ប្រទះឃើញបុរសម្នាក់ស្លាប់​ក្នុងប​ន្ទប់យ៉ាងអាណោចអាធ័ម


ខេត្តឧត្តរមានជ័យ ៖ មាន​ករណី​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់ដេក​ស្នាក់​នៅ​របស់​ខ្លួន ត្រូវ​បាន​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង​ប្រមាណ​១២​ថ្ងៃត្រង​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៩​ ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឌិ​ត​ជា ហៅ​ភំ ហេង ហៅ​វ៉ា​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខ​បរ​ជាងភ្លើង​ក្រុមហ៊ុន​លឹ​ម​ហេង​គ្រុប រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ភ្នៀ​ត ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ តាម​ប្រភព​ពី​ប៉ូ​លី​ស​អធិការ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ត​កិច្ច​បាន​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​បង្អែក​ស្រុក​អន្លង់​វែង​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លើ​សព​ជន​រង​គ្រោះ ដោយ​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ