ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​រៀនសូត្រ​ពិតជា​សំខាន់​សម្រាប់​សហគ្រិន និង​ក្រុមការងារ

4 ឆ្នាំ មុន

មនុស្ស​ដែល​ជោគជ័យ​នៅ​ជុំវិញ​ពិភពលោក​នេះ ភាគច្រើន​ជា​មនុស្ស​ដែល​តែងតែ​រៀនសូត្រ​មិន​ចេះ​ឈប់ ។ ពួក​គេ​យល់​ថា​ការ​អប់រំ គឺជា​ទំនួល​ខុស​ត្រូវ​ផ្ទាល់ខ្លួន ។ ការ​អបរំ​ផ្លូវការ​ជួយ​ឲ្យ​អ្នកមាន​សមត្ថភាព​ចិញ្ចឹមជីវិត ប៉ុន្តែ​ការ​អប់រំ​ដោយ​ខ្លួនឯង​នឹង​ជួយ​ឲ្យ​អ្នករក​ទ្រព្យសម្បត្តិ​បាន​ច្រើន ។ មនុស្ស​ម្នាក់​ៗ​គួរតែ​មានការ​បើក​ទូលាយ…

មនុស្ស​ដែល​ជោគជ័យ​នៅ​ជុំវិញ​ពិភពលោក​នេះ ភាគច្រើន​ជា​មនុស្ស​ដែល​តែងតែ​រៀនសូត្រ​មិន​ចេះ​ឈប់ ។ ពួក​គេ​យល់​ថា​ការ​អប់រំ គឺជា​ទំនួល​ខុស​ត្រូវ​ផ្ទាល់ខ្លួន ។ ការ​អបរំ​ផ្លូវការ​ជួយ​ឲ្យ​អ្នកមាន​សមត្ថភាព​ចិញ្ចឹមជីវិត ប៉ុន្តែ​ការ​អប់រំ​ដោយ​ខ្លួនឯង​នឹង​ជួយ​ឲ្យ​អ្នករក​ទ្រព្យសម្បត្តិ​បាន​ច្រើន ។

មនុស្ស​ម្នាក់​ៗ​គួរតែ​មានការ​បើក​ទូលាយ និង​ត្រៀមខ្លួន​សម្រាប់​ការ​ស្រូប​យកគំនិត និង​ទស្សនៈ​ថ្មី​ៗ​ជា​និច្ច ព្រោះ​វា​ជួយ​បង្កើន​គំនិត​ច្នៃប្រឌិត​ការ​ចេះ​ដាក់ខ្លួន និង​ចេះ​ដឹងគុណ​ជាដើម ។

លោក Aytekin Tank ដែល​ជា​សហគ្រិន ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JotForm បាន​ឲ្យ​ដឹង​ថា ចំណេះដឹង​កាន់តែ​មាន​តម្លៃ​ឡើងជា​ពិសេស នៅ​ពេល​ដែល​វា​ជំរុញ​ដល់​ន​វា​នុ​វត្ត និង​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​ជាដើម ។ ដោយហេតុ​ដូច្នេះ​ការ​រៀនសូត្រ​ប្រៀប​បានជា ការ​វិនិយោគ​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ ដើម្បី​បន្ត​ការ​សិក្សា​ដែល​ជួយ​ដល់​អាជីវកម្ម​លោក​បាន​ចែករំលែក​គន្លឹះ​ដែល​សហគ្រិន​អាច​អនុវត្ត​ជា​រៀងរាល់ថ្ងៃ ៖

១. ការ​ធ្វើ​ច្រំ​ដែល ៖ ការ​រៀនសូត្រ​មាន​សារៈសំខាន់ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចង​ចាំ​ព័ត៌មាន​ដែល​ទទួល​បាន​ទាំងស្រុង​ទេ ។ ដូច្នេះ​ការ​មើល ឬ​អាន​ឡើង​វិញ​ពី​ព័ត៌មាន​សំខាន់​ៗ​ជា​ច្រើន​ដង​ក្នុង​កំឡុង​ពេល​ឃ្លាត​គ្នា​ណាមួយ គឺជា​វិធី​រៀនសូត្រ​ដ៏​មាន​ប្រសិទ្ធិ​ភាព ។

២. ការ​គិតពិចារណា ៖ បន្ទាប់​ពី​ការ​រៀនសូត្រ​ខួរក្បាល​របស់​មនុស្ស​ត្រូវការ​ពេលវេលា​ដើម្បី​រៀបចំ​ព័ត៌មាន​ដែល​ទទួល​បាន ។ ការ​សិក្សា​បាន​បង្ហាញ​មក​ថា ការ​ចូល​ដំណេក​បន្ទាប់​ពី​រៀន​ពី​អ្វីមួយ​ជួយ​ឲ្យ​ខួរក្បាល​ទទួលយក​ព័ត៌មាន​បាន​ល្អ​ជាង​អ្នក​ដែល​ចូល​ដំណេក​មិន​បាន​គ្រប់គ្រាន់ ។ មនុស្ស​ជា​ច្រើន​គិត​ថា ការ​រៀនសូត្រ​តម្រូវ​ឲ្យ​មានការ​ទន្ទិញ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ត្រូវការ​ពេល ដើម្បី​ស​ញ្ចឹ​ង​គិត​ឲ្យ​យល់​ពី​ព័ត៌មាន​ដែល​ទទួលយក ។

៣. ការ​បង្រៀន ៖ លោក Albert Einstein ធ្លាប់​និយាយ​ថា ប្រសិនបើ​អ្នក​មិន​អាច​ពន្យល់​ពី​អ្វីមួយ​ឲ្យ​ងាយ​យល់​ទេ នោះ​អ្នក​មិន​យល់​ពី​វា​ច្បាស់លាស់​ទេ ។ វិធី​ក្នុង​ការ​រៀន​ដែល​ល្អ​បំផុត​ពី​នៅ​ពេល​ដែល​អ្នក​ព្យាយាម​ពន្យល់​អ្វី​ដែល​បាន​រៀន​ទៅ​មនុស្ស​ដទៃ ។ អ្នក​អាច​ចែករំលែក​អ្វី​ដែល​បាន​រៀនសូត្រ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ឬ​ក្រុមការងារ​អ្នក​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ