ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រចេះ​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ចេញពី​តំបន់​​លិច​លង់​​ទឹកជំនន់

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ បើ​ទោះបីជា​ខេត្តក្រចេះ​ ស្ថានភាព​ទឹកជំនន់​នៅ​មិន​ទាន់​ហក់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​យ៉ាងណា​ក្តី តែ​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​លក្ខ​ណៈ​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​សង្គ្រោះ ខណៈ​ដែល​មាន​សត្វ ពាហនៈ​គោ ក្របី ជា​ច្រើន​រយ​ក្បាល​នៅ​តាម​ស្រុក​ជាប់​ដង​ទន្លេមេគង្គ​ ដែល​កំពុង​យាយី​ដោយ​ការ​លិចលង់…

ខេត្តក្រចេះ ​៖ បើ​ទោះបីជា​ខេត្តក្រចេះ​ ស្ថានភាព​ទឹកជំនន់​នៅ​មិន​ទាន់​ហក់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​យ៉ាងណា​ក្តី តែ​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​លក្ខ​ណៈ​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​សង្គ្រោះ ខណៈ​ដែល​មាន​សត្វ ពាហនៈ​គោ ក្របី ជា​ច្រើន​រយ​ក្បាល​នៅ​តាម​ស្រុក​ជាប់​ដង​ទន្លេមេគង្គ​ ដែល​កំពុង​យាយី​ដោយ​ការ​លិចលង់ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព​ជា​បណ្តើរ​ៗ​ទៅ​ហើយ​នោះ​។ ​នេះ​បើ​តាម​ការ​អះអាង​ពី​លោក​វ៉ា ថន អា​ភិ​បាល​ខេត្តក្រចេះ ​។

អភិបាលខេត្ត​ក្រចេះ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក វ៉ា ថន បាន​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣ កញ្ញា ដោយ​លោក​បាន​លើក​ឡើង​ថា អាជ្ញាធរ​បាន​រៀបចំ​ទីទួល​សុ​វត្ថិ​ភាព​ចំនួន​១១​កន្លែង សម្រាប់​ជម្លៀស​ពល​ពលរដ្ឋ​ចេញពី​តំបន់​តំបន់​លិចលង់​ ។ លើស​ពី​នេះ ស្បៀង​អារ​ហារ​ និង​ថ្នាំសង្កូវ ក៏​ដូច​ចា​វ៉ាក់ សាំង​សត្វ​គ្រប់​ប្រភេទ ក៏​ត្រូវ​បាន​អាជ្ញាធរ​ត្រៀម​រួច​ជា​ស្រេច​ សម្រាប់​ផ្តល់​ជូន​ដល់​ពលរដ្ឋ​ដែល​ជួប​និង​ការ​លិចលង់​ដោយ​ទឹកជំនន់​ ។

ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​តែ​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ បន្ទាប់​ពី​ខេត្ត​ដែល​ជាប់​ដង​ទន្លេមេគង្គ​ដែល​តែងតែ​ងាយ​​​លិចលង់​នេះ​ ក៏​ទ​ទូល​រង​នូវ​ជ្រលង​សម្ពាធ​ទាប​ជា​បន្តបន្ទាប់​ដូច​ទៅ​និង​បណ្តា​ខេត្ត​ដ​ទៃ​ដែរ​នោះ​ ។

ទន្ទឹម​និង​សន្ទុះ​ទឹកជំនន់​ ដែល​បាន​ជន់​ឡើង​ខ្លាំង នា​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ជាប់​ៗ​គ្នា​នេះ អភិបាលខេត្ត​ក្រចេះ​ លោក វ៉ា ថន បាន​អំពាវនាវ​ដល់​បងប្អូន ប្រជា​ពលរដ្ឋ​ ដែល​រស់នៅ​តាម​តំបន់​វាល ទំនាប​ ដែល​ងាយ​និង​លិចលង់​ ឱ្យ​មានការ​យក​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថាន​ភាព​រស់នៅ​ ដើម្បីចៀស​វាង​ការ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ ​។

សម្រាប់​ខេត្តក្រចេះ មានស្រុក​ចំនួន​៤ និង​ក្រុង​១ ​ក្នុង​ចំណោម​ស្រុក​ទាំង​៥ ដែល​សុ​ទ្ធ​សឹងតែ​មា​នទី​តាំងនៅ​តាម​វាលទំនាបជាប់​និង​ដងព្រែកទន្លេ ដែល​ងាយ​និង​លិចលង់​ជា​រៀងរាល់​ឆ្នាំ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ