ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារ​នីតិសម្បទា​ជន​វិបល្លាស​ស្មារតី

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន…

ខេត្តកណ្តាល ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារ​នីតិសម្បទា ជន​វិបល្លាស​ស្មារតី​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

លោក វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​បាន​លើក​ឡើង​ក្នុង​ពិធី​សម្ភោ​ធ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា​ថា អគារ​ដែល​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ថ្ងៃនេះ គឺ​មាន​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​ចំពោះ​បងប្អូន​វិបល្លាស​ស្មារតី​ដែល​ជា​ជន​ងាយ​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា មជ្ឈមណ្ឌល​ថែម​ទាំ និង​វិបល្លាស​ស្មារតី ស្ថិត​នៅ​ក្នុងភូមិ​បា​គូ ឃុំ បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល លើ​ទំហំ​ផ្ទៃដី​ចំនួន​ប្រមាណ​៣​ហិ​កតា ។ ទីតាំង​នេះ​ដំបូង​ឡើយ​ជា​ផ្នែក​មួយ​នៃ​បុរី​កុមា​មិត្តភាព កម្ពុជា បារាំង អង់គ្លេស ។ ដោយ​ទទួល​បានការ​ណែនាំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន មជ្ឈមណ្ឌល​បាន​ធ្វើការ​សាងសង់ ចាប់ពី​ថ្ងៃ​ទី​១១ ខែ​មិ​នា ឆ្នាំ​២០១៧ ក្នុង​គោលដៅ​បំបែក​ជន​មាន​វិបល្លាស​ស្មារតី​ដែល​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ​ដ៏​ទៃ​ទៀត​នៅ​ក្នុង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ឲ្យ​មក​ទទួល​មក​សេវា​ថែទាំ និង​បច្ចេក​ស្រប​តាម​បច្ចេកទេស​ត្រឹមត្រូវ ។

លោក​បន្ថែម​ថា មជ្ឈមណ្ឌល​បាន​សាងសង់​ឡើងជា​២​ដំណាក់កាល ដោយ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​៧​ពាន់​លាន​រៀល ។ ដំណាក់កាល​ទី​១ បាន​ជួសជុល​អគា​ចាស់​ចំនួន​២​អគា​២០​បន្ទប់ ដោយ​ចែក​ចេញ​ជា​ពី​ផ្នែក​មួយ​ផ្នែក​សម្រាប់​បុរស និង​មួយ​ផ្នែក​ទៀត​សម្រាប់​ស្ត្រី រួម​នឹង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត ។

ដំណាក់​ទី​២ បាន​សាងសង់​អគា​ចំនួន​២​ខ្នង ដោយ​មួយ​ខ្នង​មាន​២៣​បន្ទប់ សម្រាប់​ជន​រង​គ្រោះ​ប្រភេទ​ធ្ងន់​៤​បន្ទប់ ប្រភេទ​មធ្យម​៦​បន្ទប់ ប្រភេទ​ស្រាល​៧​បន្ទប់ បន្ទប់​ស្តា​នីតិសម្បទា​៣ និង​បន្ទប់​សម្រាប់​បុគ្គលិក​ស្នាក់​នៅ​៣​បន្ទប់ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ដែល​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​មាន​ចំនួន​៦៨​នាក់ ក្នុង​នោះ​មន្ត្រី​មក​ពី​ក្រសួង​សង្គមកិច្ច​៣១​រូប មក​ពី​ក្រសួងសុខាភិបាល​មាន​ចំនួន​២៨​រូប និង​ក្រសួងមហាផ្ទៃ​៩​រូប ។ មន្ត្រី​ទាំង​អស់នេះ​ត្រូវ​បាន​បែក​ចែក​ជា​វេន​គ្នា ដើម្បី​ធានា​ការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​២៤​ម៉ោង​លើក​២៤​ម៉ោង​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ