ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជាប់​ពាក់ព័ន្ធ​ហិ.ង្សា​រឿង​ចត​ម៉ូតូ​បាំង​ផ្លូវ ត្រូវ​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បន្ទាប់​ពី​ភាគី​ខាង​ជនសង្ស័យ​ដែល​មាន​គ្នា​៣​នាក់​​បាន​ចត​ម៉ូតូ​មួយ​គ្រឿង​បាំង​ផ្លូវ ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចូល​បន្ទប់​ជួល​មិន​រួច ក៏​កើតជា​ជម្លោះ​រហូតឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា បណ្តាល​អោយ​ភាគី​ខាង​ជន​រង​គ្រោះ​រង​របួស​យ៉ាងដំណំ ហើយ​ជនសង្ស័យ​ចំនួន​២​នាក់​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ត្រូវ​នគរបាល​ឃាត់ខ្លួន ។…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បន្ទាប់​ពី​ភាគី​ខាង​ជនសង្ស័យ​ដែល​មាន​គ្នា​៣​នាក់​​បាន​ចត​ម៉ូតូ​មួយ​គ្រឿង​បាំង​ផ្លូវ ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចូល​បន្ទប់​ជួល​មិន​រួច ក៏​កើតជា​ជម្លោះ​រហូតឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា បណ្តាល​អោយ​ភាគី​ខាង​ជន​រង​គ្រោះ​រង​របួស​យ៉ាងដំណំ ហើយ​ជនសង្ស័យ​ចំនួន​២​នាក់​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ត្រូវ​នគរបាល​ឃាត់ខ្លួន ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​ពី​បទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​ បន្ទាប់​ពី​ជន​ដៃដល់​ដែល​វាយ​ជន​រង​គ្រោះ​រួច​ នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ដែលបាន​​ប្រព្រឹត្ត​នៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២ កញ្ញា ២០១៩ ។

ជន​រង​គ្រោះ​ឈ្មោះ​សំ ចាន់​នី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ ។ ​ជនសង្ស័យម្នាក់​ខាងលើ​ឈ្មោះ​គុយ សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ ។ ចំណែក​ជន​ដៃដល់​ដែល​រត់គេច​ខ្លួន​បាត់ទាំង២នាក់​ ក្នុង​នោះ​ម្នាក់​ឈ្មោះ​គុយ វ៉ា​ន់​ឌុ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លាង​ម៉ូតូ និង​ម្នាក់​ទៀត​ឈ្មោះ​គុយ វ៉ា​ន់​ឌូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លាង​ម៉ូតូ​។

តាម​ប្រភព​ពី​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មក​ដល់​បន្ទប់​ជួល​របស់​ខ្លួន​ក៏​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ចត​នៅ​បាំង​ផ្លូវ ហើយ​ស្រែ​កថា​«​ម៉ូតូ​អាណា​គេ​ ចត​បាំង​ផ្លូវ​អញ?​» ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​គុយ វ៉ា​ន់​ឌុ​ក បាន​ស្រែ​កថា​«​ម៉ូតូ​អញ​»​ហើយ​ក៏​មានការ​ជជែក​គ្នា​ចុះឡើង​ៗ​រហូត​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា ។​ នៅ​ពេល​ឃើញ​ដូច្នេះ ស្រាប់​តែ​ជនសង្ស័យ​២​នាក់​ផ្សេង​ទៀត គឺ​ឈ្មោះ​គុយ វ៉ា​ន់​ឌូ និង​ឈ្មោះ​គុយ សម្បត្តិ ក៏​បាន​ចូល​ទៅ​ចាប់​ជន​រង​គ្រោះ ចំណែក​ជនសង្ស័យ​ឈ្មោះ​គុយ វ៉ា​ឌុ​ក ក៏​បានរ​ត់ទៅ​យក​អង្រែ​បុក​គ្រឿង​ពី​ផ្ទះ​របស់​ខ្លួន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល បណ្តាល​ឲ្យ​រយះ​ហូរ​ឈាម ហើយ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ទៅ នៅ​សល់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​គុយ សម្បត្តិ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ