែ​វី​ដេ​អូ អ្នក​បាតុកម្ម​ម្នាក់​បាន​និយាយ​ថា «​តើ​អ្នកមាន​សិទ្ធិ អ្វី​ដេញ​យើង​ចេញ?» ដោយ​យោង​ទៅ​លើ​តំណាង​ស្របច្បាប់​របស់​អង្គការ​សុវណ្ណ​កុមារ ​គឺ​លោក Brad Gordon ដែល​កាន់​អំណាច​ជា​មេធាវី​របស់ Sovann Komar LLC ។

តែបើ​យោង​តាម​លិខិត​បញ្ឈប់​ការងារ​នោះ បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ដោយ​គ្មាន​មូលហេតុ​នឹង​​ត្រូវ​ទទួល​បាន «​ប្រាក់​បំណាច់​តាម​ការ​ផ្តល់​ជូន​យ៉ាង​ពេញលេញ​ក្រោម​ច្បាប់​របស់​កម្ពុជា​សម្រាប់​ការ​បញ្ឈប់​ការងារ​ដោយ​គ្មាន​មូលហេតុ​»។​ លើស​ពី​នេះ​ទៅ​ទៀត បុគ្គលិក​ទាំងអស់​ត្រូវ​បាន​អញ្ជើញ​មក​អង្គការ​សុវណ្ណ​កុមារ ​ដើម្បី​ពិនិត្យ​ប្រាក់​បំណាច់​នោះ ប៉ុន្តែ​មាន​បុគ្គលិក​តែ​ម្នាក់​គត់​ដែល​បាន​មក​ពិនិត្យ​។ មាន​ហេតុផល​ដែល​គួរ​ឱ្យ​ជឿ​ថា ​លោកស្រី មរកត ជាតិ ចាន់ អតីត​គណ​នេយ្យករ​នៅ​អង្គការ​សុវណ្ណ​កុមារ ​បាន​ប្រាប់​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​មិន​ឱ្យ​វិល​ត្រឡប់​មក​ជួប​យើង​វិញ ហើយ​បាន​បង្គាប់​ឱ្យ​ពួក​គាត់​ធ្វើ​បាតុកម្ម​ទៅ​វិញ​។ បណ្តឹង​ព្រហ្មទណ្ឌ​ចំពោះ​ការ​ក្លែងបន្លំ​កំពុង​ត្រូវ​បាន​រៀបចំ​ឡើង​ប្រឆាំង​នឹង​លោកស្រី ជាតិ ចាន់​។

យោង​តាម​លិខិត​បញ្ឈប់​ការងារ​នោះ អតីត​ប្រធាន​សន្តិសុខ​នៅ​អង្គការ​សុវណ្ណ​កុមារ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​មាន​មូលហេតុ​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​សំអាង​លើ​ព័ត៌​មាន​មិន​ពិត និង​ភាន់​ច្រ​លំ​ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​។ បណ្តឹង​ព្រហ្មទណ្ឌ​កំពុង​ត្រូវ​បាន​រៀបចំ​ឡើង​ប្រឆាំង​នឹង​អតីត​ប្រធាន​សន្តិសុខ​។

Sovann Komar LLC បាន​ដាក់​ក្រុមការងារ​ជំនាញ​ថ្មី​ដើម្បី​ដឹកនាំ និង​ថែរក្សា​ប្រតិបត្តិការ​របស់​អង្គការ​ និង​កុមារ​ៗ ដែល​នៅ​ក្រោម​ការ​មើលថែ​ទាំ​របស់​អង្គការ​កុមារ​នេះ​។ Sovann Komar LLC និង​ក្រុមការងារ​ជំនាញ​ថ្មី​ទាំងនេះ ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ដើម្បី​ធានា​សុវត្ថិភាព​ដល់​កុមារ​នៅ​សុវណ្ណ​កុមារ​។

លោកស្រី Heide បាន​មាន​ប្រសាសន៍​ថា ជំ​ហ៊ាន​ចាំបាច់​ទាំងអស់​ត្រូវ​បាន​អនុវត្ត​ដោយ​ផ្តោត​ទៅ​លើ​​សុវត្ថិភាព និង​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​កុមារ​។ «​យើង​កំពុង​តែ​យកចិត្តទុកដាក់​លើ​ការ​ប្រព្រឹត្ត​ខុស​នេះ​យ៉ាង​តឹង​រឹង​បំផុត ហើយ​ការ​ធានា​សុវត្ថិភាព និង​សុខុមាលភាព​របស់​កុមារ​នៅ​អង្គការ​សុវណ្ណ​កុមារ គឺជា​អាទិភាព​ទី​មួយ​របស់​យើង​»។​

អាជ្ញាធរ និង​ម្ចាស់​ជំនួយ​កំពុង​ចាប់អារម្មណ៍​ពី​ព័ត៌មាន​បន្ថែម​ស្តី​ពី​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​រួម​មាន​ការ​លួច​បន្លំ ការ​រំលោភ​បំពាន និង​អំពើ​ពុក​រលួយ​ផ្សេង​ៗ ដើម្បី​ឱ្យ​ភាគី​មាន​កំហុស​ទាំងអស់​អាច​ត្រូវ​បាន​កាត់ទោស​។ យើង​សូម​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បានដឹង​ព័ត៌មាន​ទាំងនេះ​ឱ្យ​ទាក់ទង​មក​យើង​តាម​រយៈ​ ៖ អ៊ី​ម៉ែ​ល​៖ Sovannkomarmedia@gmail.com/ លេខ​ទូរស័ព្ទ​ ៖ 081741423 ៕ ដោយ​សហការ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ