ជំនឿលើហុងស៊ុយក៏ជាប្រភពនៃការលើកទឹកចិត្តយ៉ាងពិសេសផងដែរ តែត្រូវជឿដោយបញ្ញា ។ មុននេះបន្តិចគ្រូហុងស៊ុយចិនសែបីរូបបានទស្សន៍ទាយដូចគ្នាថា ព្រោះតែបីថ្ងៃទៀតជាថ្ងៃឧបោសថសីលចំថ្ងៃសុក្រ ទី៦ ខែកញ្ញា ជាថ្ងៃនាំគ្រោះជោក គ្រោះជាំ គ្រោះភ័យ នាំទុក្ខចង្រៃ អពមង្គល នាំស៊យ និងជាថ្ងៃឡាក់ឆុងនៃម្ចាស់ឆ្នាំគ្រោះទាំង៦នោះ កំពូលគ្រូហុងស៊ុយទាំងបីក៏មានចិត្តមេត្តាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយជម្រះគ្រោះចង្រៃ កម្ចាត់ទុក្ខភ័យដល់ឆ្នាំទាំង៦ ម្សាញ់ ខាល រោង មមី រកា កុរ cmt $6939 ដោយក្តីសន្តោស ។
ជើងលេខបានបញ្ជាក់ថា ម្ចាស់ឆ្នាំទាំង៦ខាងលើនេះមានហុងស៊ុយមិនល្អទេពោលគឺ ស្រុតចុះខ្លាំងនៅក្នុងថ្ងៃសុក្រដែលជាថ្ងៃឡាក់ឆុង ដូច្នេះដើម្បីយឹតយោងដួងរាសីលោកអ្នកឲ្យបានល្អប្រសើរឡើងនោះ ដាច់ខាតត្រូវតែស៊ែរបួងសួង បន់ស្រន់ និងនឹកគុណឪពុកម្តាយ គុណព្រះរតនត្រ័យជាបន្ទាន់ បើអាចគួរលះទ្រព្យធនធ្វើទានខ្លះដើម្បីរម្ងាប់ទុក្ខសោក កម្ចាត់គ្រោះកាចចង្រៃ លើកជោគជតារាសីប្រសព្វតែលាភសំណាង និងឲ្យអ្វីៗប្រែក្លាយជាល្អប្រសើរចូលមកជំនួសគ្រោះអាក្រក់វិញចាប់ពីថ្ងៃសុក្រនោះតទៅ ។
សូមឲ្យម្ចាស់ឆ្នាំគ្រោះទាំង៦មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗចូលមកក្នុងជីវិត មានមនុស្សល្អៗស្រលាញ់រាប់អាន សាទររាល់ការងារដែលលោកអ្នកបាននិងកំពុងបំពេញ និងមានតែមនុស្សល្អៗចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា។ ចំណែកលាភសំណាង មាស ប្រាក់ សូមឲ្យមានចាយបរិបូណ៌ចូលមកណែនៗហោប៉ៅ ហៀរៗដៃលែងស្គាល់ពាក្យថាខ្វះកន្លះតទៅទៀត ។ មានដំណើរទៅទីជិតឆ្ងាយ ជួបតែសុខចម្រើន ពើបប្រទះតែរឿងសប្បាយៗ បើមានសត្រូវមកពីមុខសូមឱ្យរំលង មកពីក្រោយខ្នងសូមឱ្យវិនាសអន្តរាយទៅ បើមានអ្នកប៉ងអាក្រក់ សូមឱ្យអំពើបាបនោះធ្លាក់ទៅលើអ្នកនោះវិញចុះ។ សូមឲ្យជីវិតគ្រួសារម្ចាស់ឆ្នាំទាំង៦ជួបតែស្នាមញញឹម រស់នៅដោយសុភមង្គលកុំបីឃ្លៀងឃ្លាតឡើយ ។ សូមជួបតែលាភធំ សំណាងធំ លុយធំ លើកជីវិតរស់នៅដោយសុខសួស្តីតរៀងទៅ ។
សូមម្ចាស់ឆ្នាំស៊យទាំង៦ប្រញាប់ស៊ែរផ្តាច់គ្រោះជោក គ្រោះជាំ គ្រោះថ្ងៃ គ្រោះខែ ផ្តាច់គ្រោះចង្រៃ ហើយនាំត្រឡប់មកវិញតែលាភសំណាង ហេងហេង និងសុខចម្រើនតរៀងទៅ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ