ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្តូរ​គន្លឹះ​តូច​ៗ​ដែល​ជួយ​បង្កើន​ការ​លក់​របស់​អ្នក

4 ឆ្នាំ មុន

ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​នេះ​អ្នក​លក់រាយ មើលឃើញ​អតិថិជន​ចាប់ផ្តើម​ងាក​ទៅ​ចាប់អារម្មណ៍​ការ​ទិញ​អន​ឡាញ​ច្រើន​ជាង​តាម​ហាង ។ ដោយហេតុ​ដូចនេះ ពួក​គេ​មិន​អាច​ប្រើ​យុទ្ធសាស្ត្រ​ចាស់​ៗ ដើម្បី​ទាក់ទាញ​អតិថិជន​ទៀត​ឡើយ ។ ដូច្នេះ​តើ​អាជីវករ​គួរតែ​ប្រើ​យុទ្ធសាស្ត្រ​អ្វី​ក្នុង​សម័យកាល​ថ្មី​នេះ ?…

ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​នេះ​អ្នក​លក់រាយ មើលឃើញ​អតិថិជន​ចាប់ផ្តើម​ងាក​ទៅ​ចាប់អារម្មណ៍​ការ​ទិញ​អន​ឡាញ​ច្រើន​ជាង​តាម​ហាង ។ ដោយហេតុ​ដូចនេះ ពួក​គេ​មិន​អាច​ប្រើ​យុទ្ធសាស្ត្រ​ចាស់​ៗ ដើម្បី​ទាក់ទាញ​អតិថិជន​ទៀត​ឡើយ ។ ដូច្នេះ​តើ​អាជីវករ​គួរតែ​ប្រើ​យុទ្ធសាស្ត្រ​អ្វី​ក្នុង​សម័យកាល​ថ្មី​នេះ ? ខាងក្រោម​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​តូច​ៗ​ដែល​លោក Sean Claessen ដែល​ជា​អនុប្រធាន Bon Brand Loyalty គិត​ថា អាជីវករ​គួរតែ​អនុវត្ត ដើម្បី​បង្កើន​ការ​លក់ ៖

១. ធ្វើ​ឲ្យ​បទ​ពិសោធន៍​របស់​អតិថិជន​កាន់តែ​ប្រសើរ​ជាង​មុន ៖ អតិថិជន​សប្បាយចិត្ត​ពេល​ដែល​ពួក​គេ​រក​ឃើញ​ហាង​ដែល​នៅ​ជិត​ខ្លួន ឬ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​មើល និង​សាកល្បង​ផលិតផល​ជាដើម ។ ប៉ុន្តែ​តើ​បទ​ពិសោធន៍​ក្នុង​ការ​ស្វែងរក​ចំណតរថយន្ត ឬ​ម៉ូតូ​មាន​លក្ខណៈ​ដូច​ម្តេច​ដែរ ? ចុះ​បើសិនជា​ពួក​គេ​ចង់​យក​ទំនិញ​ដែល​បាន​ទិញ​មក​ដូរ​វិញ ? បទ​ពិសោធន៍​ទាំងនេះ​ជា​អ្វី​ដែល​ទាក់ទាញ​ឲ្យ​ពួក​គេ​ត្រឡប់​មក​វិញ និង​ជា​អ្វី​ដែល​អាជីវករ​មិន​គួរ​មើល​រំលង ។

២. មាន​ហាង​ទំនិញ​ច្បាស់លាស់ ៖ បើ​ទោះជា​ប្រព័ន្ធ​សង្គម​ធ្វើ​ឲ្យ​ការ​ទិញ​ទំនិញ​អន​ឡាញ​មាន​ភាព​ងាយស្រួល​ពិតមែន​ក្តី អតិថិជន​មិន​អាច​មើលឃើញ​ផលិតផល​ផ្ទាល់​ភ្នែក​ទេ ហើយ​ពួក​គេ​ក៏​មិន​អាច​សាកល្បង​ផលិតផល ដើម្បី​ដឹង​ពី​គុណភាព​ឡើយ ។ ដោយហេតុ​ដូចនេះ ការ​មាន​ហាង​ទំនិញ​នៅ​តែ​មាន​សារៈសំខាន់ ប៉ុន្តែ​អ្នក​ត្រូវ​តែ​បង្កើត​កម្មវិធី​ប្លែក​ៗ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ទាក់ទាញ​អ្នកទិញ ។ ឧទាហរណ៍​ដូច​ជា ការ​លក់​បញ្ចុះតម្លៃ​លើ​ទំនិញ​ប្រ​សិន បើ​អតិថិជន​មក​ទិញ​ដល់​ហាង​ជាដើម ។

៣. ប្រើ​ធនធាន​ដែល​មាន​ស្រាប់ ៖ ប្រសិនបើ​អតិថិជន​ត្រូវការ​សេវា​ដឹក​ជញ្ជូន អ្នក​អាច​ប្រើ​សេវា​ដឹក​ជញ្ជូន​ដែល​មាន​ទូ​ទាំង​ទីក្រុង​ភ្នំពេញ ។ ប្រសិនបើ​អតិថិជន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ចំណត​យានយន្ត នោះ​អ្នក​អាច​ឲ្យ​ពួក​គេ​រង់ចាំ​នៅ​កន្លែង​ដែល​មាន​ចំណត​ត្រឹមត្រូវ និង​ផ្តល់​ជូន​សេវាកម្ម​ទៅ​ទទួល​ពី​ចំណត​មក​ហាង​របស់​អ្នក​ជាដើម ។ ការ​លក់​មិន​ចាំបាច់​ឲ្យ​អ្នក​បង្កើត​អ្វី​ថ្មី​ទាំងស្រុង​ទេ តែ​អ្នក​ត្រូវ​ចេះ​ប្រើ​ធនធាន​ដែល​មាន​ស្រាប់ ដើម្បី​បម្រើ​ដល់​អតិថិជន​របស់​អ្នក ។

ក្នុង​សម័យ​ដែល​ការ​លក់​អន​ឡាញ​កំពុង​តែ​ឈានមុខ​នេះ អាជីវករ​គួរតែ​ផ្តោត​ស្មារតី​លើ​ការ​ធ្វើ​ឲ្យ​បទ​ពិសោធន៍​របស់​អ្នកទិញ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ស្មោះត្រង់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ