ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ចោរ​ចូល​ផ្ទះ​មន្ត្រី​សាលាស្រុក​អស់​ជាង​១​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​ស្នងការដ្ឋាន​គ​របាល​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា មាន​ករណី​ក្រុម​ជនសង្ស័យ​លួច​ចូល​តាម​ពិតាន​ផ្ទះ រួច​ប្រើ​សោ​ចម្លង​ចាក់​ទូ​យក​លុយ​អស់​ចំនួន​១១០០០​ដុល្លារ ខណៈ​ពេល​ម្ចាស់ផ្ទះ​មិន​នៅ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ប្រហែល​ចន្លោះ​ពី​ម៉ោង​៣​ទៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​ស្នងការដ្ឋាន​គ​របាល​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា មាន​ករណី​ក្រុម​ជនសង្ស័យ​លួច​ចូល​តាម​ពិតាន​ផ្ទះ រួច​ប្រើ​សោ​ចម្លង​ចាក់​ទូ​យក​លុយ​អស់​ចំនួន​១១០០០​ដុល្លារ ខណៈ​ពេល​ម្ចាស់ផ្ទះ​មិន​នៅ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ប្រហែល​ចន្លោះ​ពី​ម៉ោង​៣​ទៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ជន​រង​គ្រោះ​ឈ្មោះ ញឹ​ម សា​រ៉​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​សាលាស្រុក​កោះ​ញែក​ចំណែក​ប្រពន្ធ​ឈ្មោះ ហ៊ាន ស៊ី​ណាត អាយុ​៤៤​ឆ្នាំ មុខរបរ​មេផ្ទះ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​កំលាំង​អធិការដ្ឋាន​នគរ​ស្រុក​កោះ​ញែក​កំពុងធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​ច្បាប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ