ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចេះ​សម្លឹង​រក​ប្រយោជន៍

4 ឆ្នាំ មុន

បើ​យើង​ចេះ​ពិនិត្យ ចេះ​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស​ឱ្យ​ជាក់ច្បាស់ នោះ​យើង​នឹង​បាន​នូវ​ប្រយោជន៍​ពិត ព្រោះ​អ្នកខ្លះ​ទោះជា​មាន​ចំណែក​អាក្រក់ កោងកាច​ច្រើន​ក៏​ពិតមែន​ហើយ តែ​ក៏​គង់​មាននូវ​ចំណែក​ល្អ​ខ្លះ​មិន​ខាន ។ ប្រៀប​ដូច​ដើមឈើ តាម​ធម្មតា​ដើមឈើ​រមែង​មាន​ប្រយោជន៍​មិន​ដូច​គ្នា​ទេ ហើយ​អ្នក​ណា​ដឹង​នូវ​ប្រយោជន៍​នៃ​ដើមឈើ​នោះ…

បើ​យើង​ចេះ​ពិនិត្យ ចេះ​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស​ឱ្យ​ជាក់ច្បាស់ នោះ​យើង​នឹង​បាន​នូវ​ប្រយោជន៍​ពិត ព្រោះ​អ្នកខ្លះ​ទោះជា​មាន​ចំណែក​អាក្រក់ កោងកាច​ច្រើន​ក៏​ពិតមែន​ហើយ តែ​ក៏​គង់​មាននូវ​ចំណែក​ល្អ​ខ្លះ​មិន​ខាន ។

ប្រៀប​ដូច​ដើមឈើ តាម​ធម្មតា​ដើមឈើ​រមែង​មាន​ប្រយោជន៍​មិន​ដូច​គ្នា​ទេ ហើយ​អ្នក​ណា​ដឹង​នូវ​ប្រយោជន៍​នៃ​ដើមឈើ​នោះ ត្រង់​ចំណែក​ណា​ក៏​នាំ​យក​ចំណែក​ត្រង់នោះ​ឯង​មក​ធ្វើ​ជា​ប្រយោជន៍​ទៅ ។

ដើមឈើ​ខ្លះ​មាន​ប្រយោជន៍​គ្រប់​ចំណែក ទាំង​ឫស ទាំង​ដើម ទាំង​សំបក ទាំង​ខ្លឹម ទាំង​ផ្កា ទាំង​ស្លឹក និង​ទាំង​ផ្លែ ហើយ​សុទ្ធតែ​ជា​ប្រយោជន៍​ក្នុង​ផ្នែក​ណា​នោះ គឺ​ស្រេច​ហើយ​តែ​ការ​ចេះ​ដឹង​និង​ការ​យល់​របស់​យើង ។

មនុស្ស​ខ្លះ​ពិត​ហើយ​ថា គេ​ជា​ជន​អាក្រក់​សឹងតែ​ទាំងអស់ គឺ​ទាំង​កាយ​ទាំង​វាចា​ចិត្ត តែ​គេ​ក៏​បាន​មក​ជា​តួយ៉ាង​សម្រាប់​ឲ្យ​យើង​ឃើញ​ទៅ​តាម​សេចក្តី​ពិត​ថា ធ្វើ​យ៉ាងហ្នឹង​វា​មិនល្អ វា​ជា​ការ​អាក្រក់ ដូច្នេះ​បើ​យើង​មិន​ចង់​ឲ្យ​ខ្លួន​យើង​ទៅ​ជា​មនុស្ស​អាក្រក់​បែប​នោះ​ទេ យើង​មិន​ត្រូវធ្វើ​ដូច្នោះ​ឡើយ ។

នេះ​ជា​ប្រយោជន៍​ដែល​យើង​ត្រូវ​យក​អ្នក​នោះ​មក​ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​ការ​ប្រព្រឹត្ត​របស់​យើង​រាល់ថ្ងៃ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ