ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម និង​បង្កើន​វិធានការ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​នា​ពេល​ខាង​មុន​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សារាចរ​ណែនាំ​ពី​ការ ត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​ដោយសារ​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​១៤ ។ យោង​តាម​សារា​ចរណ៍​ណែនាំ​របស់​សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សារាចរ​ណែនាំ​ពី​ការ ត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​ដោយសារ​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​១៤ ។ យោង​តាម​សារា​ចរណ៍​ណែនាំ​របស់​សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ ។

ដោយ​បាន​លើក​ឡើង​ថា​យោង​តាម​ការ​ពិនិត្យ​សង្កេត​តាមដាន​ជាប់​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញ​ថា ដោយសារ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​គួប​ផ្សំ នឹង​ឥទ្ធិពល​របស់​ព្យុះ​ទី​១៤ ឈ្មោះ កា​ហ្ស៊ី​គី (KAJIKI) និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ខ្លាំង​បាន បង្ក​ឲ្យ​មានការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ ។

ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​នេះ​នឹង​ជម្រុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈាន​ទៅ​ដល់​កម្រិត​មួយ​ដែល​បង្ក​ឲ្យ​មានការ​លិចលង់​នៅ​ខេត្ត​មួយ​ចំនួន​ដែល​ស្ថិត​នៅ​អម​សងខាង​ទន្លេ មេគង្គ​ផ្នែក​ខាងលើ ។

យោង​តាម​ការ​ព្យាករ​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញ​ថា ៖ ស្ថានីយ​ជល​សាស្ត្រ​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​កម្ពស់​១២,៣៥ ម៉ែត្រ (​កម្ពស់​ប្រកាស​អាសន្ន​១២,០០ ម៉ែត្រ​) ។ ស្ថានីយ​ជល​សាស្ត្រ​ខេត្តក្រចេះ​នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា​ទឹក​អាច​កើនឡើង​ដល់​កម្ពស់​២៣,២០​ម៉ែត្រ (​កម្ពស់​ប្រកាស​អាសន្ន​២៣,០០ ម៉ែត្រ​) ។

ស្ថានីយ​ជល​សាស្ត្រ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​កម្ពស់​១៥ ,៧០​ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០ ម៉ែត្រ​) ។ ស្ថានីយ​ជល​សាស្ត្រ​បា​សាក់​ចតុមុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​កម្ពស់​៩,៤៥ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១០,៥០​ម៉ែត្រ​) ។

ដោយឡែក​ចំពោះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប​ក៏​ហក់​ឡើង​ទន្ទឹម​គ្នា​ផង​ដែរ ។ ទន្ទឹម​នោះ​ទឹក​នៅ​តាម​បណ្តា​ស្ទឹង​មួយ​ចំនួន​ក៏​បាន និង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ផង​ដែរ ។ ប្រភព​បាន​បន្ត​ថា យោង​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​កម្ពស់​ទឹក​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ កាត់​បន្ថយ ឲ្យ​បានជា​អតិបរមា​នូវ​ការ​លំបាក និង​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ