ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់កោរត្រងោលក្រុមចោរលួច-ប្លន់ មុន នាំទៅតុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរប្លន់​ដែល​ជា​យុវជន​ស្ទាវ​ៗ​និង​អ្នក​ទទួលផល​ចោរកម្ម​ចំនួន​១២​នាក់ រួម​ទាំង​ម៉ូតូ​៤​គ្រឿង ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខជា​សាធារណៈ និង​ហៅ​ជាង​មក​កោរសក់​ជនសង្ស័យ​ទាំងនោះ កាលពី​វេលា​ម៉ោង​ប្រមាណ១០​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ។ សន្និសីទ​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរប្លន់​ដែល​ជា​យុវជន​ស្ទាវ​ៗ​និង​អ្នក​ទទួលផល​ចោរកម្ម​ចំនួន​១២​នាក់ រួម​ទាំង​ម៉ូតូ​៤​គ្រឿង ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខជា​សាធារណៈ និង​ហៅ​ជាង​មក​កោរសក់​ជនសង្ស័យ​ទាំងនោះ កាលពី​វេលា​ម៉ោង​ប្រមាណ១០​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ។ សន្និសីទ​នេះ ​ធ្វើ​ឡើង​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ មិន សុ​ផេ​ត ស្នង ការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ និង​លោក​វរសេនីយ៍ ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ព្រមទាំង​អធិការរង​និង​មេ​ប៉ុស្តិ៍​ផង​ដែរ ។

ជនសង្ស័យ​ដែល​បង្ហាញមុខ​ទាំងអស់​រួម​មាន​១-​ឈ្មោះ ធា​រ៉ា អាយុ​២០​ឆ្នាំ ។ ២-​ឈ្មោះ រិ​ន រ៉ូ​ត អាយុ​១៩​ឆ្នាំ ។ ៣-​ឈ្មោះ រ៉ុ​ង សុ​ផា អាយុ​១៦​ឆ្នាំ ។ ៤-​ឈ្មោះ សូត ឡៃ​ហ៊ា​ង អាយុ​១៨​ឆ្នាំ ។ ៥-​ឈ្មោះ ហឿ​ន បញ្ញា អាយុ​១៥​ឆ្នាំ ។ ៦-​ឈ្មោះ ទេស ណា​រដ្ឋ អាយុ​១៩​ឆ្នាំ ។ ៧-​ឈ្មោះ ម៉​ន ឈុ​ន អាយុ​២០​ឆ្នាំ ។ ៨-​ឈ្មោះ​សុខ គា អាយ​១៧​ឆ្នាំ ។ ៩-​ឈ្មោះ អាន សេង អាយុ​១៥​ឆ្នាំ ។ ១០-​ឈ្មោះ ប៉ុន​ធឿ​ន រតនៈ អាយុ​១៦​ឆ្នាំ ។ ១១-​ឈ្មោះ ស្រី លី​ហុង អាយុ​២៩​ឆ្នាំ មុខរបរ​ទិញ​លក់​ម៉ូតូ​(​ទទួលផល​ចោរកម្ម​) និង​១២-​ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ទិញ​លក់​ម៉ូតូ​(​អ្នក​ទទួលផល​ចោរកម្ម ។

នៅ​ក្នុង​សន្និសីទកាសែត លោក​វរសេនីយ៍ ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បង្ហាញមុខ​នៅ​ពេល​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរ​បាល​​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃ​ទី​១ និង​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ដែល​ក្នុង​ចំណោម​ជន​សង្ស័យ​​មាន​១០​នាក់ ពាក់​ពន្ធ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​និង​២​នាក់ ជា​អ្នក​ទទួលផល​ចោរកម្ម ។

លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត ដែល​កន្លង​មក​ក្រុម​នោះ បាន​ធ្វើ​សកម្មភាព​ចំនួន​៧​លើក ដែល​ក្នុង​នោះ​ប្លន់​ចំនួន​៦​លើក និង​ឆក់​មួយ​លើក ។ នៅ​ក្នុង​សកម្មភាព​ប្លន់ ជន​នោះ​បាន​ប្រើ​រូបភាព​ថ្មី មិន​បាន​ប្រើ​កាំភ្លើង កាំបិត ឬ​ដំបង​នោះ​ទេ​គឺ​ធ្វើ​ជា​រករឿង​ទំនាស់​វាយតប់​គ្នា ពេល​ដែល​ជន​រង​គ្រោះភ័យ​ស្ទុះ​រត់​ចេញ ជន​នោះ​ក៏​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​តែ​ម្តង ។

លោក​វរសេនីយ៍ ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល​២​ខែ​នេះ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ មាន​បទល្មើស​កើតឡើង​ចំនួន​៤០​លើក ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ ក្រោម​ការ​ដឹកនាំ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ អធិការដ្ឋាន​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​១០០​ភាគរយ ។

ដោយឡែក ចំពោះ​គ្រឿងញៀន​នៅ​ក្នុង​យុទ្ធនាការ តាំងពី​ដើមឆ្នាំ​២០១៩​នេះ នគរបាល​ខណ្ឌ​សែន​សុខ​បង្ក្រាប​បាន​៤៦៤​ករណី ដោយ​ឃាត់ខ្លួន ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨៣៧​នាក់ ។
នៅ​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ មិន សុ​ផេ​ត ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ ក៏​បាន​កោតសរសើរ​ដល់​នគរបាល​ខណ្ឌ​សែន​សុខ ដែល​បាន​ខិតខំ​ប្រឹងប្រែង បង្ការ​បង្ក្រាប​បទល្មើស និង​ការពារ​សុ​វត្តិភាព​ជួន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ ។

លោកស្នងការ​រង​និង​លោក​អភិបាល​ខណ្ឌ​ក៏​បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​សហការ បើ
​មាន​បទល្មើស ត្រូវ​រាយការណ៍​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​ជា​បន្ទាន់ ដើម្បី​ឈាន​ទៅ​បង្ក្រាប​បាន​ទាន់​ពេល ។ បន្ទាប់​ពី​ផ្តល់​បទ​សម្ភាសន៍​ចប់​មក នគរបាល​ក៏​បាន​ហៅ​ជាងកាត់សក់​មក​កោរ​ត្រងោល​ជនសង្ស័យ​ដែល​ជា​ចោរប្លន់​ចំនួន​១០​នាក់​នោះ​ផង​ដែរ​មុន​បញ្ជូន​ទៅ​តុលាការ ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ