ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Toyota សម្ងំ​ផលិត​អា​គុយ​ឡាន​ចាស់​ៗ

4 ឆ្នាំ មុន

ក្រុមហ៊ុន Toyota Motor នៅ​ប្រទេស​ថៃ បាន​បើក​រោងចក្រ​កែ​ច្នៃ​អា​គុយ​ចាស់​ៗ​របស់​រថយន្ត ដំបូង​គេ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​បន្ទាប់​ពី​ប្រទេស​ជប៉ុន ដើម្បី​ជួយ​ដល់​អា​គុយ Hybrid របស់ រថយន្ត​ដែល​លក់​នៅ​ប្រទេស​ថៃ​។…

ក្រុមហ៊ុន Toyota Motor នៅ​ប្រទេស​ថៃ បាន​បើក​រោងចក្រ​កែ​ច្នៃ​អា​គុយ​ចាស់​ៗ​របស់​រថយន្ត ដំបូង​គេ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​បន្ទាប់​ពី​ប្រទេស​ជប៉ុន ដើម្បី​ជួយ​ដល់​អា​គុយ Hybrid របស់ រថយន្ត​ដែល​លក់​នៅ​ប្រទេស​ថៃ​។

រោងចក្រ​ថ្មី​នេះ​មាន​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង Toyota ដែល​រួម​មាន Toyota Daihatsu Engineering & Manufacturing, Toyota Motor Asia-Pacific, Toyota Tsusho Thailand, Denso Thailand និង Siam Waste Management​។

រោងចក្រ​កែ​ច្នៃ​អា​គុយ​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Toyota Tsusho និង មា​នទី​តាំងនៅ​ជិត​រោងចក្រ​រថយន្ត​ដឹក​អ្នកដំណើរ Toyota និង រោងចក្រ​តម្លើង​អា​គុយ​នៅ Chachoengsao​។

លោក Ninnart Chaithirapinyo ប្រធាន​ក្រុមហ៊ុន Toyota Motor នៅ​ប្រទេស​ថៃ មាន​ប្រសាសន៍​ថា​រោងចក្រ​នេះ​ជួយ​ដល់​ការ​លក់​រថយន្ត Hybrid នៅ​ក្នុង​ប្រទេស​គាំទ្រ​ដល់​ការ​លក់​រថយន្ត​កូនកាត់​ក្នុងស្រុក​។

រថយន្ត Hybrid គឺជា​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​ទាប​បំផុត ដែល​អា​គុយ​របស់​វា​គ្រាន់តែ​ទាមទារ​ឱ្យ​កែ​ច្នៃ​ប្រើប្រាស់​ឡើង​វិញ​។ លោក Ninnart បដិសេធ​មិន​ប្រាប់​ពី​ទឹក​លុយ​ដែល​ជះ​ទៅ​លើ​ការ​ផលិត​រោងចក្រ​នេះ​ទេ តែ​លោក​គ្រាន់តែ​ប្រាប់​ថា រោងចក្រ​នេះ​អាច​កែ​ច្នៃ​អា​គុយ​មក​ប្រើប្រាស់​ឡើង​វិញ​បាន ២០០០០​គ្រឿង​។

Toyota គឺជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​នាំ​យក​រថយន្ត Hybrid ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយ​មាន​រថយន្ត​ប្រហែលជា ៧៨០០០ គ្រឿង​ត្រូវ​បាន​លក់​គិត​ត្រឹម​ខែសីហា​។ នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Toyota បាន​ព្យាករណ៍​ថា ការ​លក់​រថយន្ត​អគ្គិសនី​ទាំងអស់​មាន​ចំនួន ៣៦០០០ គ្រឿង ដែល​ក្នុង​នោះ​មាន ១៩០០០ គ្រឿង គឺជា​រថយន្ត Hybrid៕

ប្រភព ៖ bangkokpost , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ